ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរភ្នំពេញ​កំណត់​ត្រឹម​ថ្ងៃ​ទី​១៨ ​មក​រា​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​វិធានការ​ឱ្យ​អ្នក​លក់បន្លែ ផ្លែ​ឈើ តាមមហាវិថី​ម៉ៅ​សេ​ទុង ព្រះ​មុនី​រ៉េ​ត និងផ្លូវ​នានា​​ជុំវិញ​ផ្សារ​ដើមគរ​ចាស់​ ឱ្យទៅ​លក់​នៅ​​ផ្សារ​ដើម​គរ​ថ្មី

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៨ មក​រា​ខាង​មុខ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចាប់ផ្តើម​អនុវត្ត​វិធានការ ដោយ​ជំរុញ​ឱ្យ​អ្នកលក់…

រាជធានី​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៨ មក​រា​ខាង​មុខ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចាប់ផ្តើម​អនុវត្ត​វិធានការ ដោយ​ជំរុញ​ឱ្យ​អ្នកលក់ ដូរ​បន្លែ ផ្លែ​ឈើ គ្មាន​សណ្ដាប់ធ្នាប់​នៅ​លេ​ី ដងផ្លូវ លេ​ី​ចិញ្ចើម​ផ្លូវ មហាវិថី ម៉ៅ​សេ​ទុង មហាវិថី ព្រះ​មុនី​រ៉េ​ត និង ផ្លូវ នានា​នៅ តំបន់​ជុំវិញ ផ្សារ​ដេ​ី​មគរ​ចាស់ ឱ្យទៅ​លក់ដូរ​នៅ​ទីតាំង​ផ្សារ​ដើម​គរ​ថ្មី ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ឈ្នះ​ៗ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ គឺ​មិន​អនុញ្ញាតិ​ឱ្យ​ពួក​គាត់​លក់ដូរ​គ្មាន​សណ្ដាប់​ធ្នាប់​នៅ​លើ​ដងផ្លូវ និង​លើ​ចិញ្ចើម​ផ្លូវ​នេះ​ត​ទៀត​ទេ​។

ការ​បញ្ជាក់​បែប​នេះ​របស់ លោក ឃួ​ង ស្រេង បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២០​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៤ ក្រោម​វត្តមាន លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៣ មក​រា ២០២៦​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​។

លោក ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​ថា​៖ អ្នក​លក់ដូរ​គ្មាន​សណ្តាប់ធ្នាប់ នៅ​លេ​ី ដងផ្លូវ លេ​ី​ចិញ្ចើម ផ្លូវ មហាវិថី ម៉ៅ​សេ​ទុង មហាវិថី ព្រះ​មុនី​រ៉េ​ត និង ផ្លូវ នានា នៅ តំបន់​ជុំវិញ ផ្សារ​ដេ​ី​មគរ មាន​ចំនួន​ជាង​៧០០​អាជីវកម្ម ហើយ​ចាប់ពី​ថ្ងៃ​ទី​១៨ មក​រា​ខាង​មុខ​នេះ​តទៅ ពួក​គាត់​មិន​ត្រូវ​បាន​អនុញ្ញាតិ​ឱ្យ​លក់ដូរ​បន្ត​ទៀត​ទេ ពួក​គាត់​ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ រៀបចំ​ឱ្យទៅ​លក់​នៅ​ទីតាំង​ផ្សារ​ដើម​គរ​ថ្មី ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ឈ្នះ​ៗ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​។​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​យក​ទ្រូង​និង​ចិញ្ចើម​ផ្លូវ​ទាំងនេះ មក​ជួល​ជុល​ថែទាំ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ធម្មតា​ឡើង​វិញ​។

លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ថា ពី​មុន​យើង​មិន​ទាន់​មាន​ទីតាំង​សម្រាប់​ពួក​គាត់​លក់ដូរ តែ​ពេល​នេះ​យើង​មាន​ទីតាំង​សម្រាប់​ពួក​គាត់​ហើយ ទើប​យើង​ឱ្យ​ពួក​គាត់​ចាកចេញ​ពីលើ​ទ្រូង​និង​ចិញ្ចើម​ផ្លូវ​ទាំងនេះ​។ ចំពោះ​បងប្អូន​ដែល​ផ្លាស់​ទៅ​ទីតាំង​ថ្មី​នេះ បងប្អូន​នឹង​មាន​ទីតាំង​លក់ដូរ​ត្រឹមត្រូវ​ទៅ​ថ្ងៃ​អនាគត់ ព្រមទាំង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ថែម​ទៀត​ផង​។

ក្នុង​ឱកាស​នោះ​ដែរ លោក ឃួ​ង ស្រេង ក៏​បាន​ជម្រាប​ជូន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អំពើ​ការងារ​រក្សា​សន្តិសុខ សុវត្ថិភាព ការងារ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​បាន​ល្អ ជាមួយ​និង​ការ​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​បានជា​បន្តបន្ទាប់​ផង​ដែរ រហូត​រដ្ឋបាល​រាជធានី​ទទួល​បានការ​ជឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំង​។ បន្ថែម​ពី​នេះ លោក ឃួ​ង ស្រេង ក៏​បាន​ជម្រាប​ជូន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លើ​ការងារ​ជួយ​ឧ​បត្ដ​ម​ចំពោះ​វីរ​កងទ័ព​ជួរ​មុខ​និង​ជនភៀសសឹក​ផង​ដែរ ដោយ លោក បញ្ជាក់​ថា អំណោយ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ព្រមទាំង​អំណោយ​របស់​សប្បុរសជន​នានា​ដែល​បាន​ប្រគល់​ជូន​មក​រដ្ឋបាល​រាជធានី យើង​បាន​បញ្ជូន​ដល់​ដៃ​វីរ​កងទ័ព​ជួរ​មុខ​វីរ​កង​នគរបាល​ជាតិ​និង​ជនភៀសសឹក​យ៉ាង​ពិតប្រាកដ ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​សាមគ្គីភាព ជា​ធ្លុង​មួយ​ខ្មែរ​ស្រលាញ់​ខ្មែរ ។

ក្នុង​កិច្ចប្រជុំ​នោះ លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា កន្លង​មកនេះ មាន​សារព័ត៌មាន​មួយ​ចំនួន តូចបាន​ផ្សព្វផ្សាយ ព័ត៌មាន​មិន​ពិត ថា​ផ្សារ​ដើម​គរ​ត្រូវ​ផ្លាស់​ប្តូរ​ទីតាំង​ថ្មី តែ​ធាតុ​ពិត ផ្សារ​ដើម​គរ​មិន​ត្រូវ​បាន​ផ្លាស់​ប្តូរ​នោះ​ទេ អ្វី​ដែល​ត្រូវ​ផ្លាស់​ប្តូរ គឺ​អ្នកលក់ ដូរ បន្លែ ផ្លែ​ឈើ គ្មាន សណ្ដាប់ ធ្នាប់ នៅ​លេ​ី ដងផ្លូវ លេ​ី​ចិញ្ចើម ផ្លូវ នៃ មហាវិថី ម៉ៅ​សេ​ទុង មហាវិថី ព្រះ​មុនី​រ៉េ​ត និង ផ្លូវ នានា នៅ តំបន់ ជុំវិញ​ផ្សារ ដេ​ី​មគរ​ប៉ុណ្ណោះ ដែល​ត្រូវ​ផ្លាស់​ប្តូរ​ទៅ​ទីតាំង​ផ្សារ​ដើម​គរ​ថ្មី ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ឈ្នះ​ៗ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ