ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកឧកញ៉ាអគ្គ​មហា​ឧបាសិការធម្ម​បណ្ឌិត ញ៉ឹ​ក ប៊ុ​ន​ថា ប្រគល់សម្ភារចាំបាច់ជូនវីរ​កងទ័ព​ជួរ​មុខ នៅ​ខេត្តបាត់ដំបង

2 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ តាម​រយៈ​សកម្មភាព​ដ៏​វិសេសវិសាល អ្នកឧកញ៉ា​អគ្គ​មហា​ឧបាសិការ​ធម្ម​បណ្ឌិត ញ៉ឹ​ក ប៊ុ​ន​ថា ស្ថាបនិក​មជ្ឈមណ្ឌល​វប្បធម៌ ព្រះពុទ្ធ​សាសនា​កម្ពុជា ​(​ម​.​វ​.​ព​.​ក​) បាន​នាំ​យក​អំណោយ…

ខេត្តបាត់ដំបង​ ៖ តាម​រយៈ​សកម្មភាព​ដ៏​វិសេសវិសាល អ្នកឧកញ៉ា​អគ្គ​មហា​ឧបាសិការ​ធម្ម​បណ្ឌិត ញ៉ឹ​ក ប៊ុ​ន​ថា ស្ថាបនិក​មជ្ឈមណ្ឌល​វប្បធម៌ ព្រះពុទ្ធ​សាសនា​កម្ពុជា ​(​ម​.​វ​.​ព​.​ក​) បាន​នាំ​យក​អំណោយ ជូន​ដល់វីរ​កងទ័ព​នៃ​កងពល​លេខ ​៥៣ យោធភូមិ​ភាគ​ទី ​៥ នៅ​ភ្នំ​សំពៅ ក្នុងស្រុក​បាណ​ន់ ខេត្តបាត់ដំបង កាលពីថ្ងៃ​ទី​ ១២ ខែមករា ឆ្នាំ​ ២០២៦ មកនេះ ​។

ទន្ទឹម​នឹង​នេះ អ្នកឧកញ៉ា​អគ្គ ញ៉ឹ​ក ប៊ុ​ន​ថា បាន​មាន​ប្រសាសន៍​ថា​ ៖ «​តំណាង​ឱ្យ​ប្រជាជន​ពុទ្ធ​បរិ​ស័ទ​ទាំងអស់ បាន​នាំ​យក​ថវិកា ​និង​សម្ភារ​នានា នៃ​មជ្ឈមណ្ឌល​ជូន​វីរ​កងទ័ព​ ។ ប្រជាជន​បានដឹង​យ៉ាង​ច្បាស់​ថា វីរ​កងទ័ព​តែងតែ​ពលី និង​លំបាក​ជា​និច្ច ដើម្បី​ការពារ​បូរណភាព​ទឹកដី​កម្ពុជា ​។ ជីវិត​ខ្ញុំ​ក្តី ប្រជាជន​កម្ពុជា​ក្តី​សុទ្ធតែ​ពឹង​លើ​យោធា​យើងនៅ​សមរភូមិ​មុខ​ដែល​លះបង់​ជីវិត នេះ​គឺជា​គុណ​ដ៏​វិសេសវិសាល ដែល​មិន​អាច​កាត់ថ្លៃ​បាន​» ​។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក វរសេនីយត្រី ប៉ែន សុ​ឃឿ​ន ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្ត​សេនីយ៍​ត្រី កែវ សេង​លន មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ ​៥៣ បាន​ថ្លែង​អរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​អ្នកឧកញ៉ា​អគ្គ និង​ពុទ្ធ​បរិ​ស័ទ ព្រមទាំង​សប្បុរសជន​ទាំងអស់ ដែល​បាន​ចូលរួម​ផ្តល់​ថវិកា​ក៏​ដូច​ជា​សម្ភារនានា សម្រាប់​កងទ័ព​យើង ​។ តាម​រយៈ​អំណោយ​ទាំងនេះ យើងខ្ញុំ​នឹង​ប​ញ្ចូ​ន​ទៅ​ខាង​កងទ័ព​ឱ្យ​បាន​លឿន​បំផុតតាម​តម្រូវការ​ចាំបាច់សម្រាប់​កងទ័ព​យើង ​។

លោក យឿ​ន ចាន់​សុធា​រិ​ទ្ធ អភិបាលរង​នៃ​គណៈ​អភិបាលស្រុក​បាណ​ន់ បានឱ្យ​ដឹង​ថា ​៖ «​ក្នុង​នាម​រដ្ឋបាល​ស្រុក ក្រុមប្រឹក្សា​ស្រុក និង​ខ្លួន​ខ្ញុំ​ផ្ទាល់ សូម​គោរព​ថ្លែងអំណរគុណ ចំពោះ​អ្នកឧកញ៉ា​អគ្គ ញឹក ប៊ុ​ន​ថា ដែល​បាន​ប្រគល់​អំណោយពី​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធ​សាសនា​កម្ពុជា ដល់​វីរ​កងទ័ព នៃ​កងពល​លេខ ​៥៣ យោធភូមិ​ភាគ​ទី ​៥ នៅ​វត្ត​ភ្នំ​សំពៅ ដែលមានដូចជា ៖ ថវិកា (៣លានរៀល), ម៉ាស់ការពារផ្សែងពុល (12កេះ ៦០០ម៉ាស់), បាយកំប៉ុងសាច់ជ្រូកផាត់ ៦០០កំប៉ុង, នំស្រូវសាឡី ៥កេះ, នំព្រិល ៥កេះ, ក្រមា ៣០០ ទឹកសុទ្ធ ៣០០កេះ ត្រីងៀត ១០០គីឡូ មី ៣កេះ និងខ្ទឹម ៣បាវ​» ។

បន្ថែម​ពី​នេះ លោក យឿ​ន ចាន់​សុធា​រិ​ទ្ធ បាន​រាយការណ៍​អំពី​ស្ថានភាព​ទូទៅ​ក្នុង​កំឡុង​សង្គ្រាម​ឈ្លានពាន ​២១​ថ្ងៃ​ក្នុង​មូលដ្ឋាន​ស្រុក សម្រាប់​ប្រជាពលរដ្ឋ​ភៀស​សឹក មុន​ពេល​បទ​ឈប់​បាញ់ថ្ងៃ​ទី​ ២៧ ខែធ្នូ ឆ្នាំ​ ២០២៥ មាន​ចំនួន ​៥៤២​គ្រួសារ មនុស្ស​រាយ ១,៨៥៨ អង្គ​/​នាក់ ដែល​គង់នៅ​ក្នុង​វត្ត​ទ្រុងមាន់ វត្ត​កំ​ប៉ូវ និង​ស្នាក់​នៅ​ជាមួយ​បងប្អូន​តាម​ផ្ទះ​ក្នុង​មូល ដ្ឋា​ន​ឃុំ​ទាំង​ ៨ ផ្សេង​ទៀត ​។

សូម​ជម្រាប​ផង​ដែរ​ថា​ថ្មី​ៗ​នេះ តាម​រយៈ​សកម្ម​សប្បុរសធម៌ អ្នកឧកញ៉ា​អគ្គ ញ៉ឹ​ក ប៊ុ​ន​ថា បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន និង​ការ​បង្កើត​មូលនិធិ ដើម្បី​ជួយ​ដល់​ជនភៀសសឹក និង​វីរ​កងទ័ព​ជួរ​មុខ និង​បាន​ចុះ​ជួប​ជនភៀសសឹក និង​វីរ​កងទ័ព​ជួរ​មុខ​ដោយ​ផ្ទាល់ នៅ​តាម​បណ្តា​មន្ទីរពេទ្យ និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​។ សកម្មភាព​សប្បុរសធម៌​ទាំងនេះ បាន​បង្ហាញ​យ៉ាង​ច្បាស់ ពី​ការ​គិតគូរ​ និង​យកចិត្តទុកដាក់ ក៏​ដូច​ជា​ការ​ដឹងគុណ​ដល់​វីរ​កងទ័ព សម្រាប់​ភាព​អង់អាច​ក្លាហាន និង​ការ​លះបង់ ដើម្បី​ការពារ​បូរណភាព​ទឹកដីពី​សត្រូវ​ឈ្លានពាន ​៕

អត្ថបទសរសេរ ដោយ