ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកកំណត់ត្រាប្រវត្តិសាស្ត្រ៖ ប៉ូលិសអេស្ប៉ាញ​បង្ក្រាបគ្រឿងញៀនកូកាអ៊ីន១០ តោនក្នុងមហាសមុទ្រអាត្លង់ទិក

6 ម៉ោង មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ ប៉ូលិស​អេ​ស្ប៉ា​ញ​ប្រកាស​នា​ថ្ងៃ​ទី​១២ មក​រា ពី​ការ​ចាប់​បាន​គ្រឿងញៀន​កូកាអ៊ីន ដល់​១០​តោន​ក្នុង​សមុទ្រ ដែល​នោះ​ជា​ការ​ចាប់​បាន​គ្រឿងញៀន​ដ៏​ច្រើន​ជា​ប្រវត្តិសាស្ត្រ​បន្ទាប់​ពី​ឃាត់​នាវា ដឹក​កុងតឺន័រ​១​គ្រឿងក្នុង​មហាសមុទ្រ​អ​ត្ល​ង់​ទិ​ក ។ នាវា​នោះ​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​អឹ​រ៉ុ​ប…

ប្រទេស​អេ​ស្ប៉ា​ញ ៖ ប៉ូលិស​អេ​ស្ប៉ា​ញ​ប្រកាស​នា​ថ្ងៃ​ទី​១២ មក​រា ពី​ការ​ចាប់​បាន​គ្រឿងញៀន​កូកាអ៊ីន ដល់​១០​តោន​ក្នុង​សមុទ្រ ដែល​នោះ​ជា​ការ​ចាប់​បាន​គ្រឿងញៀន​ដ៏​ច្រើន​ជា​ប្រវត្តិសាស្ត្រ​បន្ទាប់​ពី​ឃាត់​នាវា ដឹក​កុងតឺន័រ​១​គ្រឿងក្នុង​មហាសមុទ្រ​អ​ត្ល​ង់​ទិ​ក ។ នាវា​នោះ​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​អឹ​រ៉ុ​ប ។ គ្រឿងញៀន​កូកាអ៊ីន​ដល់​ជិត​១០​តោន រក​ឃើញ​លាក់​ក្នុង​ទំនិញ​ទាំងឡាយ ។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ប៉ូលិស​អេ​ស្ប៉ា​ញ​គូសបញ្ជាក់​ថា បណ្ដា​ភ្នាក់ងារ​នៃ​ក្រុម​ប្រតិបត្តិការ​ពិសេស បាន​ចាប់​នាវា​ដឹក​ទំនិញ​នោះ​ដែល​ដោត​ទង់ជាតិ​កា​មេ​រូ​ន កាលពី​ស​ប្ដា​ហ៍​កន្លង​ទៅ បន្ទាប់​ពី​ចាក​ចេញពី​ប្រេ​ស៊ី​ល ដោយ​រឹម​អូស​យក​បាន​គ្រឿងញៀន​កូកាអ៊ីន​៩៩៩៤​គីឡូក្រាម​លាក់​ក្នុង​ទំនិញ ។

សមាជិក​ក្រុម​នាវិក​នៃ​នាវា​នោះ​ទាំង​១៣​នាក់​បាន​ត្រូវ​ចាប់ខ្លួន ហើយ​កាំភ្លើង​មួយ​ដើម​ក៏​រឹបអូស​យក​បាន​ដែរ ។ នាវា​នោះ ជួប​បញ្ហា​ខ្វះ​ប្រេង​ក្រោយ​ការ​ឆ្មក់​ចាប់ ហើយ​ស្ថិត​ក្នុងសមុទ្រ​អស់​ពេល​ជិត​១២​ម៉ោង មុន​ពេល​សណ្ដោង​មក​ដល់​ប្រជុំ​កោះ​កា​ណា​រី​អេ​ស្ប៉ា​ញ ។ ប៉ូលិស​ថ្លែង​ថា ការ​ស៊ើប​អង្កេត​មួយ​កំពុង​ធ្វើ​លើ​អង្គការ​ពហុ​ជាតិ​មួយ​ដែល​សង្ស័យ​ជា​អ្នក​នាំ​ចេញ​គ្រឿងញៀន​កូកាអ៊ីន​
ដ៏​ច្រើន​ពី​អា​មេ​រិ​ក​ខាងត្បូង​មក​កាន់​អឹ​រ៉ុ​ប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ