ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ចី​ម៉ូតូ​អ្នក​ជិតខាង​ជិះ​ជាមួយ​មិត្តភក្តិ​ បម្រុង​យក​ទៅ​លក់ត្រូវម្ចាស់​ឃាត់​ទាន់​

9 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ​៖ ជនសង្ស័យ​ចំនួន​០២​នាក់​ ត្រូវ​បាន​ឃាត់ខ្លួន​បន្តបន្ទាប់ ខណៈ​ដែល​ខ្ចី​ម៉ូតូ​អ្នក​ជិតខាង​ជិះ​ឌុ​ប​មិត្តភក្តិ​ហើយ​ប្រុង​យក​ទៅ​លក់ ម្ចាស់​ម៉ូតូ​តាម​ទាន​ឃាត់​ប្រគល់​ឱ្យ​នគរបាល​តែ​ម្តង​។ ការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ក្នុងភូមិ​ទី​២…

ខេត្តកំពង់ស្ពឺ ​៖ ជនសង្ស័យ​ចំនួន​០២​នាក់​ ត្រូវ​បាន​ឃាត់ខ្លួន​បន្តបន្ទាប់ ខណៈ​ដែល​ខ្ចី​ម៉ូតូ​អ្នក​ជិតខាង​ជិះ​ឌុ​ប​មិត្តភក្តិ​ហើយ​ប្រុង​យក​ទៅ​លក់ ម្ចាស់​ម៉ូតូ​តាម​ទាន​ឃាត់​ប្រគល់​ឱ្យ​នគរបាល​តែ​ម្តង​។ ការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ក្នុងភូមិ​ទី​២ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​និយាយ​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៥ សមត្ថកិច្ច​នគរបាល​បាន​ទទួល​ជនសង្ស័យ​០១​នាក់ មានឈ្មោះ វិចិត្រ សៀង​ហ័​ង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ទី​៥ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់​ស្ពឺ និង​វត្ថុ​តាង​ម៉ូតូ​០១ គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ គ្មាន​ស្លាក​លេខ ពី​ឈ្មោះ ដោក សំ​អូន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ក្នុងភូមិ​ទី​២ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ពាក់​ព​ន្ធ័​ករណី​រំលោភ​ទំនុកចិត្ត​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​និយាយ​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ កាលពី​វេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ចំនុច​ភូមិ​ទី​៤ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ឈ្មោះ សៀង​ហ័​ង​បាន​ខ្ចី​ម៉ូតូ​របស់​ជន​រង​គ្រោះ​ខាងលើ​មួយ​ភ្លែត​ទៅ​ក្រៅ ហើយ​ក៏​បាត់​មិនឃើញ​ត្រឡប់​មក​វិញ​យូរ​ទៅ​ៗ ម្ចាស់​ក៏​តាម​រក​ជួប​ក៏​ឃាត់​នាំ​មក​ប្រគល់​ឱ្យ​នគរបាល​តែ​ម្តង​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បន្ត​ថា ក្រោយ​ធ្វើការ​សាកសួរ​ឈ្មោះ​វិចិត្រ សៀង​ហ័​ង បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​ខ្ចី​ម៉ូតូ​ខាងលើ​ពិតប្រាកដ​មែន រួម​ជាមួយ​បក្ខពួក​០១​នាក់​ទៀត​ដែល​មានឈ្មោះ អ៊ុ​ក តារា​វិសាល ភេទ​ប្រុស អាយុ​២២ ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ទី​៥ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច គោលបំណង​ដើម្បី​យក​ទៅ​លក់​។ បន្ទាប់​ពី​សួរនាំ​ជនសង្ស័យ​ខាងលើ​រួច​ហើយ កំណត់​មុខសញ្ញា​បាន កម្លាំង​នគរបាលបន្ត​ឃាត់ខ្លួន​ឈ្មោះ អ៊ុ​ក តារា​វិសាល នៅ​ចំណុច​ក្នុងផ្ទះ ស្ថិត​នៅ​ក្នុងភូមិ​ទី​៥ ឃុំ​ត្រឺ​ង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច តែ​ម្តង ។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បញ្ជាក់​ថា ក្រោយ​ធ្វើការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ខាងលើ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ទាំង​០២ រួម​ជាមួយ​វត្ថុ​តាង ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​អនុវត្ត​បន្ត​តាម​និ​តិ​វិធី​។ ចំណែក​វត្ថុ​តាង ម៉ូតូ​ខាងលើ នគរបាល​បាន​ប្រគល់​ជូន​ជន​រង​គ្រោះ​យក​ទៅ​ប្រើប្រាស់​វិញ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ