ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បោះបង្គោល​និយាម​កា លើ​ផ្ទៃសមុទ្រខេត្ត​កែប ដែល​ជា​ចំណុច​ចុង​ទី នៃ​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ

11 ម៉ោង មុន
  • កែប

រាជធានី​ភ្នំពេញ​៖​អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​លើក​ឡើង​ថា​ការ​ការងារ​បោះបង្គោល​និយាម​កា លើ​ផ្ទៃសមុទ្រ ខេត្ត​កែប ដែល​ជា​ចំណុច​ចុង​ទី នៃ​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ស​ប្តា​ហ៍​នេះ​។ ឯកឧត្តម ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សារ​ធា​រណការ​និង​ដឹក​ជញ្ជូន​បាន​សរសេ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​២៣…

រាជធានី​ភ្នំពេញ​៖​អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​លើក​ឡើង​ថា​ការ​ការងារ​បោះបង្គោល​និយាម​កា លើ​ផ្ទៃសមុទ្រ ខេត្ត​កែប ដែល​ជា​ចំណុច​ចុង​ទី នៃ​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ស​ប្តា​ហ៍​នេះ​។

ឯកឧត្តម ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សារ​ធា​រណការ​និង​ដឹក​ជញ្ជូន​បាន​សរសេ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​២៣ កក្កដា ឆ្នាំ ២០២៥​ថាទិដ្ឋភាព​ក្រុមការងារ​បច្ចេកទេស​អន្តរក្រសួង និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ដឹកនាំ​ដោយ​ក្រុមការងារ​បច្ចេកទេស​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន កំពុង​បោះបង្គោល​និយាម​កា លើ​ផ្ទៃសមុទ្រ ខេត្ត​កែប ដែល​ជា​ចំណុច​ចុង​ទី នៃ​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៥​។

គម្រោង​ផ្លូវទឹក​ដ៏​សម្បើម​នេះ ឆ្លងកាត់​ខេត្ត​ចំនួន​៤ រួម​មាន​៖ ខេត្តកណ្តាល​ប្រវែង​៥៤​គ​.​ម ខេត្តតាកែវ​ប្រវែង ៦០​គ​.​ម ខេត្តកំពត​ប្រវែង ៤៣​គ​.​ម និង​ខេត្ត​កែប​ប្រវែង​១៧,៥ គ​.​ម ហើយ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ផ្ទុក​នាវា​ដែល​មាន​ទម្ងន់​រហូត​ដល់ ៣ ០០០ DWT​។

ការងារ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ​គម្រោង​នេះ​រួម​មាន​៖ ការងារ​ស្តារ​ទន្លេ​, ការងារ​ជីក​ប្រឡាយ​, ការ​សាងសង់​ស្ថានីយ​ជល​សាស្ត្រ​សន្ទះ​ផ្លូវទឹក​, ការ​សាងសង់​ទំនប់​ការពារ​ច្រាំង​ទន្លេ​, ការ​សាងសង់​ជម្រាល​ជើងទេរ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជំនួយ​ដល់​វិស័យ​នាវាចរណ៍​ផ្សេង​ៗ​ទៀត​។

គម្រោង​នេះ​នឹង​បង្កើត​បណ្តាញ​ផ្លូវទឹក​ក្នុងស្រុក​មួយ​ដែល​មាន​ភាព​សព្វ​ជ្រុងជ្រោយ ព្រមទាំង​ចូលរួម​បំពេញបន្ថែម​នូវ​ចន្លោះ​ប្រហោង​មួយ​ចំនួន​នៅ​ក្នុង​ប្រព័ន្ធ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​របស់​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន និង​បង្កើន​សុវត្ថិភាព​នៃ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ