ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ ប្រកាស​អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​ដ៏​ធំ​សម្បើម​ជាមួយ​ប្រទេស​ជប៉ុន

9 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៥ បាន​ប្រកាស​ថា សហរដ្ឋអាមេរិក​បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ដែល​លោក​ហៅ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​សម្បើម​ជាមួយ​ប្រទេស​ជប៉ុន ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​មួយ​របស់​ខ្លួន​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន BBC និង CNN បាន​ចេញផ្សាយ ។

លោក ត្រាំ បាន​ប្រកាស​នៅ​ក្នុង​ការ​បង្ហោះ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថា កិច្ចព្រមព្រៀង​នេះ​នឹង​នាំ​ឱ្យ​ប្រទេស​ជប៉ុន​វិនិយោគ​លើ​ទឹកប្រាក់​៥៥០​ពាន់​លាន​ដុល្លារ​នៅ​អា​មេ​រិ​ក និង​បង់ពន្ធ​ចំនួន ១៥%​។ លោក​បាន​បន្ថែម​ថា ជប៉ុន​នឹង​បើកទ្វារ​សេដ្ឋកិច្ច​របស់​ខ្លួន សម្រាប់​ទំនិញ​អា​មេ​រិ​ក​រួម​មាន រថយន្ត រថយន្ត​ដឹក​ទំនិញ អង្ករ និង​ផលិតផល​កសិកម្ម​មួយ​ចំនួន​ផ្សេង​ទៀត​។

លោក ត្រាំ ក៏​បាន​ប្រកាស​ផង​ដែរ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​សហភាព​អឺរ៉ុប​នឹង​ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ ស្រប​ពេល​កិច្ចព្រមព្រៀង​ជា​ច្រើន​ទៀត ក៏​នឹង​ត្រូវ​ប្រកាស​នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ផង​ដែរ​។

នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Shigeru Ishiba បាន​ស្វាគមន៍​ចំពោះ​កិច្ចព្រមព្រៀង​នេះ ប៉ុន្តែ​លោក​ថា លោក​ត្រូវការ​សិក្សា​លម្អិត​បន្ថែម​ទៀត​។ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌​មាននៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៥ នាយក​រដ្ឋមន្ត្រី​ជប៉ុន​បានឱ្យ​ដឹង​ដូច្នេះ​ថា «​ចំពោះ​អ្វី​ដែល​ត្រូវ​សម្រេច​ពី​លទ្ធផល​នៃ​ការ​ចរចា​នោះ ខ្ញុំ​មិន​អាច​បញ្ជាក់​ជូន​បាន​ទេ រហូត​ទាល់តែ​យើង​បញ្ចប់​ការ​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​នូវ​ព័ត៌មាន​លម្អិត​នៃ​ការ​ចរចា និង​កិច្ចព្រមព្រៀង​»​។

គួរ​រ​រំលឹក​ថា នៅ​ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់​ប្រទេស​ជប៉ុន​ក្នុង​ខែ​នេះ លោក ត្រាំ បាន​ប្រកាស​យកពន្ធ ២៥% លើ​ទំនិញ​ជប៉ុន ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២៥ ប្រសិនបើ​មិន​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​បាន​កើតឡើង​។ នោះ​គឺជា​ការ​កើនឡើង​១% ពី​អត្រា​ចាស់ ២៥% ដែល​លោក​បាន​ប្រកាស កាលពី​ថ្ងៃ​ទី​២ ខែមេសា កន្លង​ទៅ​។ អត្រាពន្ធគយ​កាលពី​ខែមេសា ដែល​រួម​បញ្ចូល​ពន្ធ​លើ​ដៃគូ​ពាណិជ្ជកម្ម​អា​មេ​រិ​ក​ជា​ច្រើន​នៅ​ទូ​ទាំង​ពិភពលោក ត្រូវ​បាន​ផ្អាក​រយៈពេល​៩០​ថ្ងៃ បន្ទាប់​ពី​ភាព​ចលាចល​ទីផ្សារ​ទូ​ទាំង​ពិភពលោក ក៏​ដូច​ជា​ទុក​ពេល​សម្រាប់​ការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​។

ក្រៅពី​សម្ពាធ​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក លោក Ishiba ក៏​កំពុង​ស្ថិត​ក្រោម​សម្ពាធ​ក្នុង​ការ​ចុះ​ចេញពី​តំណែង បន្ទាប់​ពី​គណបក្ស​សេរី​ប្រជាធិបតេយ្យ​របស់​លោក (LDP) បាន​បាត់បង់​សំឡេង​ភាគច្រើន​នៅ​ក្នុង​សភា​ជាន់ខ្ពស់​របស់​ជ​ប៉ិន នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ចុង​ស​ប្តា​ហ៍​មុន ដ្បិត​គណបក្ស​របស់​លោក​បាន​បាត់បង់​ភាគច្រើន រួច​ហើយ​នៅ​ក្នុង​សភា​ជាន់​ទាប កាលពី​ឆ្នាំ​មុន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ