ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រជាពលរដ្ឋភៀសសឹក ១៥ គ្រួសារ នៅព្រះវិហារ វិលត្រឡប់ទៅលំនៅឋានរៀងៗខ្លួនវិញហើយ

15 ម៉ោង មុន

ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋភៀសសឹកចំនួន​ ១៥ គ្រួសារ ស្មើនឹង ៤៧ នាក់​ដែលបានស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម នាខេត្តព្រះវិហារ បានវិលត្រឡប់ទៅកាន់លំនៅឋានរៀងៗខ្លួនវិញហើយនៅព្រឹកថ្ងៃទី២២…

ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋភៀសសឹកចំនួន​ ១៥ គ្រួសារ ស្មើនឹង ៤៧ នាក់​ដែលបានស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម នាខេត្តព្រះវិហារ បានវិលត្រឡប់ទៅកាន់លំនៅឋានរៀងៗខ្លួនវិញហើយនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។ នេះដើម្បីបន្តការងារបង្កបង្កើនផលស្រូវស្រែចម្ការ និងប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃឡើងវិញ។

​យោងតាមមន្ទីរព័ត៌មានខេត្តព្រះវិហារ បានឱ្យដឹងថាការវិលត្រឡប់របស់ប្រជាពលរដ្ឋភៀសសឹកទាំង ១៥ គ្រួសារនេះ គឺធ្វើឡើងក្រោមការសម្របសម្រួល និងយកចិត្តទុកដាក់ខ្ពស់បំផុតពីអាជ្ញាធរមូលដ្ឋាន និងក្រុមការងារមណ្ឌលសុវត្ថិភាព ដែលដឹកនាំដោយ លោក សុខ សាន្តតារ៉ា​ អភិបាលរងខេត្តព្រះវិហារ និងជាប្រធានមណ្ឌល។

ដើម្បីធានាថាការធ្វើដំណើររបស់​ប្រជាពលរដ្ឋប្រព្រឹត្តទៅដោយសុវត្ថិភាព និងភាពងាយស្រួល ក្រុមការងារបានរៀបចំ រថយន្តចំនួន ០២ គ្រឿង របស់រដ្ឋបាលខេត្តសម្រាប់បម្រើការដឹកជញ្ជូន។

ប្រជាពលរដ្ឋទាំង ១៥ គ្រួសារ ដែលបានវិលត្រឡប់ទៅកាន់លំនៅឋានរៀងៗខ្លួនវិញ រួមមាន៖
​ភូមិតេជោមរកតចំនួន ១១ គ្រួសារ ស្មើនឹង ៣៦ នាក់។ និងភូមិសែនតេជៈ ចំនួន ០៤ គ្រួសារ ស្មើនឹង ១១ នាក់។

ប្រជាពលរដ្ឋទាំង ១៥ គ្រួសារបានប្ដេជ្ញាថា ប្រសិនជាសភាពការណ៍មានភាពមិនប្រក្រតីកើតឡើងជាយថាហេតុ ពួកគាត់នឹងវិលត្រឡប់មកកាន់មណ្ឌលសុវត្ថិភាពវិញជាបន្ទាន់។ នេះបង្ហាញពីការជឿទុកចិត្តលើការរៀបចំរបស់អាជ្ញាធរ និងការត្រៀមខ្លួនសម្រាប់ស្ថានភាពដែលអាចកើតឡើងជាយថាហេតុ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ