ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ម៉ូតូ​នៅ​ក្រុង​តា​ខ្មៅ​បាន​សម្រេច​ ជនសង្ស័យ​ម្នាក់​ត្រូវ​ឃាត់ខ្លួន ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល

22 ម៉ោង មុន

ខេត្តកណ្តាល ៖ ជនសង្ស័យ​២​នាក់ បាន​ធើ្វ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង បាន​សម្រេច ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច ធើ្វ​ការ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​បាន​មក​វិញ ម្នាក់ ចំណែក​ម្នាក់​ទៀត រត់គេច​ខ្លួន…

ខេត្តកណ្តាល ៖ ជនសង្ស័យ​២​នាក់ បាន​ធើ្វ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង បាន​សម្រេច ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច ធើ្វ​ការ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​បាន​មក​វិញ ម្នាក់ ចំណែក​ម្នាក់​ទៀត រត់គេច​ខ្លួន ។

ករណី​លួច​ម៉ូតូ​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៣​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៥ ស្ថិត​នៅ​ចំណុច​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

លោក​វរសេនីយ៍ឯក យី វណ្ណ​ដា អធិការ​រ​ដ្ឋា​ន​នគរបាល​ក្រុង​តា​ខ្មៅ បានអោយ​ដឹង​ថា ជនសង្ស័យ​០២​នាក់ ៖
១-​ឈ្មោះ រស់ ភក្តី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរ​មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​) ។ ជា​អ្នកសមគំនិត​ក្នុង​អំពើ​លួច​ម៉ូតូ ។
២-​ឈ្មោះ​ហៅ​ក្រៅ តឿ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរ​មិន​ពិតប្រាកដ​(​គេចខ្លួន​) ។

បើ​យោង​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ខ្លួន​បាន​ជិះ​ម៉ូតូ​ទៅ​ដេក​លេង​នៅផ្ទះ​មិត្តភក្តិ ដោយ​បាន​ទុក​ម៉ូតូ​នៅ​ខាង​មុខ​ផ្ទះ​មិត្តភក្តិ ស្ថិត​នៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

លុះ​ក្រោយមក ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់ បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ រួច​បាន​អូស​ចេញ​បាត់​ទៅ​។ បន្ទាប់​មក​ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍​ដើម​មៀន ដើម្បី​អោយ​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ ឆែក​កាមេរ៉ា​សុវត្ថិភាព រួច​មក​ក៏​បានឃើញ​ជនសង្ស័យ​ចំនួន​០២​នាក់ ដោយ​ម្នាក់​ឈ្មោះ​តឿ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​អ្នក​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​អូស​ចេញ​ទៅ និង​ម្នាក់​ទៀត​ឈ្មោះ​រស់ ភក្តី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​អ្នក​មើលផ្លូវ ។

ក្រោយ​ពិនិត្យ​កាមេរ៉ា​សុវត្ថិភាព​រួច​ហើយ ជន​រង​គ្រោះ​ក៏​បាន​ដាក់​ពាក្យបណ្តឹង​ចោទប្រកាន់​ជនសង្ស័យ​ចំនួន​២​នាក់​ខាងលើ ដោយ​ចោទ​ឈ្មោះ​តឿ ជា​អ្នក​លួច និង​ឈ្មោះ​រស់ ភក្តី ជា​អ្នកសមគំនិត ហើយ​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​ដើម​មៀន​ចុះ​ឃាត់ខ្លួន​ឈ្មោះ​រស់ ភក្តី យក​មក​សាកសួរ​នៅ​ប៉ុស្តិ៍​ដើម្បី​សាកសួរ​ចាត់ការ​តាម​នីតិវិធី​តែ​ម្តង ។

បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ