ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សមត្ថកិច្ចកម្ពុជា បណ្ដេញជនជាតិវៀតណាម​ ជិត២០០នាក់ចេញពីកម្ពុជា

15 ម៉ោង មុន

រាជធានីភ្នំពេញ៖ ជនជាតិវៀតណាមចំនួន ១៦១ នាក់ ក្នុងនោះមានស្រី ២៨ នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា។ ការណ៍នេះធ្វើឡើងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស…

រាជធានីភ្នំពេញ៖ ជនជាតិវៀតណាមចំនួន ១៦១ នាក់ ក្នុងនោះមានស្រី ២៨ នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា។

ការណ៍នេះធ្វើឡើងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម​ឧត្តមសេនីយ៍ឯក សុខ វាសនា​ អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុប ​១៦១ នាក់ (ស្រី ២៨ នាក់)​ ចេញពីព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥​។

​ការបណ្ដេញចេញនេះគឺពាក់ព័ន្ធនឹងករណីបំពានប្រកាសស្ដីពីការបណ្ដេញជនបរទេសចេញពីព្រះរាជាណាចក្រកម្ពុជា ដែលរួមមាន៖ អនុវត្តទោសចប់ (រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន) លួចស្នាក់នៅ និងធ្វើការងារខុសច្បាប់
គ្មានលិខិតឆ្លងដែន។ ចំណែកដំណើរការបណ្ដេញត្រូវបានអនុវត្តតាម​ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង​។

នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីបានទទួលជនបរទេសទាំងនេះពី មណ្ឌលអប់រំកែប្រែទី២ នៃអគ្គនាយកដ្ឋានពន្ធនាគារ​ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង​ និង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ