ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី​ ៖ បិទ​-​បើក​ព្រំដែន ​កូនសោ​នៅ​ភាគី​ថៃ ​ហើយ​កម្ពុជា​មិនដឹង​និយាយ​ជាមួយអ្នក​ណា​ទេ​ បើ​គ្រាន់តែ​លិខិត​មួយ​មាន​៤​តួអង្គ​និយាយ​ខុស​គ្នា​

3 ម៉ោង មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖​ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​គូស បញ្ជាក់​ថា បញ្ហា​បើក បិទ​ព្រំដែន​កូនសោ​នៅ​ភាគី​ថៃ ព្រោះ​ថៃ​ជា​អ្នក​បិទ…

​រាជធានី​ភ្នំពេញ​ ៖​ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​គូស បញ្ជាក់​ថា បញ្ហា​បើក បិទ​ព្រំដែន​កូនសោ​នៅ​ភាគី​ថៃ ព្រោះ​ថៃ​ជា​អ្នក​បិទ និង​បើក​ហើយ​កម្ពុជា​មិន ដឹង​និយាយ​អ្នក​ណា​ទេ ដោយសារ​លិខិត​មួយ​មាន​តួអង្គ​៤​និយាយ​ខុស​គ្នា​។​

​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២៥ បាន​ថ្លែង​ខ្លាំង​ៗ​ជុំវិញ​ស្ថានភាព​នៃ​កា រ​បិទ​ព្រំ​ដែ ន​ជា មួយ​ភាគី​ថៃ ពិសេស​ភាព​លឹ ប​ល​មិន​ច្បាស់លាស់​របស់​ថៃ ធ្វើ​ឱ្យ​កម្ពុជា​ពិបាក​រក​តួអង្គ​ណា ដើម្បី​ជឿជាក់ និង​ធ្វើការ​ជាមួយ​។​

​សម្តេច​បវរ​ធិ​បតី​បាន​លើកយក​ករណី​លិខិត​របស់​ភាគី​ថៃ ដែល​ចេញ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​២៩ មិថុនា ២០២៥ ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​កម្ពុជា បាន​ទទួល​លិខិត ពី​ភាគី​ថៃ​នៅ ខេត្ត​ស្រះ​កែវ ស្នើ​សុំ​ឱ្យ​មានការ​បើក​ច្រកព្រំដែន​កម្ពុជា​-​ថៃ​មួយ​ចំនួន និង​អនុញ្ញាត​ឲ្យ​រថ​យ ន្ត​ដឹក​ទំនិញ​ចេញ​-​ចូល ដើម្បី​បន្ធូរ​ការ​ប៉ះពា ល់​ដល់​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​។

​សម្តេច​មហា​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី ធ្វើ​ឡើង​ក្នុង​ឱកាស អញ្ជើញ​ប្រារព្ធ​ទិវា​មច្ឆជាតិ និង​លែង​កូន​ត្រី ១.៥​លាន​ក្បាល ចូល​បឹង​ទន្លេបាទី ខេត្តតាកែវ​នា​ព្រឹក​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២៥​ដោយ​បាន​អះអាង​ថា គ្រាន់តែ​ឯកសារ​លិខិត​មួយ​នេះ មាន​ភាគី​ថៃ​មាន​តួអង្គ ៤​ចេញ​មក​បញ្ជាក់ ខុស​គ្នា ក្នុង​នោះ​មាន​ទាំង​ខាង​កងទ័ព និង​អ្នកនយោបាយ​។​

​សម្តេច​បវរ​ធិ​បតី​បាន​ចោទសួរ​ថា «​តើ​យើង​បើក​ព្រំដែន​យ៉ាងម៉េច បើ​យើង​មិនដឹង​និយាយ​ជា​មួ យ​នរណា គេ​ផង គ្រាន់តែ​លិខិត​មួយ មាន​៤​តួ​អ្នក​ចេញ​មក​និយាយ​ខុស​គ្នា?​»​។​

​សម្តេច​ធិ​បតី​បាន​ថ្លែង​ដូច្នេះ​ថា​៖«​ឥឡូវ​តើ​យើង​បើក​យ៉ាងម៉េច បើ​យើង​មិនដឹង​និយាយ​ជា​មួ យ​នរណា​គេ​ផង គ្រាន់តែ​លិខិត​មួយ មាន​៤​តួ​អ្នក​ចេញ​មក​និយាយ​ខុស​គ្នា ចេញ​មក​ភ្លាម​ខ្ញុំ ចេញ​ប៉ះ​បដិសេធ​ក្នុង Facebook បញ្ជាក់​ពី​ជំហរ​របស់​យើង ហើយ​ថា​សោរ​នៅ ភាគី​ខាង​ថៃ​ធ្វើ​ទៅ ស្រាប់តែ​អ្នកនាំពាក្យ​កងទ័ព​ថៃ​ចេញ​មក​ថា គឺជា​ការ​ជជែក​គ្នា​ផ្ទៃក្នុង​នឹង បាន​ទំនាក់ទំនង​ទៅ​វិញ​ទៅ​មក​ជាមួយ​ភាគី​កម្ពុជា ដើម្បី​បើក​ច្រក​បណ្តោះអាសន្ន ដើម្បី​ឱ្យ​រថយន្ត​ចេញចូល តែ​កម្ពុជា​បដិសេធ អីចឹង​គេ​ចង់​ចោទ​ថា​កម្ពុជា​អាក្រក់​។ សម្រាប់​តែ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ ចេញ​មក​ថា អត់​មាន​បញ្ជូន​លិខិត​មក​កម្ពុជា​ទេ​។ ល្ងាច​ឡើង​ទៀត មាន​ព័ត៌មាន​ចេញ​មក​ថា ឯកសារ​លិ ខិត​នោះ គឺ​ក្លែងក្លាយ​ទេ ស្រាប់តែ​ម្សិលមិញ​ចេញ​មក​ទៀត​ថា ឯកសារ​នេះ​មិនមែន​ក្លែងក្លាយ​ទេ តែ​វា​បាន​លេច​ធ្លាយ​។ គ្រាន់តែ​លិខិត​មួយ​មាន ៤​តួអង្គ​ចេញ​មក​ខុស​គ្នា​។ ឥឡូវ​ឱ្យ​ខ្ញុំ​យ ក​ខាង​ណា​ជា​គោល រដ្ឋាភិបាល​ខ្មែរ​ទៅ​លោត​តាម​យ៉ាងម៉េច?​»​។​

​ជាមួយ​គ្នា​នោះ​ដែរ សម្តេច​បវរ​ធិ​បតី​បាន​ប្រាប់​ដល់​សារព័ត៌មាន​របស់​ថៃ ដែល​ខំ​ព្យា​យា ម​ចោទ​កម្ពុជា​អមនុស្សធម៌ ក្នុង​ករណី​រថយន្ត​ថៃ​ជាប់​នៅ​ទឹកដី​ខ្មែរ មុន​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៥ គឺ​មិនមែន​ជា​ការ​ពិត​ទេ សមត្ថកិច្ច​កម្ពុជា​បាន​បញ្ជាក់​ច្បាស់​ហើយ​ថា គ្មានរ​ថយ ន្ត​របស់​ថៃ​ជាប់​នៅ​កម្ពុជា​ទេ​។​

​សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ថា ការ​អនុវត្តន៍​វិធានការ​បិទ​ព្រំដែន មិនមែន​ចាប់ផ្តើម ដោយ​កម្ពុជា​នោះ​ឡើយ គឺ​ភាគី​ថៃ​បិទ​ដោយ​ឯកតោភាគី ហើយ​រឿង​នេះ​កម្ពុជា​អាច​កំ ដរ​បា ន​គ្រប់ពេល បើ​ថៃ​ចង់ឱ្យ​ស្ថានភាព​ព្រំដែន​ត្រឡប់​ដូច​ធម្មតា​វិញ ភាគី​ថៃ​ត្រូវ​បើក​ដោ យ​ខ្លួនឯង ឲ្យ​ស្ថានភាព​ព្រំដែន​ត្រឡប់​ដូច​មុខ​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២៥ នោះ​កម្ពុជា​បើក​វិញ ក្នុង​រយៈ ពេល​៥​ម៉ោង​។​

​ជា​ថ្មី​ម្តងទៀត សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា កម្ពុជា​រង់ចាំ​អ្នកមាន​អំ​ណា ច​ពិតប្រាកដ​នៅ​ក្នុង​ប្រទេស​ថៃ ដើម្បី​ជជែក​ដោះស្រាយ​លើ​បញ្ហា​ព្រំដែន​ជាមួយ​គ្នា​។​

​សម្រាប់​នៅ​កម្ពុជា សម្តេច​បវរ​ធិ​បតី​បាន​បញ្ជាក់​ថា កម្ពុជា​តាំងពី​ដើម​មក​សំឡេង​មិន​មាន ច្រើន​នោះ​ទេ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា លោក​បញ្ចេញមតិ​ទាក់ទង ទៅ​នឹង រឿង​នយោបាយ ប៉ុន្តែ​ការ​សម្រេចចិត្ត​នយោបាយ បញ្ជា​ស្ថាប័នរដ្ឋ គឺ​សម្តេច​ជា​នាយក​រដ្ឋមន្ត្រី​។ កម្ពុជា​មាន​សំឡេង​តែ​មួយ​ពីលើ​ដល់​ក្រោម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ