ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាជនរំជួលចិត្ត! ដំរីឡាក់គីរត់ត្រុកៗតាមឃាត់ដំណើរអ្នកមើលថែ ដែលឈប់ពីការងារ

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មាន​ពលរដ្ឋ​ភាគតិច​ណាស់​មិន​ស្គាល់​ដំរី​ឡាក់​គី ។ និយាយ​រួម​សម្រាប់​អ្នក​ទៅ​លេង​សួនសត្វ​ភ្នំ​តា​ម៉ៅ ពិតជា​ស្គាល់​ដំរី​ឡាក់​គី គឺ​ដែល​ជា​ដំរី​មួយ​ក្បាល​ចេះ​រាំ​តាម​បទ​ភ្លេង ។ តែ​ពេល​នេះ ដំរី​ឡាក់​គី​កំពុង​តែ​មាន​វិបត្តិ​ផ្លូវចិត្ត…

រាជធានី​ភ្នំពេញ ៖ មាន​ពលរដ្ឋ​ភាគតិច​ណាស់​មិន​ស្គាល់​ដំរី​ឡាក់​គី ។ និយាយ​រួម​សម្រាប់​អ្នក​ទៅ​លេង​សួនសត្វ​ភ្នំ​តា​ម៉ៅ ពិតជា​ស្គាល់​ដំរី​ឡាក់​គី គឺ​ដែល​ជា​ដំរី​មួយ​ក្បាល​ចេះ​រាំ​តាម​បទ​ភ្លេង ។ តែ​ពេល​នេះ ដំរី​ឡាក់​គី​កំពុង​តែ​មាន​វិបត្តិ​ផ្លូវចិត្ត ដោយសារ​តែ​ហ្ម ឬ​អ្នក​ថែទាំ​ខ្លួន​តាំងពី​ដើម​មក បាន​ឈប់​បម្រើ​ការងារ​នៅ​ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ ។

ព័ត៌មាន​ពី​ដំរី​ឡាក់​គី​រត់​តាម​អ្នក​មើលថែ ដែល​បាន​ឈប់​បម្រើ​ការងារ​នៅ​ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ មហាជន​ស្នើ​ឱ្យ​មានការ​ឆ្លើយ​តប​ដល់​ផ្លូវចិត្ត​របស់​សត្វ ខណៈ​ដែល​ដំរី​នេះ បាន​ចាត់​ទុក​អ្នក​មើលថែ​ខ្លួន​ជា​គ្រួសារ ។ ម្យ៉ាង​មហាជន​បាន​បារម្ភ​ថា ដំរី​មួយ​ក្បាល​នេះ អាច​នឹង​កើតទុក្ខ​ទៅ​ជា​លែង​សុ​ី​ចំណី ប្រឈម​នឹង​គ្រោះថ្នាក់ ។

លោក ទ្រី សុ​ី​ថេ​ង ជា​អ្នក​មើលថែ និង​ស្និទ្ធស្នាល​បំផុត​ជាមួយនឹង​ឡាក់​គី​ច្រើន​ឆ្នាំ​មក​ហើយ ដែល​អាច​ចាត់​ទុក​ថា ជា​គ្រួសារ​ម្នាក់​របស់​ដំរី​មួយ​ក្បាល​នះ ។ ប៉ុន្តែ​សុខ​ៗ ក៏​ស្រាប់តែ​លោក​បញ្ចេញ​វី​ដេ​អូ​មួយ​ដែល​ត្រូវ​ឃ្លាតឆ្ងាយ​ពី​សត្វ​ដ៏​ឆ្លាត​ដែល​ខ្លួន​ធ្លាប់​មើលថែ ខណៈ​ដំរី​នេះ​ពិតជា​មិន​ចង់​ឃ្លាតឆ្ងាយ​ពី​លោក​ដែរ ដោយ​បាន​រត់​តាម​ម៉ូតូ​លោក នៅ​ពេល​ដែល​លោក​ចេញដំណើរ​ទៅ​ផ្ទះ ហាក់​សុំ​ក្តី​អាណិត​កុំឱ្យ​ចាកចោល​រូបគេ​ឱ្យ​នៅ​កំព្រា ។

ឃើញ​សកម្មភាព​នេះ មហាជន​ជា​ច្រើន ហាក់​បង្ហាញ​ច​ម្ង​ល់​ចំពោះ​ការ​ចាកចេញ​របស់​លោក ទ្រី សុ​ី​ថេ​ង ផង​ដែរ ។ តែ​ទោះបីជា​មិនដឹង​លម្អិត​ពី​ការ​ចាកចេញ​របស់​លោក​ពី​ការងារ​នេះ​ក្ដី មហាជន​ជា​ច្រើន រួម​ទាំង​សិល្បករ ក៏​ដូច​ជា​ក្រុម​អ្នក​ស្រឡាញ់​សត្វ​ផង បាន​ស្នើ​ឱ្យ​មានការ​គិតគូរ​ចំពោះ​ផ្លូវចិត្ត​ដំរី​មួយ​ក្បាល​នេះ ព្រោះ​បារម្ភ​ថា វា​នឹង​សោកសៅ​លែង​សុ​ី​ចំណី ហើយនឹង​ធ្លាក់ខ្លួន​ឈឺ ។

ក្រុម​អ្នក​សង្គ្រោះ​សត្វ​បាន​បញ្ចេញមតិ​បន្ថែម​ថា “​បេ​ី​ចង់ឱ្យ​គាត់​ចាកចេញ គួរតែ​ផ្ដល់​ពេលវេលា​សម្រាប់​ឱ្យ​មាន​ម្នាក់​ដែល​អាច​មក​ស្និទ្ធស្នាល និង​យល់ចិត្ត​ជាមួយ​ដំរី​នេះ​សិន​ដែរ ព្រោះ​សត្វ​មាន​មនោសញ្ចេតនា​ជ្រាលជ្រៅ ធ្វេ​ី​បែប​នេះ វា​ប៉ះពាល់​សុខភាព​សត្វ និង​អាយុជីវិត​សត្វ​“ ។ ម្យ៉ាង មាន​ករណី​សត្វ​ដែល​បាត់បង់​ម្ចាស់ ក៏​ឈប់​ទទួល​អាហារ នឹក​ម្ចាស់ ស្ត្រេ​ស ធ្លាក់ខ្លួន​ឈឺ​រហូត​ដល់​ស្លាប់ ។
មហាជន​មិន​បាន​ជ្រាប​ច្បាស់​ពី​ការ​ពាក់ព័ន្ធ​នឹង​មូលហេតុ នៃ​ការ​ឈប់​ពី​ការងារ​របស់​លោក ទ្រី សុ​ី​ថេ​ង ប៉ុន្តែ​ក៏​សំណូមពរ​ដល់​គណៈ​គ្រប់គ្រង​ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ ពិសេស​អ្នក​មើលថែ​ដំរី​ឡាក់​គី​រូប​នេះ​ផ្ទាល់ គិតគូរ​ដល់​ផ្លូវចិត្ត​សត្វ ។

គួរ​រំលឹក​ថា ឡាក់​គី ជា​ដំរី​ដែល​ធ្លាប់​បាន​ចូលរួម​សម្តែង​ជាមួយ​កំពូល​តារាចម្រៀង ព្រាប សុវត្ថិ តាម​រយៈ​បទ ដំរី​ថ្នម​ស្នេហ៍ កាលពី​១៩​ឆ្នាំ​មុន ខណៈ​បច្ចុប្បន្ន ដំរី​មួយ​ក្បាល​នេះ ក៏​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ផង​ដែរ ពី​ទេសចរណ៍​ក្នុងស្រុក ។

នឹក​ដល់​គ្រា​ថត​បទ​«​ដំរី​ថ្នម​ស្នេហ៍​»​ជាមួយ​ដំរី​ឡាក់​គី កន្លង​ផុត​ទៅ​ជិត​២០​ឆ្នាំទៅ​ហើយ តាម​ពិត​កូន​ដំរី​ឈ្មោះ ឡាក់​គី ដែល​ធ្លាប់​បាន​ចូលរួម​សម្តែង​ជាមួយ​កំពូល​តារាចម្រៀង​លោក ព្រាប សុវត្ថិ ពេញវ័យ​ទៅ​ហើយ និង​កំពុង​រស់នៅ​យ៉ាង​មាន​ក្តី​សុខ​ក្នុង​សួនសត្វ​ភ្នំ​តា​ម៉ៅ ហើយ​ក៏​បម្រើ​ដល់​វិស័យ​ទេសចរណ៍​នៅ​ទីនោះ​ផង​ដែរ ។

បន្ទាប់​ពី​បាន​មើលឃើញ​នូវ​វត្តមាន​ដំរី​មួយ​ក្បាល​នេះ តាម​រយៈ​ការ​ផ្សព្វផ្សាយ ឧកញ៉ា ព្រាប សុវត្ថិ បាន​បង្ហាញ​ក្តី​នឹករលឹក និង​បញ្ជាក់​ថា ឆាប់​ៗ​នេះ​លោក​នឹង​ទៅ​ជួប​ដំរី ឡាក់​គី ហើយ​រាំ​ជាមួយ​គ្នា​ម្តងទៀត ។

ជា​ការ​កត់សម្គាល់ បច្ចុប្បន្ន​ហ្វូង​ដំរី​នៅ​សួនសត្វ​ភ្នំ​តា​ម៉ៅ កំពុង​ក្លាយ​ជាទី​ចាប់អារម្មណ៍​ខ្លាំង​របស់​អ្នកទេសចរ ពិសេស​កូន​ដំរី​ដ៏​កម្សត់ លំ​ផាត់ ខណៈ​ថ្មី​ៗ​នេះ អ្នក​មើលថែ​ទើបតែ​បើក​បង្ហាញ​ប្រវត្តិ​ដំរី ឡាក់​គី ធ្វើ​ឱ្យ​កំពូល​តារាចម្រៀង ព្រាប សុវត្ថិ ក៏​មាន​ក្តី​នឹករលឹក និង​សន្យា​ថា ទៅ​ជួប​ដំរី​ឡាក់​គី​ឆាប់​ៗ​នេះ​មិន​ខាន​ឡើយ ។

គួរ​រំលឹក​ថា តាម​រយៈ​បទ​«​ដំរី​ថ្នម​ស្នេហ៍​» ដំរី ឡាក់​គី បាន​បង្ហាញ​ទេព​កោសល្យ​រាំ ញាំ​ង​ឱ្យ​រូបភាព​ក្នុង​វី​ដេ​អូ​ចម្រៀង​កាល​គ្រានោះ កាន់តែ​ប្លែក​អារម្មណ៍​សម្រាប់​អ្នក​ទស្សនា អម​នឹង​សំនៀង​ពិ​រោះ​រណ្តំ​របស់​លោក ស្តាប់​មិន​ជិនណាយ ។

គួរ​រំលឹក​ផង​ដែរ​ថា ប្រវត្តិ​ឡាក់​គី​(​ដំរី​) គឺ​បាន​មក​ដល់​សួនសត្វ​ភ្នំ​តា​ម៉ៅ នៅ​ថ្ងៃ​២៣ ខែកក្កដា ឆ្នាំ​១៩៩៩ ជា​ដំរី​ញី បាន​ចាត់​ទុក​លោក ទ្រី ស៊ី​ថេ​ង ដូច​ជា​ម្តាយ​ទី​២ តាំងពី​គេ​បាន​មក​ដល់​សួនសត្វ ដោយសារ​តែ​លោក​តែងតែ​មើលថែ និង​បញ្ចុក​ទឹកដោះគោ​ឱ្យ ។ ចំណែក​លោក ទ្រី ស៊ី​ថេ​ង វិញ ក៏​បាន​បម្រើ​ការ​ក្នុង​សួនសត្វ​ភ្នំ​តា​ម៉ៅ​អស់​រយៈពេល​៣០​ឆ្នាំ​មក​ហើយ​ដូច​គ្នា គឺ​តាំងពី​ឆ្នាំ​១៩៩៥ មក​ម្ល៉េះ ។

បន្ថែម​ពី​នេះ បើ​តាម​លោក ទ្រី ស៊ី​ថេ​ង ផ្ទាល់ ក៏​បាន​សម្តែង​ភាព​សោកស្តាយ​ដែរ ដែល​ខ្លួន​ត្រូវ​ឈប់​ពី​ការងារ កាលពី​ថ្ងៃ​៣០ ខែមិថុនា និង​មិន​បាន​នៅ​ដល់​ថ្ងៃ​ខួបកំណើត​របស់ ឡាក់​គី ព្រោះ​រាល់​ឆ្នាំ​លោក​តែងតែ​ធ្វើ​កម្មវិធី​ខួបកំណើត​ឱ្យ ។ យ៉ាងណាមិញ លោក​ក៏​សង្ឃឹមថា នៅ​ថ្ងៃ​ខួបកំណើត ឡាក់​គី រូប​លោក​នឹង​អាច​ឆ្លៀតពេល​ទិញ​នំចំណី​យក​មក​ឱ្យ ឡាក់​គី មិន​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ