ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដា.ល់មុខអាជ្ញាកណ្តាល! អតីតប្រធានក្លិបបាល់ទាត់ម្នាក់ ត្រូវកា.ត់ទោសជាប់ពន្ធនាគារ៣ឆ្នាំកន្លះ

1 ខែ មុន

ប្រទេសតួកគី ៖ អតីតប្រធានក្លិបបាល់ទាត់ MKE Ankaragucu នៅប្រទេសតួកគី ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំកន្លះ ពីបទដាល់មុខមន្ត្រីអាជ្ញាកណ្តាលនៅលើទីលាន ដែលកើតឡើងកាលពីចុងឆ្នាំ ២០២៣។…

ប្រទេសតួកគី ៖ អតីតប្រធានក្លិបបាល់ទាត់ MKE Ankaragucu នៅប្រទេសតួកគី ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំកន្លះ ពីបទដាល់មុខមន្ត្រីអាជ្ញាកណ្តាលនៅលើទីលាន ដែលកើតឡើងកាលពីចុងឆ្នាំ ២០២៣។ គួររំលឹកថា ឃាត់ខ្លួន​ប្រធាន​ក្លិប​បាល់ទាត់​ម្នាក់ ដែល​ហ​.​ក់​ដា​.​ល់​មុខ​អាជ្ញាកណ្តាល ក្រោយ​ចប់​ការ​ប្រកួត

រឿងរ៉ាវនេះកើតឡើងកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ លោក Faruk Koca នៅពេលនោះជាប្រធានក្លិប MKE Ankaragucu បានបង្កភាពចលាចលយ៉ាងខ្លាំងពេញទីលានប្រកួត ក្រោយចប់ការប្រកួតទល់នឹងក្រុមភ្ញៀវ Rizespor។ បន្ទាប់ពីសំឡេងកញ្ចែបន្លឺឡើងបញ្ចប់ការប្រកួតលទ្ធផល ១-១ ដោយក្រុមភ្ញៀវ Rizespor បានតាមស្មើនៅនាទី៩០+៧ ស្រាប់តែលោក Faruk Koca បង្ហាញអារម្មណ៍ខឹងសម្បារយ៉ាងខ្លាំង និងរត់ចូលទីលាន ហើយហក់ទៅដាល់មុខលោក Halil Umut Meler ជាមន្ត្រីអាជ្ញាកណ្តាលកាត់សេចក្តី ហើយលោកក៏ជាអាជ្ញាកណ្តាលសហព័ន្ធបាល់ទាត់ពិភពលោក FIFA តាំងពីឆ្នាំ ២០១៧ មកម្ល៉េះ។

ក្រោយមកទៀត លោកត្រូវបានចាប់ខ្លួន និងរងបម្រាមមិនឱ្យពាក់ព័ន្ធនឹងបាល់ទាត់អស់មួយជីវិត សម្រាប់ឧប្បត្តិហេតុដែលបានកើតឡើងនៅក្នុងការប្រកួតលីគកំពូលតួកគី Super Lig មុនពេលលោកលាលែងពីតំណែងប្រធានក្លិប MKE Ankaragucu។

យ៉ាងណាមិញ កាលពីថ្ងៃទី១១ ខែវិច្ឆិកា កន្លងទៅ តុលាការក្នុងទីក្រុងអង់ការ៉ាបានកាត់ទោសលោក Faruk Koca ពីបទបង្ករបួសស្នាមដោយចេតនាទៅលើមន្ត្រីសាធារណៈ ដោយត្រូវជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ និង ៧ខែ។ តុលាការក៏បានកាត់ទោសលោក Koca ពីបទគំរាមកំហែងអាជ្ញាកណ្តាល និងបំពានច្បាប់ក្នុងគោលបំណងទប់ស្កាត់អំពើហិង្សាក្នុងវិស័យកីឡាតួកគី ប៉ុន្តែការកាត់ទោសទាំងនេះត្រូវបានព្យួរ។ ស្របពេលលោក Koca រំពឹងថានឹងប្តឹងឧទ្ធរណ៍។

មនុស្ស៣នាក់ផ្សេងទៀតពាក់ព័ន្ធនឹងរឿងនេះ ក៏ត្រូវបានកាត់ទោសពីបទវាយអាជ្ញាកណ្តាល ហើយតាមរបាយការណ៍បានឱ្យដឹងថា ពួកគេត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ។ ជាមួយគ្នានោះ ក្រុមប្រឹក្សាភិបាលសហព័ន្ធបាល់ទាត់ប្រទេសតួកគី TFF ក៏បានសម្រេចថា ក្លិប MKE Ankaragucu នឹងបង់ប្រាក់ពិន័យចំនួន២លានលីរ៉ាតួកគី ឬស្មើនឹង ៥៨,០០០ដុល្លារអាមេរិកផងដែរ។

គួររំលឹកថា បន្ទាប់ពីកើតមានរឿងរ៉ាវវាយអាជ្ញាកណ្តាលរួចមក ការប្រកួតលីគក្នុងប្រទេសតួកគីត្រូវបានផ្អាកជាច្រើនសប្តាហ៍ ហើយក្រោយមក ក្រុម Ankaragucu ក៏ត្រូវប្រកួតក្នុងផ្ទះដោយគ្មានអ្នកគាំទ្រចំនួន៥ប្រកួតផងដែរ។ ជាមួយគ្នានោះផងដែរ អាជ្ញាកណ្តាល Halil Umut Meler ត្រូវបានរាយការណ៍ថា ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួសបាក់ឆ្អឹងនៅក្រោយភ្នែក។

ពាក់ព័ន្ធជារឿងនេះ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan ក៏បានថ្កោលទោសចំពោះសកម្មភាពរបស់លោក Faruk Koca ដោយលោកបានថ្លែងទៅកាន់សារព័ត៌មានក្នុងស្រុកនៅពេលនោះថា «ខ្ញុំសូមថ្កោលទោសការវាយអាជ្ញាកណ្តាល Halil Umut Meler ។ កីឡាមានន័យថាសន្តិភាព និងភាតរភាព។ កីឡាគឺមិនដើរស្របគ្នានឹងអំពើហឹង្សានោះទេ។ យើងនឹងមិនអនុញ្ញាតឱ្យមានអំពើហិង្សាបែបនេះកើតឡើងនៅក្នុងកីឡាតួកគីឡើយ»៕ ប្រភព ៖ talkSPORT

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ