ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃាត់​ខ្លួន​ប្រធាន​ក្លិប​បាល់ទាត់​ម្នាក់ ដែល​ហ.ក់​ដា.ល់​មុខ​អាជ្ញាកណ្តាល ​ក្រោយ​ចប់​ការ​ប្រកួត

1 ឆ្នាំ មុន

តួ​ក​គី ៖ ការ​ប្រកួត​បាល់ទាត់​លី​គ​កំពូល​ប្រទេស​តួ​ក​គី Super Lig រវាង​ក្រុម​ម្ចាស់ផ្ទះ MKE

តួ​ក​គី ៖ ការ​ប្រកួត​បាល់ទាត់​លី​គ​កំពូល​ប្រទេស​តួ​ក​គី Super Lig រវាង​ក្រុម​ម្ចាស់ផ្ទះ MKE Ankaragucu និង​ក្រុម​ភ្ញៀវ Rizespor កាលពី​ថ្ងៃ​ទី ១១ ខែ ធ្នូ កន្លង​ទៅ បាន​បញ្ចប់​ទៅ​នៅ​ក្នុង​លទ្ធផល​ស្មើគ្នា ១-១ ស្ថិត​ក្រោម​ភាព​វឹកវរ​ជាទី​បំផុត បន្ទាប់​ពី​ប្រធាន​ក្លិប MKE Ankaragucu បាន​ហក់​ទៅ​ដាល់​មុខមន្ត្រី​អាជ្ញាកណ្តាល ដែល​កាត់សេចក្តី​លើ​ទីលាន​។

យោង​តាម​ប្រភព​ពី Reuters និង ESPN បាន​រាយការណ៍​ថា បន្ទាប់​ពី​សំឡេង​កញ្ចែ​បន្លឺ​ឡើង​បញ្ចប់​ការ​ប្រកួត​លទ្ធផល ១-១ ដោយ​ក្រុម​ភ្ញៀវ Rizespor តាម​ស្មើ​នៅ​នាទី​៩០+៧ ខណៈ​ដែល​ពេល​នោះ​លោក Faruk Koca ប្រធាន​ក្លិប MKE Ankaragucu និង​ជា​អ្នកនយោបាយ​មួយ​រូប​ផង​នោះ បង្ហាញ​អារម្មណ៍​ខឹងសម្បារ​យ៉ាង​ខ្លាំង និង​រត់​ចូល​ទីលាន ហើយ​ហក់​ដាល់​មុខ​លោក Halil Umut Meler ដែល​ជា​អាជ្ញាកណ្តាល​របស់​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA តាំងពី​ឆ្នាំ ២០១៧ មក​ម្ល៉េះ ហើយ​វី​ដេ​អូ​នៃ​អំពើ​ហិង្សា​ត្រូវ​បាន​បង្ហាញ​លើ​កញ្ចក់​ទូរទស្សន៍​រដ្ឋ​តួ​ក​គី TRT ផ្ទាល់​តែ​ម្តង​។

បន្ទាប់​ពី​ការ​ប្រកួត​បញ្ចប់ អ្នកគាំទ្រ​ក្រុម​ម្ចាស់ផ្ទះ Ankaragucu បាន​រត់​សម្រុកចូល​ទីលាន​នៅ​ឯ​កីឡដ្ឋាន Eryaman ខណៈ​ដែល​លោក​អាជ្ញាកណ្តាល Meler ក៏​ត្រូវ​បាន​អ្នក​វាយប្រហារ​មិន​ស្គាល់​មុខ​ទាត់​ផង​ដែរ មុន​ពេល​លោក​ត្រូវ​ជម្លៀស​ទៅ​កាន់​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​ដោយ​មាន​ជំនួយ​ពី​ប៉ូលិស​។

ប្រភព​ពី​ទូរទស្សន៍​រដ្ឋ​តួ​ក​គី TRT បាន​រាយការណ៍​ថា ប្រធានាធិបតីប្រទេសតួកគី ដាក់​បញ្ជា​ឱ្យផ្អាក​បាល់ទាត់លីគគ្រប់កម្រិតដោយគ្មានកំណត់ ។ ស្របពេលសហព័ន្ធ​កីឡាបាល់ទាត់​តួ​ក​គី TFF នឹង​រៀបចំ​កិច្ចប្រជុំ​វិសាមញ្ញ​មួយ បន្ទាប់​ពី​ឧប្បត្តិហេតុ​កើតឡើង​។ ស្រប​ពេល​ដែល​លោក លោក Mehmet Buyukeksi ប្រធាន​សហព័ន្ធ​បាល់ទាត់​តួ​ក​គី​បាន​ថ្លែង​ថា «​បាល់ទាត់​តួ​ក​គី​ត្រូវ​បាន​ដាល់​យ៉ាង​អាម៉ាស់​បំផុត​នៅ​យប់​នេះ​»​។

លោក Ali Yerlikaya រដ្ឋមន្ត្រី​មហាផ្ទៃ បាន​បញ្ជាក់​ក្នុង​ការ​បង្ហោះ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម X ថា ដីកាឃុំខ្លួន​ត្រូវ​បាន​ចេញ​សម្រាប់​លោក Faruk Koca ប្រធាន​ក្លិប MKE Ankaragucu ហើយ​មនុស្ស​ពីរ​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ឃុំខ្លួន​ទាក់ទង​នឹង​ការ​ស៊ើបអង្កេត​របស់​តុលាការ​អំពី​ស្ថានភាព​នោះ​។

សូម​ជម្រាប​ថា បន្ទាប់​ពី​ការ​ប្រកួត​កាលពី​ថ្ងៃ​ទី​១១ ខែធ្នូ កន្លង​ទៅ ក្រុម Ankaragucu កំពុង​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១១ ក្នុង​តារាង​លី​គ​កំពូល​តួ​ក​គី ដោយ​មាន​១៨​ពិន្ទុ ចំណែក Rizespor មាន​២២​ពិន្ទុ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៨ បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​១៥​ស​ប្តា​ហ៍ កន្លង​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ