ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃបង្កើនការបង្ក្រា.បពលករបរទេសខុសច្បា.ប់ ដែលមកដណ្តើ.មការងារម្ចាស់ស្រុក

1 ខែ មុន

ប្រទេសថៃ ៖ អាជ្ញាធរថៃកំពុងបង្កើនការបង្ក្រាបពលករបរទេស ដែលធ្វើការដោយខុសច្បាប់នៅក្នុងប្រទេសរបស់ខ្លួន ដោយមានទាំងយុទ្ធនាការមួយរបស់ក្រសួងការងារ ដើម្បីចុះពិនិត្យកន្លែងធ្វើការដែលមានពលករចំណាកស្រុកនៅទូទាំងប្រទេស។ គួររំលឹកថា ច្បាប់​ថ្មី​នៅ​បាងកក​! អាជីវករ​អាច​លក់ដូរ​តាម​ដងផ្លូវ​បាន លុះត្រា​ជា​ជនជាតិ​ថៃ​ក្រីក្រ…

0:00
0:00

ប្រទេសថៃ ៖ អាជ្ញាធរថៃកំពុងបង្កើនការបង្ក្រាបពលករបរទេស ដែលធ្វើការដោយខុសច្បាប់នៅក្នុងប្រទេសរបស់ខ្លួន ដោយមានទាំងយុទ្ធនាការមួយរបស់ក្រសួងការងារ ដើម្បីចុះពិនិត្យកន្លែងធ្វើការដែលមានពលករចំណាកស្រុកនៅទូទាំងប្រទេស។ គួររំលឹកថា ច្បាប់​ថ្មី​នៅ​បាងកក​! អាជីវករ​អាច​លក់ដូរ​តាម​ដងផ្លូវ​បាន លុះត្រា​ជា​ជនជាតិ​ថៃ​ក្រីក្រ

លោក ភីផាត រ៉ាត់ឆាឃីតប្រាកាន (Phiphat Ratchakitprakarn) រដ្ឋមន្ត្រីក្រសួងការងារថៃ កាលពីថ្មីៗនេះ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី៥ ខែមិថុនា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំនេះ ក្រុមមន្ត្រីបានចុះពិនិត្យកន្លែងលក់ដូរចំនួន ២០,១៥២កន្លែង ដែលផ្តល់ការងារដល់ពលករចំណាកស្រុកចំនួន ២៧៧,៧៧០នាក់ ដោយរកឃើញចំនួន ៨៤៤កន្លែង ដែលមានកម្មករអន្តោប្រវេសន៍ខុសច្បាប់ និងចាប់ខ្លួនបានចំនួន ២,០៦៣នាក់ មកពីប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយចំនួន និងសញ្ជាតិផ្សេងទៀត។

លោកបន្តថា សេដ្ឋកិច្ចថៃពឹងផ្អែកលើវិស័យការងារដើម្បីជំរុញ។ លោកបានកត់សម្គាល់ថា អាទិភាពត្រូវបានផ្តល់ដល់ការធ្វើឱ្យមានតុល្យភាពរវាងការជ្រើសរើសកម្មករដែលជាជនជាតិថៃ និងការត្រួតពិនិត្យពលករបរទេស ដើម្បីបំពេញតម្រូវការអាជីវកម្ម និងជួយពួកគេបង្កើនប្រសិទ្ធភាពក្នុងវិស័យដូចជា ផលិតកម្ម កសិកម្ម និងឧស្សាហកម្ម។

លោក ស៊ុមឆៃ មរកតស្រ៊ីវ៉ាន់ (Somchai Morakotsriwan) អគ្គនាយកនៃនាយកដ្ឋានការងារថៃ បានឱ្យដឹងថា នាយកដ្ឋាននឹងបង្កើនការយកចិត្តទុកដាក់លើការស៊ើបអង្កេតក្រុមពលករបរទេស ដែលទទួលយកការងារដែលបានបម្រុងទុកសម្រាប់ជនជាតិថៃ ដូចជា ភ្នាក់ងារទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ ម៉ាស្សា ឬជាងកាត់សក់។ លោកបន្ថែមថា ពលករបរទេសដែលចូលមកប្រទេសថៃ ត្រូវមានឯកសារបញ្ជាក់អត្តសញ្ញាណ និងលិខិតអនុញ្ញាតការងារត្រឹមត្រូវ ហើយធ្វើការស្របតាមសិទ្ធិដែលមានចែងក្នុងសេចក្តីប្រកាសរបស់ក្រសួងការងារព្រះរាជាណាចក្រថៃ។

ជាមួយគ្នានេះ លោក ឆាដឆាត សិទ្ធីភុន (Chadchart Sittipunt) អភិបាលក្រុងបាងកក បានថ្លែងថា សាលាក្រុងកំពុងតែបន្តគំនិតផ្តួចផ្តើមមួយ ដើម្បីយកផ្លូវថ្មើរជើងសម្រាប់អ្នកថ្មើរជើង និងផ្លាស់ប្តូរទីតាំងអ្នកលក់តាមដងផ្លូវទៅកាន់តំបន់ដែលបានកំណត់។ ដោយសាលាក្រុងគ្រោងនឹងយកគំរូតាមមជ្ឈមណ្ឌល Hawker Center ដែលជាមជ្ឈមណ្ឌលលក់ទំនិញ ឬម្ហូបអាហារឆ្អិនដ៏ល្បីនៅប្រទេសសិង្ហបុរី ។

លោកបន្តថា បទប្បញ្ញត្តិថ្មីស្តីពីអាជីវករតាមផ្លូវនឹងត្រូវដាក់ឱ្យប្រើនៅឆ្នាំក្រោយ ដោយអនុញ្ញាតឱ្យអាជីវករធ្វើប្រតិបត្តិការនៅក្នុងតំបន់ដែលបានកំណត់ត្រឹមត្រូវ ហើយមានតែជនជាតិថៃជាជនក្រីក្រប៉ុណ្ណោះ ដែលនឹងត្រូវបានអនុញ្ញាតឱ្យធ្វើជាអ្នកលក់ដូរតាមដងផ្លូវនៅក្នុងទីក្រុងបាងកក។

ពួកគេក៏នឹងត្រូវបានរារាំងមិនឱ្យជួលជនចំណាកស្រុកមកបម្រើការ ដែលស្ថិតនៅក្នុងចំណោមលក្ខខណ្ឌជាច្រើនទៀតផងដែរ៕ (ប្រភព ៖ បាងកកប៉ុស្តិ៍ និង VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ