ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាប់​ថ្មី​នៅ​បាងកក​! អាជីវករ​អាច​លក់ដូរ​តាម​ដងផ្លូវ​បាន លុះត្រា​ជា​ជនជាតិ​ថៃ​ក្រីក្រ

2 ខែ មុន

ប្រទេស​ថៃ ៖ ច្បាប់​ថ្មី​របស់​សាលាក្រុង​រាជធានី​បាងកក កាលពី​ស​ប្តា​ហ៍​មុន បានឱ្យ​ដឹង​ថា មាន​តែ​ជនជាតិ​ថៃ​ដែល​ជា​ជន​ក្រីក្រ​ប៉ុណ្ណោះ ដែល​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យធ្វើ​ជា​អ្នក​លក់ដូរ​តាម​ដងផ្លូវ​នៅ​ក្នុង​ទីក្រុង​បាងកក​។ ហើយ​ពួក​គេ​ក៏​នឹង​ត្រូវ​បាន​រារាំង​មិន​ឱ្យ​ជួល​ជន​ចំណាកស្រុក​មក​បម្រើ​ការ ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​លក្ខខណ្ឌ​ជា​ច្រើន​ទៀត​។ បើ​យោង​តាម​ប្រភព​ពី​កាសែត​បាងកក​ប៉ុស្តិ៍…

ប្រទេស​ថៃ ៖ ច្បាប់​ថ្មី​របស់​សាលាក្រុង​រាជធានី​បាងកក កាលពី​ស​ប្តា​ហ៍​មុន បានឱ្យ​ដឹង​ថា មាន​តែ​ជនជាតិ​ថៃ​ដែល​ជា​ជន​ក្រីក្រ​ប៉ុណ្ណោះ ដែល​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យធ្វើ​ជា​អ្នក​លក់ដូរ​តាម​ដងផ្លូវ​នៅ​ក្នុង​ទីក្រុង​បាងកក​។ ហើយ​ពួក​គេ​ក៏​នឹង​ត្រូវ​បាន​រារាំង​មិន​ឱ្យ​ជួល​ជន​ចំណាកស្រុក​មក​បម្រើ​ការ ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​លក្ខខណ្ឌ​ជា​ច្រើន​ទៀត​។

បើ​យោង​តាម​ប្រភព​ពី​កាសែត​បាងកក​ប៉ុស្តិ៍ បានឱ្យ​ដឹង​ថា លោក ឯក​វ៉ា​រុន​យូ អម​រ៉ា​ផា​ន (Aekvarunyoo Amrapala) អ្នកនាំពាក្យ​រដ្ឋបាល​ទីក្រុង​បាងកក បានឱ្យ​ដឹង​ថា លោក ឆាត់​ឆា សិ​ទ្ធី​ភុ​ន (Chadchart Sittipunt) អភិបាលក្រុង​បាងកក បាន​ចុះហត្ថលេខា​លើ​សេចក្តីជូនដំណឹង​មួយ ដែល​បង្ហាញ​ពី​ច្បាប់​ថ្មី ហើយនឹង​ចូល​ជា​ធរមាន នៅ​ពេល​ត្រូវ​បាន​បោះពុម្ពផ្សាយ​ក្នុង​ព្រឹត្តិ​ប័ត្រ​របស់​រាជវាំង​ថៃ Royal Gazette​។

តាម​បទ​ប្បញ្ញត្តិ​ថ្មី អាជីវករ​លក់ដូរ​តាម​ដងផ្លូវ​ត្រូវ​មាន​សញ្ជាតិ​ថៃ កាន់​ប័ណ្ណ​សុខុមាលភាព​របស់​រដ្ឋាភិបាល ត្រូវ​បង់​រំ​លោះ​ផ្ទះ​ដែល​សង់​ដោយ​អាជ្ញាធរ​ជាតិ​លំនៅ​ដ្ឋា​ន និង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​សុខុមាលភាព​ពី​ក្រសួង​អភិវឌ្ឍន៍​សង្គម និង​សន្តិសុខ​ប្រជាជន​។ លើស​ពី​នេះ​ទៀត​ពួក​គេ​ត្រូវ​តែ​បញ្ចូល​ក្នុង​ប្រព័ន្ធ​ពន្ធ​ប្រចាំឆ្នាំ​របស់​នាយកដ្ឋាន​ប្រាក់​ចំណូល​ផង​ដែរ​។ ប្រាក់​ចំណូល​ពួក​គេ​មិន​ត្រូវ​លើស​ពី​៣០​ម៉ឺន​បាត ដែល​ស្មើនឹង ៩,១០០​ពាន់​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ បន្ទាប់​ពី​កាត់​ការ​ចំណាយ​ទាក់ទង​នឹង​អាជីវកម្ម​លើ​ការ​បង់ពន្ធ​របស់​ពួក​គេ​ហើយ​។

អាជីវករ​លក់​តាម​ដងផ្លូវ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ជួល​កម្មករ​ម្នាក់ ហើយ​ត្រូវ​តែ​ជា​ជនជាតិ​ថៃ​ផង​ដែរ​។ អាជីវករ​ក៏​ត្រូវ​ទទួល​បានការ​អនុញ្ញាត​ពី​អាជ្ញាធរ​សុខាភិបាល​សាធារណៈ ដែល​ពាក់ព័ន្ធ​ផង​ដែរ​។ ចំណែក​ទីតាំង​លក់​ត្រូវ​តែ​ធានា​ថា អ្នក​ថ្មើរជើង​មាន​ទីធ្លា​ធំ​ទូលាយ​ពី ១.៥ ទៅ ២ ម៉ែត្រ​ដើម្បី​ដើរ​ចូល អាស្រ័យ​លើ​ទទឹង​ផ្លូវ​។

តូប​នីមួយ​ៗ​ត្រូវ​បាន​កំណត់​ត្រឹម ៣ ម៉ែត្រការ៉េ ហើយ​ត្រូវ​តែ​នៅ​ផ្នែក​ម្ខាង​នៃ​ផ្លូវ ប៉ុន្តែ​ត្រូវ​មាន​ចម្ងាយ​យ៉ាងតិច ៥០​ម៉ែត្រ​ពី​ផ្លូវ​ចរច​រា​ណ៍ ដើម្បី​ធានា​សុវត្ថិភាព​។ តូប​ក៏​ត្រូវ​តែ​មាន​ចន្លោះ​យ៉ាង​ហោច​ណាស់ ៣​ម៉ែត្រ​នៅ​ចន្លោះ​តូប​ផ្សេង​ទៀត ដែល​មាន ១០​តូប​ក្បែរ ដើម្បី​ដំណើរការ​សម្រាប់​ជា​ច្រកចេញ​សង្គ្រោះ​បន្ទាន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ