ខេត្តបន្ទាយមានជ័យ ៖ ក្រោយផ្ទុះជំងឺដុំពកលើសត្វគោ មន្ត្រីពេទ្យសត្វខេត្តបានចុះចាក់វ៉ាក់សាំងការពារជំងឺដុំពកលើសត្វគោចំនួន១៣៣ក្បាល នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅភូមិចំការលោក ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ។
លោក អ៊ីវ វណ្ណា អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានប្រាប់ថា មន្ត្រីជំនាញជិត១០នាក់បានធ្វើសកម្មភាពចាក់វ៉ាសាំងការពារជំងឺដុំពកលើសត្វគោចំនួន១៣៣ក្បាល មានសត្វគោករបស់ប្រជាកសិករភូមិចំការលោកចំនួន៧៥ក្បាល និងភូមិរ៉ាចំការចេកចំនួន៥៨ក្បាល ដែលស្ថិតឃុំអូរប្រាសាទ ស្រុកមង្គលបូរី។
លោកបានបញ្ជាក់ថា កាលពីថ្មីៗនេះ មានសត្វគោចំនួន៨ក្បាលមានជំងឺដុំពកឃុំអូរប្រាសាទ ស្រុកមង្គលបូរី ហើយប្រជាកសិករបានរាយការណ៍ជូនអាជ្ញាធរភូមិ.ឃុំ/ស្រុក សុំអោយមន្ត្រីជំនាញចុះមកពិនិត្យ ហើយព្យាបាលដោយមន្ត្រីពេទ្យសត្វស្រុកនិងភ្នាក់ងាពេទ្យសត្វភូមិបានធ្វើការព្យាបាលសត្វគោដែលមានជំងឺដុំពកបានជាសៈស្បើយនៅសល់កូនគោ១ក្បាលកំពុងព្យាបាលបន្ត។
លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបានបញ្ជាក់ថា ជាការណែនាំពីលោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីកសិកម្ម និងរុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ បានអោយមន្ត្រីជំនាញចុះចាក់វ៉ាក់សាំងការពារជំងឺដុំពកលើសត្វគោ២ភូមិចំនួន១៣៣ក្បាលជូនប្រជាកសិករ និងណែនាំអោយប្រជាកសិករត្រូវចេះថែរក្សាការពារជំងឺដុំពកលើសត្វគោត្រូវថែរក្សាសត្វគោដោយលាងសំអាតមិនអោយសត្វល្បោមទុម និងពងដាក់បង្កកើតជំងឺដុំពកលើសត្វគោ៕
ចែករំលែកព័តមាននេះ