ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ការ​ត្បាញ​រំ​ពាក់លក់​របស់ពលរដ្ឋ ​ខណៈ​​​មុខរបរ​នេះស្ទើរតែ​បោះបង់​​ដោយសារ​​​ទីផ្សារ​​​តម្លៃ​​ទាប​

3 ថ្ងៃ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ​៖ ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ប្រកប​មុខរបរ​ត្បាញ​រំ​ពាក់​នៅ​ក្នុងភូមិ​ត្បែង ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ភាគច្រើន​ប្រកប​មុខរបរ​ត្បាញ​រំពាក់​ជា​មុខរបរ​ដូនតា បន្ទាប់​ពី​ធ្វើស្រែ​ចម្ការ ប៉ុន្តែ​បច្ចុប្បន្ន​ស្ទើ​រតែបោះបង់​មុខរបរ​មួយ​នេះ​ចោលហើយ ខណៈ​បច្ចុប្បន្ន​ទីផ្សារ​មាន​តម្លៃ​ទាបទាប…

ខេត្តកំពង់ឆ្នាំង ​៖ ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ប្រកប​មុខរបរ​ត្បាញ​រំ​ពាក់​នៅ​ក្នុងភូមិ​ត្បែង ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ភាគច្រើន​ប្រកប​មុខរបរ​ត្បាញ​រំពាក់​ជា​មុខរបរ​ដូនតា បន្ទាប់​ពី​ធ្វើស្រែ​ចម្ការ ប៉ុន្តែ​បច្ចុប្បន្ន​ស្ទើ​រតែបោះបង់​មុខរបរ​មួយ​នេះ​ចោលហើយ ខណៈ​បច្ចុប្បន្ន​ទីផ្សារ​មាន​តម្លៃ​ទាបទាប ។

ស្ត្រី គង់ សែ អាយុ​៥៣ឆ្នាំ មាន​ទីលំនៅ​ភូមិ​-ឃុំ​ខាងលើ​បាន​​រៀបរាប់​ថា ផល​លំបាក​នៃ​មុខរបរ​មួយ​នេះ​ គឺ​កត្តា​ស្វែងរក​កាប់​ដើម​រំ​ពាក់ ព្រោះ​តម្រូវ​ទៅ​កាប់​នៅ​ក្នុង​ព្រៃ​ជ្រៅ​តាម​តំបន់​នានា​ក្នុង​ខេត្តកំពង់ឆ្នាំង និង​ពេល​ខ្លះ​ទៀត ​ត្រូវ​ចេញដំណើរ​ទៅ​រក​ដល់​ខេត្ត​ខេត្តកំពង់ធំ​ជាដើមប្រើ​រយៈពេល​៦​ទៅ​៧​ថ្ងៃ ទើបបានត្រឡប់​មក​វិញ ។​ ពេល​បោច​រំ​ពាក់​ត្រូវ​ប្រឈម​នឹង​ការ​មុត​បន្លា និង​សត្វ​អ​សិរ​ពិស​ផ្សេង​ៗ ម្យ៉ាងទៀត​ពិបាក​រក​ដើម​រំ​ពាក់ ព្រោះ​ទីតាំង​ដី​ដែល​មាន​ដុះ​ដើម​រំ​ពាក់​កន្លង​មក បច្ចុប្បន្ន​ ភាគច្រើន​ប្រែ​ក្លាយជា​ដី​ឡូ​ត៍ ឬ​ដី​វាល​អស់ហើយ ។

ក្រោយ​ពេល​ត្រឡប់​ដើម​រំ​ពាក់​ត្រូវ​ត្បាញ​ចេញ​ជា​សម្ភារដូច​ជា កន្ត្រក​យួរ រ​ង្វែ​ល​ឆ្នាំង កញ្ច្រែង​ដាក់​ចានឆ្នាំង កន្ត្រក​ដាក់​ខោអាវ កន្ត្រក​ដាក់​សំរាម​ ឬ​វត្ថុ​ផ្សេង​ៗ​ដែល​ភ្ញៀវ​តម្រូវការជាដើម ក្នុង​មួយ​ថ្ងៃ​ពួក​គាត់​ត្បាញ​រំ​ពាក់​ជា​វត្ថុ​ប្រើប្រាស់ បាន​ចន្លោះ​ពី​៥​ទៅ​៨​គ្រឿង​ប៉ុណ្ណោះ ចំពោះ​តម្លៃ​វិញ​ហាក់​មិន​ទទួល​បាន​ភាព​សម​ស្រប​នឹង​ពលកម្ម​ ។ ក្នុង​សម្ភារប្រើប្រាស់​ទាំងនេះ ឈ្មួញ​មក​ប្រមូល​ទិញ​ដល់​ផ្ទះ មួយ​ក្នុង​តម្លៃ​ចន្លោះ​ពី​១០០០​រៀល ទៅ​៣០០០​រៀលតាម​តូច​តាម​ធំ​។

ដោយសារ​តែ​ទាំងនេះ​ជា​មុខរបរ​នៅផ្ទះ អាច​មើលថែ​កូនចៅ និង​ជា​មុខរបរ​ដូនតា​ផង​នោះ ទើប​ពួក​គាត់​នៅ​តែ​ព្យាយាម​ប្រឹងប្រែង​ធ្វើ​វា ទោះបីជា​ទីផ្សារ​មិន​អំណោយផល​អោយ​យ៉ាងណា​ក៏​ដោយ​។

ជាមួយ​គ្នា​នេះ​ ប្រជាពលរដ្ឋ​ខាងលើ​សូម​អំពាវនាវ អតិថិជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​នេះ សូម​ងាក​មក​ចាប់អារម្មណ៍​គាំទ្រជួយ​ទិញ និង​ជួយ​តម្លើង​ថ្លៃ​ផលិតផល​របស់​ពួក​គាត់​ផង ពីព្រោះ​មុខរបរ​នេះ​មានការលំបាក​ខ្លាំង និង​ជា​មុខរបរ​បង្ហាញ​ពី​អត្ត​ញ្ញាណ​ស្នាដៃរ​របស់​កូន​ខ្មែរ​ពិត​ៗ​ផង​ដែរ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ