ព្រឹកនេះ! ខ្យល់រដូវបោកបក់គ្របដណ្តប់មកលើឃុំមួយចំនួនក្នុងស្រុកព្រៃនប់
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ មន្ត្រីមូលដ្ឋានបានឱ្យដឹងថា នៅព្រឹកព្រលឹមថ្ងៃទី២០ វិច្ឆិកា ២០២៥នេះ ខ្យល់រដូវ ខ្យល់កន្ត្រាក់បានបោកបក់គ្រប់ដណ្តប់មកលើឃុំមួយចំនួនក្នុងស្រុកព្រៃនប់ ជាពិសេស ឃុំទឹកថ្លា ឃុំទឹកល្អក ឃុំសាមគ្គី ឃុំវាលរេញ និងឃុំផ្សេងទៀតជាយជាប់ជើងភ្នំកំចាយបូកគោ ផ្លូវជាតិលេខ៣(កំពត-វាលរេញ ) ។
យ៉ាងណាមិញ នាព្រឹកព្រលឹមថ្ងៃនេះដែរ មិនទាន់មានរបាយការណ៍អំពីការប៉ះពាល់ដល់លំនៅឋានពលរដ្ឋក្នុងតំបន់ខាងលើនោះនៅឡើយទេ ។
សូមបញ្ចាក់ថា ខ្យល់រដូវនេះ ក្នុងតំបន់ឃុំមួយចំនួនក្នុងស្រុកព្រៃនប់ ដូចជាឃុំទឹកថ្លា ឃុំទឹកល្អ ឃុំសាមគ្គី ឃុំវាលរេញ និងឃុំផ្សេងទៀតជាយ ជាប់ជើងភ្នំកំចាយបូកគោ ផ្លូវជាតិលេខ៣(កំពត-វាលរេញ ) ឱ្យតែដល់រដូវលំហើយច្រូតកាត់ អំឡុងខែវិច្ឆិកា-ធ្នូ និងឈានដល់ខែ១ឆ្លងឆ្នាំ ខ្យល់ដូវនេះតែងតែបោកបក់ខ្លាំមកលើឃុំខាងលើ រហូតបំផ្លាញផ្ទះសំបែងពលរដ្ឋ ខ្លះប៉ើងសង្ក័សី ខ្លះដួលរំលំ ក្នុងឃុំខាងលើ សរុបរាប់រយខ្នងក្នុង១ឆ្នាំ តែមិនសូវបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ៕











ចែករំលែកព័តមាននេះ