ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សសាលា​ព្រៃ​ចាន់​៤២៦​នាក់ ត្រូវ​បន្ត​ការ​សិក្សា​​នៅ​តំបន់​ភៀស​សឹក​វត្ត​ចាន់​ស៊ី

1 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ពី​ទាហាន​ថៃ​បាញ់​រះ​ប្រជាពលរដ្ឋ​ស្លាប់​១ និង​របួស​៣​នាក់ នៅ​ភូមិ​ព្រៃ​ចាន់ ត្រូវ​បាន​ជម្លៀស​និង​បិទ​សាលារៀន សិស្ស​ចំនួន​៤២៦​នាក់​បាន​បន្ត​រៀន​នៅ​តំបន់​ភា​សឹក រហូត​ដល់​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៥…

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ពី​ទាហាន​ថៃ​បាញ់​រះ​ប្រជាពលរដ្ឋ​ស្លាប់​១ និង​របួស​៣​នាក់ នៅ​ភូមិ​ព្រៃ​ចាន់ ត្រូវ​បាន​ជម្លៀស​និង​បិទ​សាលារៀន សិស្ស​ចំនួន​៤២៦​នាក់​បាន​បន្ត​រៀន​នៅ​តំបន់​ភា​សឹក
រហូត​ដល់​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​វត្ត​ចាន់​ស៊ី ស្ថិត​ក្នុងភូមិ​កូប​កើត ឃុំ​កូប ស្រុក​អូរ​ជ្រៅ ។

លោក ឈូ ប៊ុ​ន​រឿង ប្រធាន​មន្ទី​អប់រំ​យុវជន និង​កីឡា​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ថា​ក្រោយ​ទាហាន​ថៃ​បាញ់​រះ​ប្រជាពលរដ្ឋ​ស្លូតត្រង់​នៅ​ក្នុងភូមិ​ព្រៃ​ចាន់ បណ្តាល​ឱ្យ​របួស​និង​ស្លាប់ កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៥ កន្លង​ទៅ អាជ្ញាធរ​បាន​ជម្លៀស​ប្រជាពលរដ្ឋ​ចាក់​ចេញពី​តំបន់​ប៉ះពាល់ ហើយ​សាលា​បឋម​សិក្សា​ព្រៃ​ចាន់ ត្រូវ​បាន​បិទទ្វារ សិស្សានុសិស្ស​មិន​បាន​សិក្សា​ត្រូវ​ភៀសខ្លួន​តាម​ឪពុក​ម្តា​យមក​តំបន់​សុវត្ថិភាព ។

លោក​បាន​បញ្ជាក់​ថា​៖ ក្រោយ​សាលា​បឋម​សិក្សា​ព្រៃ​ចាន់ ត្រូវ​បាន​បិទទ្វារ ហើយ​សិស្សានុសិស្ស​ចំនួន​៤២៦​នាក់ (​ស្រី​២២៣​នាក់​) ភៀសខ្លួន​តាម​ឪពុក​ម្តា​យមក​តំបន់​ភា​សឹក​វត្តចាន់​ស៊ី អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ និង​មន្ទី​អប់រំ​យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ សុំ​គោលការណ៍​បង្រៀន​ក្នុង​មណ្ឌល​ភា​សឹក ពេល​នេះ​មាន​សិស្ស​ចំនួន​១៧៥​នាក់ (​ស្រី​១០៣​នាក់​) បាន​ចូល​រៀន​ជាមួយ​លោកគ្រូ​-​អ្នកគ្រូ​ដែល​ជ​ម្លៀ​ង​ចេញពី​មូលដ្ឋាន​ដែរ ។

លោក​ឈូ ប៊ុ​ន​រឿង បាន​បញ្ជាក់​ថា ចំពោះ​សិស្សានុសិស្ស​ដែល​ត្រូវ​បាន​ជម្លៀស​ចេញពី​មូលដ្ឋាន​តាម​ឪពុក​ម្តាយ មក​ដាក់​តំបន់​ភៀស​សឹក គឺ​អាជ្ញាធរ​និង​មន្ទី​ជំនាញ​បាន​យកចិត្តទុកដាក់​បាន​ផ្តល់​សម្ភារ​សិក្សា ធ្វើការ​អប់រំ​តាម​លទ្ធភាព​ធ្វើ​ទៅ​បាន ទោះបី​យ៉ាងណា​ឱ្យ​សិស្ស​មានការ​សិ​ស្សា​នេះ ជា​គឺជា​ការ​យកចិត្តទុកដាក់​ពី​ប្រមុខ​រាជា​រដ្ឋាភិបាល​កម្ពុជា ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ