ខេត្តពោធិ៍សាត់៖ យុវជនសិស្សានុសិស្សមកពីសាលាចំនួន៣ បានចុះជួយទប់ទឹកជំនន់ ជាមួយអាជ្ញាធរនៅចំណុចក្តៅទាំង៣សង្កាត់ ។ នេះបើយោងតាមរដ្ឋបាលក្រុងពោធិ៍សាត់ បានប្រកាសនាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

ស្របពេលដែលស្ថានភាពទឹកជំនន់ស្ទឹងពោធិ៍សាត់កំពុងដាក់សម្ពាធយ៉ាងខ្លាំងមកលើក្រុងពោធិ៍សាត់ រូបភាពដ៏គួរឱ្យគោរព និងរំភើបមួយបានលេចឡើងតាមរយៈសកម្មភាពដ៏ស្វាហាប់របស់ប្អូនៗសិស្សានុសិស្សមកពីគ្រឹះស្ថានសិក្សាចំនួន៣ ដែលបានស្ម័គ្រចិត្តលះបង់ពេលវេលា និងកម្លាំងកាយចូលរួមយុទ្ធនាការទប់ទឹកជំនន់ជាមួយអាជ្ញាធរ និងកងកម្លាំង។

ក្រុមសិស្សានុសិស្សដែលបានចូលរួមយ៉ាងសកម្មនោះ មកពីអនុវិទ្យាល័យពោធិ៍សាត់, វិទ្យាល័យទាចំរ៉ាត់, និងវិទ្យាល័យពោធិ៍សាត់ ។ ដោយមិនគិតពីការនឿយហត់ ពួកគេបានចុះជួយអន្តរាគមន៍នៅតាមបណ្តោយដងស្ទឹងក្នុងភូមិសាស្ត្រដែលកំពុងប្រឈមខ្លាំងចំនួន ៣សង្កាត់ រួមមាន៖ ១-សង្កាត់លលកស, ២-សង្កាត់ព្រៃញី និង៣-សង្កាត់បន្ទាយដី ។




ចែករំលែកព័តមាននេះ