ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​កូនធម៌បបួល​មិត្តភក្តិ​ទៅ​ដេក​ផ្ទះសំណាក់ ​ម៉ែធម៌ប្រចណ្ឌ ​ផ្ទុះ​កំហឹង​យក​ដុំ​ថ្ម​វាយ​បែកក្បាល

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ចំណាស់​ម្នាក់ បាន​លង់​ស្នេហ៍​នឹង​កូនធម៌ រហូត​មាន​ផ្ទៃពោះ ៨​ខែ ខណៈ​ពេល​ដែល​ប្ដី​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​។ អ្វី​ដែល​មិន​នឹក​ស្មាន​ដល់ និង​ធ្វើ​ឲ្យ​គូរ​ស្នេហ៍​នេះ​បាន​ប្រេះឆា​ហើយ​ក្លាយទៅជា​អំពើ​ហិ​.​ង្សា ទាញ​ដុំ​ថ្ម​វាយ​ទៅ​លើ​កូនធម៌…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ចំណាស់​ម្នាក់ បាន​លង់​ស្នេហ៍​នឹង​កូនធម៌ រហូត​មាន​ផ្ទៃពោះ ៨​ខែ ខណៈ​ពេល​ដែល​ប្ដី​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​។ អ្វី​ដែល​មិន​នឹក​ស្មាន​ដល់ និង​ធ្វើ​ឲ្យ​គូរ​ស្នេហ៍​នេះ​បាន​ប្រេះឆា​ហើយ​ក្លាយទៅជា​អំពើ​ហិ​.​ង្សា ទាញ​ដុំ​ថ្ម​វាយ​ទៅ​លើ​កូនធម៌ ដែល​ជា​ប្រុស​ស្នេហ៍ បណ្ដាល​ឲ្យ​រង​របួស​បែកក្បាល​នោះ ដោយសារ​តែ​បុរស​ជា​កូនធម៌ បាន​ទៅ​ទាក់ទង​មិត្ត​ភ​ក្កិ​របស់ម៉ែធម៌ ហើយ​បបួល​នាង​ទៅ​ផ្ទះសំណាក់ ជា​ហេតុ​ធ្វើ​ឲ្យ​ម៉ែធម៌ ​ផ្ទុះ​កំហឹង​ តាម​វាយ​នឹង​ដុំ​ថ្ម​តែ​ម្តង ។

អំពើ​ហិង្សា​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៤​រសៀល ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​តាម​ដងផ្លូវ ក្នុងភូមិ​ក្បាលដំរី​ទី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ហើយ​ជន​រង​គ្រោះ ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ទី​៣ ។

ស្ត្រី ដែល​បង្ក​ហឹ​ង្សា​នោះ​ឈ្មោះ ស្រី វី អាយុ​ជាង​៤០​ឆ្នាំ​។ ចំណែក​ប្រុស​ស្នេហ៍ ដែល​ជា​ជន​រង​គ្រោះ​ឈ្មោះ ចំរើន អាយុ​ជាង​២០​ឆ្នាំ មុខរបរ រត់​តាក់ស៊ី​។ អ្នក​ទាំង​២ ស្នាក់​នៅ​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

បើ​តាម​ស្ត្រី​ចំណាស់ ដែល​បង្ក​ហិង្សា​បាន​ឲ្យ​ដឹង​ថា ដើម​ឡើយ កាលពី​ជាង​៤​ឆ្នាំ​មុន ខ្លួន និង​ឈ្មោះ​ចំរើន បាន​រាប់អាន​គ្នា​ធ្វើ​ជា​ម្ដាយធម៌ និង​កូនធម៌​។ ប្រមាណ​កន្លះ​ខែ​ក្រោយមក ក៏​បាន​ចាប់ចិត្ត​ស្រឡាញ់​គ្នា និង​ឈាន​ទៅ​បបួល​គ្នា​ទៅ​ដេក​ផ្ទះសំណាក់​។ លុះ​ក្រោយមក ក៏​បាន​នាំ​កូនធម៌​មក​ផ្ទះ បង្ហាញ​ប្រាប់​ប្ដី ដោយ​ឲ្យ​រាប់អាន​គ្នា​ធ្វើ​ជា​ឪពុក​ម្ដាយធម៌ និង​កូនធម៌ តែ​ក្រោយមក ប្ដី​បាន​ជាប់​ពន្ធនាគារ បន្ទាប់​ពី​រត់​តាក់ស៊ី ដឹក​ជនជាតិ​ចិន ចាប់ជំរិត ។

ស្ត្រី​រូប​នោះ បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ប្ដី​របស់​ខ្លួន​ជាប់គុក ខ្លួន​និង​កូនធម៌ បាន​ស្រឡាញ់​គ្នា រស់នៅ​ជាមួយ​គ្នា​ជា​ប្ដី​ប្រពន្ធ រហូត​ដល់​មាន​ផ្ទៃពោះ ៨​ខែ​។ នៅ​មុន​ពេល​កើតហេតុ ស្រាប់តែ​មិត្តភក្តិ​របស់គាត់ បាន​ប្រាប់​ថា កូនធម៌​រូប​នោះ​(​ប្រុស​ស្នេហ៍​) បាន​បបួល​នាង​ទៅ​ដេក​នៅផ្ទះ​សំណាក់ ហើយ​មិត្តភក្តិ​មក​ប្រាប់ ​ក៏​បាន​ទៅ​សួរនាំ​កូនធម៌ ដោយ​ខឹង​ពេក​ ក៏​យក​ដុំ​ថ្ម វាយ​ចំ​ក្បាលបែក​ឈាម​ហូរ​តែ​ម្ដង​។ បន្ទាប់​ពី​ប្រើ​អំពើ​ហិ​.​ង្សារួច ​ម៉ែធម៌ ក៏​បាន​អូសកអាវកូនធម៌ នាំ​ទៅ​ប្ដឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ដើម្បី​ទាមទារបែកផ្លូវ​គ្នា និង​ទាមទារ​ប្រាក់ ចំនួន​២,០០០​ដុល្លារ ដែល​ខាងកូនធម៌ជំពាក់ ព្រមទាំង​ទាមទារ​ថ្លៃ​សម្រាលកូន និង​បង់​ធនាគារ​មួយ​ខែ ២០០​ដុល្លារ ថែមទៀត។ ប៉ុន្តែ​នៅ​ពេល​សួរនាំ ​កន្លែង​កើតហេតុ ហើយអាជ្ញាធរ ក៏បានណែនាំ​ឲ្យ​មក​ប្ដឹង​នគរ​បាត​ប៉ុស្តិ៍​កា​កាប​ទី​២ វិញ​។ ទោះបីជា​យ៉ាងណា ក្រោយមក អ្នក​ទាំង​ពីរ​នាក់ ពុំ​បាន​ទៅ​ប្ដឹងផ្ដល់គ្នា​ឡើយ ដោយ​សម្របសម្រួល​គ្នា​តែ​២​នាក់ រួចចាកចេញទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ