សុខភាព៖ ជំងឺក្រួសក្នុងតម្រងនោម គឺជាបញ្ហាសុខភាពដែលបង្កការឈឺចាប់ និងប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ។ តែដំណឹងល្អមួយបានមកពីការផ្សាយរបស់សារព័ត៌មានបរទេសជាច្រើន បានបង្ហាញថា ភេសជ្ជៈដ៏ងាយរក និងពេញនិយម គឺ “ទឹកក្រូចច្របាច់ស្រស់” អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ការ និងជួយសម្រួលដល់ការជាសះស្បើយពីជំងឺនេះ។
តើសារធាតុអ្វីខ្លះនៅក្នុងទឹកក្រូចដែលជួយការពារក្រួស?
អ្នកជំនាញបានគូសបញ្ជាក់ថា ឥទ្ធិពលដ៏អស្ចារ្យរបស់ទឹកក្រូចស្រស់ គឺដោយសារតែវាសម្បូរទៅដោយ៖
- អាស៊ីតស៊ីត្រាត: សារធាតុដ៏សំខាន់នេះ មានតួនាទីកាត់បន្ថយការប្រមូលផ្ដុំ និងកំណកនៃសារធាតុរ៉ែក្នុងទឹកនោម ដែលជាដើមហេតុបង្កជាក្រួស។
- អាស៊ីតស៊ីទ្រិក: ជួយបង្កើនកម្រិត pH ក្នុងទឹកនោមឱ្យមានលក្ខណៈអាល់កាឡាំង ដែលធ្វើឱ្យគ្រីស្តាល់រ៉ែពិបាកនឹងបង្កើតជាដុំថ្ម។
ការណែនាំ៖ ផឹកទឹកក្រូចស្រស់ជារៀងរាល់ថ្ងៃ
ប្រសិនបើអ្នកចង់ ជៀសផុតពីហានិភ័យ នៃជំងឺក្រួសក្នុងតម្រងនោម ឬកំពុងព្យាយាម សម្រួលដល់ការជាសះស្បើយ ពីជំងឺនេះ សូមព្យាយាមទទួលទាន ទឹកក្រូចច្របាច់ស្រស់ ជាប្រចាំ។ វាជាមធ្យោបាយធម្មជាតិដ៏ឈ្ងុយឆ្ងាញ់ដើម្បីថែរក្សាសុខភាពតម្រងនោមរបស់អ្នក៕
ចែករំលែកព័តមាននេះ