ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​វាស់វែង​ចម្រុះ​កម្ពុជា-ថៃ ប្រើប្រាស់ដ្រូនបង្កើតផែនទីរូបថត ក្នុងដំណើរការបោះបង្គោល​បណ្តោះអាសន្ន

2 ម៉ោង មុន

ខេត្តបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ នេះ ក្រុម​វាស់វែង​ចម្រុះ កម្ពុជា​-​ថៃ បាន​ចាប់ផ្តើម​បង្កើត​ផែនទី​រូបថត​ដោយ​ការ​ប្រើប្រាស់​ដ្រូ​ន​ដើម្បី​ថតរូប​ ។…

ខេត្តបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ នេះ ក្រុម​វាស់វែង​ចម្រុះ កម្ពុជា​-​ថៃ បាន​ចាប់ផ្តើម​បង្កើត​ផែនទី​រូបថត​ដោយ​ការ​ប្រើប្រាស់​ដ្រូ​ន​ដើម្បី​ថតរូប​ ។

ក្រោយ​ពី​បញ្ចប់​កិច្ចការ​នេះ ក្រុម​វាស់វែង​ចម្រុះ ​នៃ​ប្រទេស​ទាំង​ពីរ នឹង​ដំណើរការ​ការងារ​បោះបង្គោល​បណ្តោះអាសន្ន នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ ៤២ ដល់ ៤៧ ស្ថិត​ក្នុងភូមិ​សាស្ត្រ ឃុំ​អូរ​បី​ជាន់ ស្រុក​អូ​ជ្រៅ ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ស្រះ​កែវ របស់​ថៃ​ ។

សូម​បញ្ជាក់​ថា មុន​នឹង​ក្រុមការងារ​វាស់វែង​ចម្រុះ​ចុះ​អនុវត្ត​ការងារ​របស់​ខ្លួន ប្រធាន​ក្រុម​ប្រតិបត្តិការ​បច្ចេកទេស ​នៃ​ភាគី​កម្ពុជា ​និង​ភាគី​ថៃ បាន​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ នេះ នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដើម្បី​រៀបចំ​ផែនការ​អនុវត្ត​ការងារ​តាម​ស្មារតី បែបបទ​ណែនាំ​បច្ចេកទេស (Technical Instruction) ​។

ការ​ចុះ​បោះបង្គោល​បណ្តោះអាសន្ន​នៅ​កំណាត់​ខ្សែ​ព្រំដែន ចន្លោះ​បង្គោល​លេខ ៤២ និង​លេខ​៤៧ ធ្វើ​ឡើង​តាម​ស្មារតី​នៃ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន (JBC) កម្ពុជា​-​ថៃ កាលពី​ថ្ងៃ​ទី​២១-២២ ខែតុលា ឆ្នាំ​២០២៥ កន្លង​ទៅ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ