ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ឌី​ជេ​»​មិនសូវ​ល្បី​ម្នាក់​ទំនង​ស្រវឹង ​ជិះ​ម៉ូតូ​បំ​បុក​ចូល​ហាង​លក់​កា​រ៉េ​មរងរ​បួសធ្ងន់ធ្ងរ​​

2 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ព្រាល​ៗ​ថា ជា​«​ឌី​ជេ​» ច្រៀង​ចល័ត​ផង ទំនង​ទើប​​ចេញពី​«​ក្លិប​រាត្រី​»ហើយ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ផង បាន​ជិះ​ម៉ូតូ​លឿន​ស្លុយ​បំ​បុក​ចូល​​ហាង​លក់​កា​រ៉េ​ម​ដ៏​ល្បី​មួយ​កន្លែង​ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលងអ​​ធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១៩ វិច្ឆិកា…

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ព្រាល​ៗ​ថា ជា​«​ឌី​ជេ​» ច្រៀង​ចល័ត​ផង ទំនង​ទើប​​ចេញពី​«​ក្លិប​រាត្រី​»ហើយ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ផង បាន​ជិះ​ម៉ូតូ​លឿន​ស្លុយ​បំ​បុក​ចូល​​ហាង​លក់​កា​រ៉េ​ម​ដ៏​ល្បី​មួយ​កន្លែង​ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលងអ​​ធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១៩ វិច្ឆិកា ២០២៥ ត្រង់​ចំណុច​ផ្លូវបែក​ជា​បួន ​​ក្នុងភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​ ។

​នៅ​កន្លែង​កើត​ហ​តុ គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ជាក់លាក់​ទេ តែ​មាន​សាក្សី​ខ្លះ​​ស្គាល់​ថា បុរស​នោះ​ឈ្មោះ​ណា​ក់ ជា«​ឌី​ជេ»មិនសូវ​ល្បីឈ្មោះ​ម្នាក់ ធ្វើការ​នៅ​ក្នុង​ក្លិប​រាត្រី​មួយ​កន្លែង​ស្ថិត​នៅ​ខាងត្បូង​ចំណុច​កើតហេតុ​ប្រហែល​៤០០​ម៉ែត្រ​ ។ ​សាក្សី​បាន​និយាយ​​ថា ​«​ឌី​ជេ» រូប​នេះ ​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្គូពី ព​ណ៌​ខ្មៅ ពាក់​ស្លាក​លេខបាត់ដំបង 1AS-7781 ធ្វើ​ដំណើរ​ពី​ទិស​ខាងត្បូង (​ចេញពី​ក្លិប​ដែល​ខ្លួន​ធ្វើការ​​)​​ឆ្ពោះទៅ​ខាងជើង ​។  ប៉ុន្តែ​ពេល​ទៅ​ដល់​ចំណុច​កើតហេតុ ត្រង់​ផ្លូវបំបែក​ជា​បួន បែរជា​បុរស​នេះ​​បាន​ជិះ​ទៅ​ត្រង់​ស្លុយ ខុសផ្លូវ​ក៏​ជ្រុល​ទៅ​បុក​ចូល​ហាង​លក់​កា​រ៉េ​ម​គេ​ពេញទំហឹង  ដែល​មាន​ជញ្ជាំង​សុទ្ធ​តែកញ្ចក់​ក្រាស់​ឃ្មឹក  បណ្ដាល​ឲ្យ​បែក​ខ្ទេចខ្ទីរ និង​មុត​របួស​ស្ទើរ​សុះសាច់ ឈាម​ហូរ​ជោក​​ពេញ​រាង​កាយ​ ។

​បើ​ពិនិត្យ​កាមេរ៉ា​សុវត្ថិភាព ដែល​ម្ចាស់​ហាង​កា​រ៉េ​ម​បំពាក់​នៅ​ខាង​មុខ គេ​ឃើញ​ជន​រង​គ្រោះ​រូប​នេះ​ជិះ​ម៉ូតូ​មក​ពី​ទិស​ខាងត្បូង​លឿន​ស្លុយ​ ហាក់ដូច​គ្មាន​ស្មារតី​អ្វី​បន្តិច​សោះឡើយ  សំដៅ​​បុក​ចូល​ហាង​លក់​កា​រ៉េ​ម​ដល់​ខាងក្នុង​ផ្អើល​ម្ចាស់​ហាង ​និង​អ្នក​ភូមិ​ទាំង​រំលងអ​ធ្រា​ត្រ ​។​ នៅ​កន្លែង​កើតហេតុ គេ​ឃើញ​«​ឌី​ជេ​»រូប​នេះ​ ស្ថិត​ក្នុង​ស្ថានភាព​ជោក​ជាំ​ទៅ​ដោយ​ឈាម ​ងើប​អង្គុយ​នៅ​ចំ​កណ្ដាល​ហាង​កា​រ៉េ​ម ខណៈ​ម៉ូតូ​ដេក​លើ​បំណែក​កញ្ចក់​មើល​គូរ​ព្រឺ​សម្បុរ ​។

​មន្ត្រី​ចរាចរ​ណ៍​បាន​ចុះ​ទៅ​កាន់​ចំណុច​កើតហេតុ​ភ្លាម​ៗ​ក្រោយ​ទ​ទូល​ដំណឹង ដើម្បី​ដឹក​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ ។ ​ប្រធាន​ការិយាល័យ​ចរាចរ​ណ៍​ជើង​គោក​នៃ​ស្នងការ​ខេត្ត លោក ចាន់ សុធី បាន​ប្រាប់​ថា  បើ​តាម​ការ​សួរនាំ​បឋម ជន​រង​គ្រោះជា «​ឌី​ជេ​» ប្រចាំ​ក្លិប​រាត្រី​មួយ​កន្លែង ហើយ​ទំនងជា​ទើប​ចេញពី​«​ក្លិប​រាត្រី»​នោះ ហើយ​ស្រវឹង​ផង ទើប​ជិះ​ម៉ូតូ​បុក​ចូល​ហាង​លក់​កា​រ៉េ​ម​ទាំង​មិនដឹង​ខ្លួន​បែប​នេះ​ ។

​លោក​ចាន់ សុធី បាន​បញ្ជាក់​ថា  ពេល​នេះ ​ជន​រង​គ្រោះ​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​នៅឡើយ​ ។ ​ករណី​នេះ ​ភាគី​ទាំង​ពីរ​នឹង​ត្រៀម​ជួប​ច​រចា​គ្នា​ហើយ​ ។ ព្រោះ​បើ​តាម​ព័​ត៌​មាន​បឋម​ភាគី​បង្ក (​ឌី​ជេ​) យល់ព្រម​សង​ថ្លៃ​ខូចខាត​ទៅ​ម្ចាស់​ហាង​លក់​កា​រ៉េ​ម ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ