រាជធានីភ្នំពេញ ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានគូសបញ្ជាក់ថា ការបង្ហាញវត្តមានស្ត្រីរងគ្រោះខ្មែរជាសាធារណៈ ចំពោះការរំលោភបូកពីសំណាក់ក្រុមទាហានតិរិច្ឆានឈុតខ្មៅថៃចំនួន៧នាក់នេះ គឺជាការឈឺចាប់ និងបានលះបង់កេរ្តិ៍ឈ្មោះយ៉ាងសំខាន់ដែលចាំបាច់ត្រូវតែប្រាប់ពីការពិតជាសាធារណៈ ដើម្បីទាមទាររកយុត្តិធម៌ ។

ឯកឧត្តមក៏បានប្រាប់ទៅអ្នកនាំពាក្យក្រសួងការពារជាតិថៃ ដែលបាននិយាយបំផ្លើសថា ករណីទាហានថៃបៀតបៀនផ្លូវភេទលើស្ត្រីជាពលករកម្ពុជាដោយអះអាងថា ជាព័ត៌មានក្លែងក្លាយនោះ ត្រូវសិក្សាស្វែងយល់ពីប្រពៃណីទំនៀមទំលាប់ដ៏ល្អផូផង់របស់ខ្មែរជាមុនសិន ។
យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តមកែវ រ៉េមី បានបង្ហាញមុខអ្នកនាំពាក្យក្រសួងការពារជាតិថៃដែលបាននិយាយចោទប្រកាន់ថា ករណីទាហានថៃចាប់រំលោភស្ត្រីខ្មែរជារឿងមិនពិត ។
ចំពោះការនិយាយបែបនេះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានគូសបញ្ជាក់
ត្រឡប់ទៅវិញថា លោកឯងមុននិយាយថា ជាព័ត៌មានមិនពិត ត្រូវស្វែងយល់ពីប្រពៃណីទំនៀមទម្លាប់ និងវប្បធម៌របស់ខ្មែរឱ្យបានច្បាស់ជាមុនសិន។
Screenshotឯកឧត្តមលើកឡើងថា រឿងស្ត្រីដែលជាជនរងគ្រោះដោយការរំលោភសេពសន្ថវៈ គឺជារឿងអាម៉ាស់កេរ្តិ៍ឈ្មោះបំផុតរបស់ស្ត្រី និងរងការអាម៉ាស់បំផុតនៅក្នុងគ្រួសារ ។ ឯកឧត្តមបានបន្ថែមថា ស្ត្រីដែលជាជនរងគ្រោះពីការរំលោភបំពាននេះ បានប៉ះពាល់នូវផ្លូវចិត្តរបស់គាត់ធំធេងណាស់ ដោយប៉ះពាល់កិត្តិយសហើយអាចប្រឈមនឹងមិនមានប្តីនៅថ្ងៃ
ក្រោយ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ក៏បានបន្ថែមថា ការបង្ហាញវត្តមានស្ត្រីរងគ្រោះខ្មែរជាសាធារណៈចំពោះការរំលោភបូកពីសំណាក់ក្រុមទាហានតិរិច្ឆានឈុតខ្មៅថៃចំនួន៧នាក់នេះ គឺជាការឈឺចាប់ និងបានលះបង់កេរ្តិ៍ឈ្មោះយ៉ាងសំខាន់ដែលចាំបាច់ត្រូវតែប្រាប់ពីការពិតជាសាធារណៈ ដើម្បីទាមទាររកយុត្តិធម៌ ។
ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា ប្រពៃណីទំនៀមទម្លាប់របស់ស្ត្រីខ្មែរមានលក្ខណៈតឹងរឹងជាងស្ត្រីនៃប្រទេសខ្លះ ដែលការលក់ខ្លួនគឺជារឿងធម្មតា ៕
ចែករំលែកព័តមាននេះ