ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជានាំចូលទំនិញតម្លៃ២៧៦០០លានដុល្លារ

3 ម៉ោង មុន

ក្រៅពី​ផលិតផល​ដែល​មាននៅ​ក្នុងស្រុក តម្រូវការ​ពលរដ្ឋ​កម្ពុជា​ពី​ទីផ្សារ​ក្រៅប្រទេស នៅ​តែ​រស់​រវើក​ជាមួយនឹង​កំណើន​នៃ​ការ​នាំ​ចូល រហូត​ដល់​ទៅ​២៧,៦​ពាន់​លាន​ដុល្លារ កើនឡើង​ដល់​ទៅ​ជាង​១៧​ភាគរយ នៅ​ក្នុង​រយៈពេល​១០​ខែ នៃ​ឆ្នាំ​២០២៥​នេះ ។ ស្ថិតិ​ដែល​ក្រសួងពាណិជ្ជកម្ម​បាន​ចេញ កាលពី​ថ្ងៃ​ទី​១៧…

ក្រៅពី​ផលិតផល​ដែល​មាននៅ​ក្នុងស្រុក តម្រូវការ​ពលរដ្ឋ​កម្ពុជា​ពី​ទីផ្សារ​ក្រៅប្រទេស នៅ​តែ​រស់​រវើក​ជាមួយនឹង​កំណើន​នៃ​ការ​នាំ​ចូល រហូត​ដល់​ទៅ​២៧,៦​ពាន់​លាន​ដុល្លារ កើនឡើង​ដល់​ទៅ​ជាង​១៧​ភាគរយ នៅ​ក្នុង​រយៈពេល​១០​ខែ នៃ​ឆ្នាំ​២០២៥​នេះ ។

រូបតំណាងដោយ AI

ស្ថិតិ​ដែល​ក្រសួងពាណិជ្ជកម្ម​បាន​ចេញ កាលពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា ពី​ខែមករា ដល់​ខែតុលា ឆ្នាំ​នេះ​ផលិតផល​សំខាន់​ៗ​ដែល​កម្ពុជា​នាំ​ចូល គឺ​សុទ្ធតែ​កើនឡើង​នៅ​ក្នុង​នោះ​វត្ថុធាតុដើម​ជា​វាយនភ័ណ្ឌ មាន​ទំហំ​ទឹកប្រាក់​៥,៧​ពាន់​លាន​កើនឡើង​៨,៥៧​ភាគរយ ផលិតផល​អេ​ឡិច​ត្រូ​និក ប្រមាណ​ជា​៤​ពាន់​លាន​ដុល្លារ​កើនឡើង​ជិត​៤៨​ភាគរយ ប្រេងឥន្ធនៈ​មាន​ទំហំ​ប្រមាណ​ជា​ជាង​២​ពាន់​លាន​ដុល្លារ ដែល​ធ្លាក់​ចុះ​ជាង​១០​ភាគរយ ។ ហើយ​សម្ភារ​:​សំណង់​វិញ គឺ​មាន​តម្លៃ​ជាង​២,១​ពាន់​លាន​ដុល្លារ​កើនឡើង​៣២,៧៦​ភាគរយ ។

ក្រៅពី​ផលិតផល​សំខាន់​ៗ​ទាំងនេះ កម្ពុជា​នៅ​មាន​តម្រូវការ​នាំ​ចូល​ទំនិញ​ផ្សេង​ៗ​ពី​ប្រទេស​នានា​នៅ​លើ​ពិភពលោក ដែល​មាន​តម្លៃ​សរុប​ដល់​ទៅ​២៧,៦​ពាន់​លាន​ដុល្លារ កើនឡើង​ជាង​៤​ពាន់​លាន​ដុល្លារ​ធៀប​នឹង​ទំហំ​នាំ​ចូល​តម្លៃ​២៣,៦ លាន​ដុល្លារ កាលពី​រយៈពេល​១០​ខែ​នៃ​ឆ្នាំ​២០២៤ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ