ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងឆ្មាំឆ្នេរសមុទ្រដាក់ពង្រាយនាវាល្បាត១៧ គ្រឿង និងយន្តហោះ១គ្រឿង ដើម្បីជួយសង្គ្រោះ​មនុស្សទាំងអស់​ពីនាវាលិច

1 នាទី មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖  តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​YONHAP​ថា កង​ឆ្មាំ​ឆ្នេរ​សមុទ្រ​កូរ៉េ​ខាងត្បូង​រាយការណ៍​ នា​ថ្ងៃ​ទី​២០​ វិច្ឆិកា ​ថា អ្នកដំណើរ​និង​សមាជិក​ក្រុម​នាវិក​ទាំង​២៦៧​នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​សុខ​សប្បាយ បន្ទាប់​ពី​នាវា​ដឹក​អ្នកដំណើរ​​ដែល​ពួក​គេ​ជិះ​បាន​លិច​ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​ភាគ​និរតី​កូរ៉េ​ខាងត្បូង​…

ប្រទេស​កូរ៉េ​ខាងត្បូង ៖  តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​YONHAP​ថា កង​ឆ្មាំ​ឆ្នេរ​សមុទ្រ​កូរ៉េ​ខាងត្បូង​រាយការណ៍​ នា​ថ្ងៃ​ទី​២០​ វិច្ឆិកា ​ថា អ្នកដំណើរ​និង​សមាជិក​ក្រុម​នាវិក​ទាំង​២៦៧​នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​សុខ​សប្បាយ បន្ទាប់​ពី​នាវា​ដឹក​អ្នកដំណើរ​​ដែល​ពួក​គេ​ជិះ​បាន​លិច​ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​ភាគ​និរតី​កូរ៉េ​ខាងត្បូង​ កាលពី​ថ្ងៃ​ទី​១៩ ​វិច្ឆិកា​ ។ ការ​ស៊ើប​អង្កេត​មួយ​កំពុង​ធ្វើ​ផ្ដោត​លើ​លទ្ធភាព​នៃ​ការ​ធ្វេសប្រហែស​ក្នុង​ការ​បើកបរ​ដែល​ជា​មូលហេតុ​ជាយថាហេតុ​នៃ​គ្រោះ​ថ្នាក់​នេះ​ ។

នាវា​ឈ្មោះ​LE QUEEN JENUVIA II  ចំណុះ​២៦.៥៤៦​តោន​នោះ ដឹក​អ្នកដំណើរ​២៤៦​នាក់ ​និង​សមាជិក​ក្រុម​នាវិក​២១​នាក់  បាន​បញ្ចេញ​សញ្ញា​ប្រកាស​អាសន្ន  បន្ទាប់​ពី​ចាប់​លិច​នៅ​ជិត​កូន​កោះ​គ្មាន​មនុស្ស​នៅ​JOK ជិត​កោះ​JANGSAN ក្នុង​ដែនទឹក​ខេត្ត​ស៊ីណា​ន​ច​ម្ថា​យ​៣៦៦​គីឡូម៉ែត្រ ខាង​ត្បូង​ក្រុង​សេ​អ៊ូ​ល នា​វេលា​ម៉ោង​២០​និង​១៧​នាទី​ម៉ោង​ក្នុងស្រុក​ ។ នាវា​នោះ​បើក​សំដៅ​ទៅ​កំពង់​ផែ​MOKPO បន្ទាប់​ពី​ចាក​ចេញពី​កោះ​JEJU​ ។ ពាក់កណ្ដាល​នៃ​សំបក​នាវា​ត្រូវ​បាន​រក​ឃើញ​នៅ​កូន​កោះ​ JOK  ។

គ្មាន​អ្នក​របួស​ណា​ម្នាក់​ ត្រូវ​បាន​រាយការណ៍​ឡើយ តែ​មនុស្ស​២៧​នាក់​ត្អូញត្អែរ​ថា​ ឈឺចាប់​ក្នុង​ខ្លួន​ដោយសារ​ការ​ទង្គិច​ខ្លាំង ពេល​នាវា​នោះ​លិច​ ។ មនុស្ស​ទាំងអស់​ដែល​ជិះ​ក្នុង​នាវា​នេះ​ ត្រូវ​បាន​ដឹក​មក​កាន់​កំពង់​ផែ​មួយ​ដែល​នៅ​ក្បែរ​តាម​បណ្ដា​នាវា​របស់​កង​ឆ្មាំ​ឆ្នេរសមុទ្រ​និង​នាវា​ដទៃ​ៗ​ទៀត​។

ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​កង​ឆ្មាំ​ឆ្នេរសមុទ្រ់់​បាន​ដាក់​ពង្រាយ​នាវា​ល្បាត​១៧​គ្រឿង នាវា​ជួយ​សង្គ្រោះ​ឆ្នេរសមុទ្រ​៤​គ្រឿង យន្តហោះ​១​គ្រឿង និង​បុគ្គលិក​ជួយ​សង្គ្រោះ​ពិសេស​។ អាជ្ញាធរ​សមុទ្រ​កូរ៉េ​ខាងត្បូង​សន្មត់​ថា នាវា​ដឹក​អ្នកដំណើរ​នោះ​លិច​ដោយសារ​កំហុស​របស់​មនុស្ស ។ នាវា​កាច់ចង្កូត​យឺត​ពេល​ងាក​មក​ផ្លូវ​ធម្មតា​ខណៈ​ទឹកសមុទ្រ​កំពុង​មាន​រលក​ធំ​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ