ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជានិងក្រសួងសុខាភិបាល​សាធារណៈ​ចិន​រួម​​គ្នា​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​សាធារណៈ​ចិន​ និង​លេខាធិការដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (​គ​.​ប​.​ឆ​.​ប​.)​ ប្រកាសរួម​​គ្នា​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ។ ការ​ប្រកាស​នេះ ​នៅ​ក្នុង​ជំនួប​ឯកឧត្តម​សន្តិ​បណ្ឌិត ឆៃ…

រាជធានី​ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​សាធារណៈ​ចិន​ និង​លេខាធិការដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (​គ​.​ប​.​ឆ​.​ប​.)​ ប្រកាសរួម​​គ្នា​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ។

ការ​ប្រកាស​នេះ ​នៅ​ក្នុង​ជំនួប​ឯកឧត្តម​សន្តិ​បណ្ឌិត ឆៃ ស៊ី​ណា​រិ​ទ្ធ ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​ ជាមួយ​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (​គ​.​ប​.​ឆ​.​ប​.) បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម NIU HAI​FENG អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួង​សន្តិសុខ​សាធារណៈ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​កាលពីនា​រសៀល​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៥​ ។

ក្នុង​ជំនួប​នោះ ឯកឧត្តម​សន្តិ​បណ្ឌិត ឆៃ ស៊ី​ណា​រិ​ទ្ធ បាន​គូសបញ្ជាក់​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រកប​ដោយ​ឆន្ទៈ​មោះមុត និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ ។

ឯកឧត្តម​សន្តិ​បណ្ឌិតក៏​បាន​ជម្រាប​ជូន​ពី​លទ្ធផល​នៃ​កិច្ច​ប្រតិបត្តិការ​នា​ពេល​កន្លង​មក​ដោយ​​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​គួរ​ឱ្យ​កត់សម្គាល់​។

ឯកឧត្តម​សន្តិ​បណ្ឌិត​បាន​សង្កត់ធ្ងន់​ពី​សារសំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​អន្តរជាតិ​​ដោយ​ជំនឿ​ទុកចិត្ត​រវាង​គ្នា ​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែល​ជា​បញ្ហា​ស្មុគស្មាញ​និង​សាកល​នេះ​ ។ 

ជា​កិច្ច​ឆ្លើយ​តប ឯកឧត្តម​អគ្គនាយករង​បាន​សម្តែង​នូវ​ការ​កោតសរសើ​រដល់​សមត្ថកិច្ច​កម្ពុជា​ ដែល​បាន​ផ្តល់​នូវ​កិច្ច​សហ​ប្រតិបត្តិ​ល្អ​ឆាប់រហ័ស​ក្នុង​ការ​ចាប់​បញ្ជូន​ជនជាតិ​ចិន និង​វត្ថុ​តាង​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ត្រលប់​ទៅ​កាន់​ប្រទេស​ចិន​វិញ ​ដើម្បី​អនុវត្ត​នីតិវិធី​ និង​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត​បន្ត​ ។

ឯកឧត្តម​អគ្គនាយករងបាន​ធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​(​គ​.​ប​.​ឆ​.​ប​.) ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ពី​សម្តេច​ធិ​បតីនាយក​រដ្ឋមន្ត្រី ដែល​ក្នុង​រយៈពេល​ដ៏​ខ្លី​បន្ទាប់​ពី​ការ​ដាក់​ចេញ​នូវ​បទបញ្ជា​ទូ​ទាំង​ប្រទេស​សម្រេច​បាន​លទ្ធផល​ជា​ច្រើន​។

​​នៅ​ក្នុង​ជំនួប​នោះ​ដែរ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​ជំហាន​បន្ទាប់ ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត រួម​ទាំង​ការ​កសាង​សមត្ថភាព និង​ដក​ពិសោធ​រវាង​គ្នា​ទៅ​វិញ​ទៅ​មក​សំដៅ​ធ្វើ​យ៉ាងណា​ រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ