ខេត្តកំពង់ស្ពឺ ៖ ដោយអនុវត្តបទបញ្ជាលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ លើវិធានការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសមុខសញ្ញាក្មេងទំនើង នារសៀលថៃ្ងទី២៩ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកគងពិសី បានសហការបង្ក្រាបមុខសញ្ញាហិ.ង្សាដោយចេតនា ប្រើដាវកា.ប់មកលើកម្លាំងប្រជាការពារ នៅចំណុចភូមិអង្គដូនពិស ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ នេះបើយោងតាមស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានបង្ហោះ ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានបន្តថា ចំពោះជនដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ថុន ឡា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ (ជនសង្ស័យជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគាខេត្តកំពង់ស្ពឺចំនួន ០២លើក) ។
ដំបូងជនសង្ស័យបានចូលទៅសម្ងំលាក់ខ្លួនក្នុងដីឡូតិ៍ ផ្ទះប្រជាពលរដ្ឋ មិនដឹងមានបំណងអ្វី ម្ចាស់ដីឡូតិ៍បានរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ស្រាប់តែជនសង្ស័យបានលោ.តហក់ចេញមកក្រៅរបង កាន់ដាវហក់មកកា.ប់កម្លាំងនគរបាល និងប្រជាការពារចៃដន្យ ត្រូវកម្លាំងប្រជាការពារម្នាក់ឈ្មោះ ឯម ឈីម ភេទប្រុស អាយុ៤៨ឆ្នាំ ចំខ្នង០១ដាវ បណ្ដាលឲ្យរងរបួសស្រាល ។
ភ្លាមនោះសមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាយកមកធ្វើការសាកសួរ និងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកគងពិសី ដោយដកហូត ដាវកែឆ្នៃ ០១ដើម និងកាំបិតចំនួន០៣ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានចាត់ការតាមនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំណាត់ការនីតិវិធីបន្ដ ៕
ចែករំលែកព័តមាននេះ