ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​សុវណ្ណ​ភូមិ​របស់ឧកញ៉ា​អាន ម៉ាឌី សង្ស័យ​ត្រីងៀតឆ្លៀតពង ឬកន្ទេលធំ​បន្លំដេក​មិន​អាច​ប្រកែក​បាន​

2 ថ្ងៃ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ក្រុមហ៊ុនសុវណ្ណភូមិរបស់លោកឧកញ៉ា អាន ម៉ាឌី នៅខេត្តព្រះវិហារ បានប្រើប្រាស់គ្រឿងចក្រជាច្រើនគ្រឿង ធ្វើការឈូសឆាយដីព្រៃ ហើយត្រូវបានក្រុមអ្នកសារព័ត៌មានប្រទះឃើញ និងបានរាយការណ៍ដល់អាជ្ញាធរ…

ខេត្តព្រះវិហារ ៖ ក្រុមហ៊ុនសុវណ្ណភូមិរបស់លោកឧកញ៉ា អាន ម៉ាឌី នៅខេត្តព្រះវិហារ បានប្រើប្រាស់គ្រឿងចក្រជាច្រើនគ្រឿង ធ្វើការឈូសឆាយដីព្រៃ ហើយត្រូវបានក្រុមអ្នកសារព័ត៌មានប្រទះឃើញ និងបានរាយការណ៍ដល់អាជ្ញាធរ និងសមត្ថកិច្ច ខ្លះថា ជាង​៥០០ហិកតា​ ខ្លះទៀត​ថា​ រាប់​​ពាន់​ហិកតាឯណោះ ។

គ្រឿងចក្រដែលឈូសឆាយវាយព្រៃផ្តួលរំលំនោះ ក្រុមអ្នកសារព័ត៌មានប្រទះឃើញតាំងពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតក្នុងតំបន់ទំនប់ត្រពាំងទ្រមូង ជាប់និងសហគមន៍ការពារធនធានធម្មជាតិជាំ
ពែ​ភូមិ​រំចេក ឃុំរមណិយ៍ ស្រុករវៀង ខេត្តព្រះវិហារ ។

ក្រោយពីបែកធ្លាយថា មានគ្រឿងចក្រវាយព្រៃនោះរួចមក លោកតាន់ គឹមសួរ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ៣០២៤បានប្រកាសថា រកឃើញក្រុមហ៊ុន​សុវណ្ណភូមិ​របស់លោកឧកញ៉ា អាន ម៉ាឌី នៅខេត្តព្រះវិហារ បានបំពាននូវលក្ខខណ្ឌដែលរដ្ឋបានដាក់ជូនស្ទើរតែទាំងស្រុង ។

ខាងក្រោមនេះ ជាសំណេររបស់លោកតាន់ គឹមសួរ ៖

ខ្ញុំគិតថា បើរដ្ឋាភិបាលមិនមានវិធានការសមស្របណាមួយទៅលើក្រុមហ៊ុនទាំងឡាយណាដែលមានការឈូសបំពានទៅលើដីព្រៃរដ្ឋ (បំផ្លាញធនធានធម្មជាតិយ៉ាងសន្ធឹកសន្ធាប់) និងមិនគោរពតាមលក្ខខណ្ឌដែលរដ្ឋដាក់ឲ្យទេ មហាជននឹងមិនមានការសប្បាយចិត្តទេ ដោយគិតថា នេះគឺជារឿងដែល​អយុត្តិធម៌បំផុតដែលប្រជាជនធម្មតាប្រព្រឹត្តិបទល្មើសព្រៃឈើបន្តិចបន្តួច មានការដាក់ទោសចាប់​ចងដោយមិនមានការលើកលែង ។

រីឯក្រុមហ៊ុនឈូសបំពានរាប់រយហិកតា បែរជាមិនមានចំណាត់ការអ្វីទៅវិញ ឬមានចំណាត់ការដែរ តែចំណាត់ដែលមានការយោគយល់ទៅវិញ ។  ហើយករណីត្រីងៀតឆ្លៀតពង ឬកន្ទែលធំបន្លំដេកនឹងកើតមានឡើងជាបន្តបន្ទាប់ ។

លោកតាន់ គឹមសួរ បន្តថា ខ្ញុំបានរកឃើញថា ក្រុមហ៊ុនសុវណ្ណភូមិរបស់លោកឧកញ៉ាអាន ម៉ាឌី នៅខេត្តព្រះវិហារ បានបំពាននូវលក្ខខណ្ឌដែលរដ្ឋបានដាក់ជូនស្ទើរតែទាំងស្រុង (ខ្ញុំហ៊ាននិយាយ ខ្ញុំហ៊ាន​ទទួលខុសត្រូវលើសម្ដីរបស់ខ្ញុំចំពោះមុខច្បាប់)។

លោកបានបន្តទៀតថា នៅថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ២០២៤ ខ្ញុំបាទបានចុះទៅជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើថ្នាក់ជាតិ សហការជាមួយមន្ទីបរិស្ថាន និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចុះទៅដល់ក្រុមហ៊ុនសុវណ្ណភូមិនេះផ្ទាល់ ហើយបានសង្កេតឃើញថា ក្រុមហ៊ុនមិនបានអនុវត្តតាមគោលការណ៍ដែលក្រសួងបានដាក់ឲ្យ ៖

១-មុនចាប់ផ្ដើមដំណើរការឈូសឆាយ ក្រុមហ៊ុនមិនបានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទខេត្តព្រះវិហារ ដើម្បីធ្វើការកំណត់នូវតំបន់ឈូសឆាយ។

២-ក្រុមហ៊ុនបានធ្វើការឈូសឆាយប៉ះនូវតំបន់ទ្រនាប់ដងអូរដែលក្រសួងមានការហាមប្រាមជាដាច់
ខាត។

៣-ឈូសបំផ្លាញដីព្រៃរក្សាទុករបស់រដ្ឋអស់ជាច្រើនហិកតា។

៤-មិនមានបិទlogoលើគ្រឿងចក្រ-យានយន្ត និងមិនបានអនុវត្តតាមវិធានបច្ចេកទេសជាធរមាន ដោយ​មានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ធ្វើការតាមដានលើដំណើរការឈូសឆាយរបស់ក្រុមហ៊ុន។

៥-មិនបានធ្វើការឈូសឆាយក្នុងមួយអនុតំបន់ម្ដង ហើយធ្វើការដាំដុះភ្លាមតាមលក្ខខណ្ឌដែលក្រសួងបានដាក់ឲ្យនោះទេ។

ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា រដ្ឋាភិបាលនឹងមិនមានការយោគយល់ចំពោះទង្វើត្រីងៀតឆ្លៀតពង ឬដូចប្រសាសន៍របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថា កន្ទេលធំបន្លំដេក​នេះជាដាច់ខាត។

ទាក់ទឹននិងករណីខាងលើនោះ មិនអាចទំនាក់ទំនងសុំការបំភ្លឺបានបានទេ ពីមន្ត្រីជំនាញអាជ្ញាធរ និងម្ចាស់ក្រុមហ៊ុននោះផង ៕

​ព័ត៌មានបន្ថែម​នឹងមានផ្សាយជូន​លើ​កាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ