ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែង​​គិតពីការ​រិះគន់​! ដេ​ត ស្រី​នា​ឌ ប្រកាស​ចូល​រួម​ប្រកួត​បវរកញ្ញា​ជា​ថ្មី

2 ថ្ងៃ មុន
  • ភ្នំពេញ

ក្រោយ​ពេល​រលក​នៃ​ការ​រិះគន់​ហាក់​ស្ងាប់​ស្ងាត់​បន្តិច​នោះ​ តារា​សម្តែង​នាង ដេ​ត ស្រី​នា​ឌ បាន​ប្រកាស​ពី​ចូលរួម​ប្រកួតប្រជែង​ជា​ថ្មី​ក្នុង​វិស័យ​បវរកញ្ញា​ណាមួយ សម្រាប់​ឆ្នាំ​២០២៥នេះ ក្នុង​ពេល​ដែល​ការ​វិល​មក​ជា​ថ្មី​របស់​នាង​នា​ពេល​នេះ​ នាង​ក៏​បាន​តាំងចិត្ត​ខិតខំ​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត ។ មហាជន…

ក្រោយ​ពេល​រលក​នៃ​ការ​រិះគន់​ហាក់​ស្ងាប់​ស្ងាត់​បន្តិច​នោះ​ តារា​សម្តែង​នាង ដេ​ត ស្រី​នា​ឌ បាន​ប្រកាស​ពី​ចូលរួម​ប្រកួតប្រជែង​ជា​ថ្មី​ក្នុង​វិស័យ​បវរកញ្ញា​ណាមួយ សម្រាប់​ឆ្នាំ​២០២៥នេះ ក្នុង​ពេល​ដែល​ការ​វិល​មក​ជា​ថ្មី​របស់​នាង​នា​ពេល​នេះ​ នាង​ក៏​បាន​តាំងចិត្ត​ខិតខំ​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត ។

មហាជន ជា​ពិសេស​ បណ្តា​អ្នក​តាមដាន​វិស័យ​បវរកញ្ញា បាន​នាំ​គ្នា​រិះគន់​យ៉ាង​ខ្លាំង​ទៅ​លើ ដេ​ត ស្រី​នា​ឌ បន្ទាប់​ពី​នាង​បាន​សម្រេច​ដើរ​ចេញពី​ការ​ប្រកួត​បវរកញ្ញា Miss Planet ២០២៤ ត្រឹម​ពាក់កណ្តាល​ទី បន្ទាប់​ពី​ជួប​បាតុភាព​ចម្រូងចម្រាស់​មួយ​ចំនួន ។

ការ​សម្រេច​ដកខ្លួន​នៅ​ក្នុង​ការ​ប្រកួត​ពី​នេះ កន្លង​មក ដេ​ត ស្រី​នា​ឌ ក៏​បាន​ចេញ​មុខ​ធ្វើការ​បកស្រាយ​នូវ​រឿងរ៉ាវ​មួយ​ចំនួន​ដែល​នៅ​ពីក្រោយ​ខ្នង​នៃ​ការ​ដកខ្លួន​ចេញ​របស់​នាង​ត្រឹម​ពាក់កណ្តាល​ទី​នេះ ហើយ​នាង​ក៏​បាន​សុំ​ទោស​ទៅ​កាន់​ទស្សនិកជន​ផង​ដែរ ។

យ៉ាងណា​ បើ​ទោះបីជា​មានការ​បកស្រាយ​មូលហេតុ​នៃ​ការ​ដកខ្លួន​នេះ​ក៏​ដោយ  ប៉ុន្តែ​មហាជន​មួយ​ចំនួន​នៅ​តែ​សម្តែង​ការ​មិន​សប្បាយចិត្ត​ចំពោះ​រូប​នាង​នៃ​ការ​សម្រេចចិត្ត​ដកខ្លួន​ចេញពី​ការ​ប្រកួត​របស់​នាង ក្នុង​នាម​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ។

ក្រោយ​រលក​នៃ​ការ​រិះគន់​នេះ​បាន​ស្ងាប់​ស្ងាត់​បន្តិច​នោះ ដេ​ត ស្រី​នា​ឌ ក៏​បាន​ប្រកាស​ពី​ការ​ចូលរួម​ប្រកួត​ក្នុង​វិស័យ​បវរកញ្ញា​ជា​ថ្មី​ម្តងទៀត ខ​ណះ​ពេល​ដែល​នាង​ក៏​បាន​តាំងចិត្ត​ខិតខំ​ធ្វើ​ឲ្យ​បាន​ល្អ​ផង​ដែរ ។

ដោយ​មិន​ទាន់​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ពី​ការ​ចូលរួម​កម្មវិធី​ប្រកួត​បវរកញ្ញា​ណាមួយ ប៉ុន្តែ​តារា​សម្តែង​នាង ដេ​ត ស្រី​នា​ឌ បាន​ប្រកាស​ពី​ការ​ចូលរួម​តាម​រយះ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា ជំរាបសួរ លោក​អ៊ុំ​ពូ មីង លោកតា​លោកយាយ​និង ពុក​ម៉ែ​បងប្អូន​ទាំងអស់​គ្នា​ជាទី​ស្រឡាញ់  នាង​ខ្ញុំ​មិន​អាច​ដូរ​ការ​គិត​របស់​បងប្អូន​ចំពោះ​នាង​ខ្ញុំ​ក្នុង​បញ្ហា​ដែល​បាន​កើតឡើង​កន្លង​មក ។

ហើយ​នាង​ខ្ញុំ​មិន​អាច​បកស្រាយ​អោយ​អស់​សេចក្តី​នូវ​គ្រប់​ករណី​ទេ តែ​រូប​នាង​ខ្ញុំ​បាន​សម្រេចចិត្ត​ថា ឆ្នាំ​ថ្មី ឆ្នាំ ២០២៥ នាង​ខ្ញុំ​នឹង​ជ្រើសរើស​ការ​បង្ហាញ​ឆ​ន្ទះ​របស់ខ្ញុំ​ចំពោះ​វិស័យ​បវរកញ្ញា ក្នុង កម្មវិធី Miss  ណាមួយ​ដើម្បី​ចូល​ប្រកួត ហើយ​ខិតខំ​បញ្ចេញ​អោយ​អស់ពី​សមត្ថភាព​នូវ​អ្វី​ដែល​នាង​ខ្ញុំ​មាន និង សូម​ពុក​ម៉ែ​បងប្អូន​ផ្តល់​ឱកាស​អោយ​នាង​ខ្ញុំ​បាន​បង្ហាញ​នូវ​ឆ​ន្ទះ និង គោលដៅ​របស់​នាង​ខ្ញុំ​ដោយ​ការ​អនុគ្រោះ នាង​បញ្ជាក់​ថា ខ្ញុំ​ដួល​កន្លែង​ណា​ខ្ញុំ​នឹង​ខំប្រឹង​ក្រោកឈរ​នៅ​កន្លែង​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ