ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូណេស៊ី​អនុ​ម័ត​ច្បាប់​ថ្មី​ហាម​ក្មេ.ង​ក្រោម​អាយុ​១៦​ឆ្នាំ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម

11 ម៉ោង មុន

ទី​ក្រុង​ហ្សា​កាតា៖ បណ្ដាញ​សង្គម​ប្រហែល​ជា​មិន​ស័ក្ដិ​ប៉ុន្មាន​ទេ​សម្រាប់​កុមារ​មិន​ទាន់​គ្រប់​អាយុ។ ជា​ពិសេស​ ប្រសិន​បើ​ពួក​គេ​ប្រើ​ប្រាស់​នៅ​ក្នុង​ផ្លូវ​ខុស​ ឬ​ក៏​ចំណាយ​ពេល​ប្រើ​ប្រាស់​បណ្ដាញ​នេះ​ច្រើន​ពេករហូត​ដល់​​ភ្លេច​ដេក​ ភ្លេច​ពួន និង​ភ្លេច​ការ​រៀន​សូត្រ​។ បើ​ប្រើ​ប្រាស់​ចំ​គោល​ដៅ និង​មាន​ប្រយោជន៍​មិន​អី​ទេ​។ ប្រសិន​បើ​ពួក​គេ​​ប្រើ​ប្រាស់​ពាក់​ព័ន្ធ​នឹង​ការ​រៀន​សូត្រ​មុខ​វិជ្ជា​ដែល​រៀន​នៅ​សាលា។…

ទី​ក្រុង​ហ្សា​កាតា៖ បណ្ដាញ​សង្គម​ប្រហែល​ជា​មិន​ស័ក្ដិ​ប៉ុន្មាន​ទេ​សម្រាប់​កុមារ​មិន​ទាន់​គ្រប់​អាយុ។ ជា​ពិសេស​ ប្រសិន​បើ​ពួក​គេ​ប្រើ​ប្រាស់​នៅ​ក្នុង​ផ្លូវ​ខុស​ ឬ​ក៏​ចំណាយ​ពេល​ប្រើ​ប្រាស់​បណ្ដាញ​នេះ​ច្រើន​ពេករហូត​ដល់​​ភ្លេច​ដេក​ ភ្លេច​ពួន និង​ភ្លេច​ការ​រៀន​សូត្រ​។ បើ​ប្រើ​ប្រាស់​ចំ​គោល​ដៅ និង​មាន​ប្រយោជន៍​មិន​អី​ទេ​។ ប្រសិន​បើ​ពួក​គេ​​ប្រើ​ប្រាស់​ពាក់​ព័ន្ធ​នឹង​ការ​រៀន​សូត្រ​មុខ​វិជ្ជា​ដែល​រៀន​នៅ​សាលា។ ឧទាហរណ៍ បើក​មើល​​ការ​បង្រៀន​អង់គ្លេស  គណិត​វិទ្យា​ រូប​វិទ្យា​។ល។​ តាម​យូធូប ឬ​ហ្វេស​ប៊ុក​ រឹត​តែ​ធ្វើ​ឱ្យ​រីក​ចម្រើន​។ ប៉ុន្តែ​បើ​ក្មេង​ៗ​បើក​មើល​គេ​ជេរ​បញ្ចោរ​គ្នា​តាម​អន​ឡាញ​ វា​នឹង​ក្លាយ​ជា​គំរូ​អាក្រក់​បំផុត​សម្រាប់​ពួក​គេ​។

បញ្ហា​បណ្ដាញ​សង្គម​នេះ​មិន​លេង​សើច​ទេ​ ប្រទេស​អូស្ត្រាលី​ទើប​តែ​អនុ​ម័ត​ច្បាប់ថ្មី​​ហាម​ក្មេង​ក្រោម​អាយុ​​១៦​ឆ្នាំ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​។ ក្រោយ​មក​ ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប​ក៏​ចាប់​ផ្ដើម​គិត​គូរ​អំពី​បញ្ហា​នេះ​ផង​ដែរ​។ ថ្ងៃ​នេះ ប្រទេស​ឥណ្ឌូ​ណេ​ស៊ីចុះ​ហត្ថ​លេខា​លើ​បទ​បញ្ញត្តិ​របស់​រដ្ឋា​ភិបាល​ដើម្បី​​ហាម​ក្មេង​ក្រោម​អាយុ​១៦​ឆ្នាំ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​។ បើ​ដូច្នេះ​មែន​ ឥណ្ឌូណេស៊ី​ជា​ប្រទេស​ទី​មួយ​នៅ​អាស៊ី​អាគ្នេយ៍​ដែល​ចេញ​ច្បាប់​នេះ​។ នេះ​បើ​យោ​ងតាម​រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់​ទំនង​ និង​ឌីជីថល លោក​ស្រី​មូ​ត្យា​ ហាហ្វីត (Meutya Hafid)។

​លោក​ស្រី​ទើប​តែ​ចុះ​ហត្ថ​លេខា​លើ​បទ​បញ្ញត្តិ​របស់​រដ្ឋាភិបាល​ដើម្បី​កំណត់​ថា​ក្មេង​ក្រោម​អាយុ​១៦​ឆ្នាំ​មិន​អនុញ្ញាត​ឱ្យ​មាន​ខ្ទង់​គណនី (account) ចូល​ទៅ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដែល​ផ្ដល់​ផល​អាក្រក់​​សម្រាប់​អនាគត​របស់​ពួក​គេ​ទេ​។ ក្នុង​នោះ​មាន​​​យូធូប, ទីក​តុក, ហ្វេស​ប៊ុក​, អ៊ីន​ស្តាក្រាម, ស្រិត (Threads), អ៊ិច (X), ប៊ីហ្គោ​ឡាយ (Bigo Live) និង​រ៉ូប្លក់ (Roblox)​។ បទបញ្ញត្តិ​នេះ​នឹង​​អនុវត្ត​ជា​បណ្ដើរ​ៗ​ចាប់​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា​រហូត​ដល់​បណ្ដាញ​សង្គម​ទាំង​នេះ​បំពេញ​គ្រប់​កាតព្វ​កិច្ច​របស់​ខ្លួន​១០០%​។

លោក​ស្រី​ហាហ្វីត​ថ្លែង​ថា​គោល​ការណ៍​របស់​យើង​គឺ​ច្បាស់​លាស់​ណាស់​។ កុមារ​តូច​ៗ​របស់​យើង​កំពុង​ប្រឈម​នឹង​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​ឡើង​ៗ​។ រាប់​ចាប់​តាំង​ពី​លទ្ធ​ភាព​ទទួល​បាន​​​រូប, ​​វីឌីអូ​ ឬ​ភាសា​អាស​អាភាស​, ការ​គំរាម​តាម​អន​ឡាញ​, ការ​ឆ​បោក​តាម​អន​ឡាញ។ ហើយ​អ្វីដែល​សំខាន់​បំផុត​នោះ​គឺ​ការ​ញៀន​នឹង​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​។ តាម​ពិត ញៀន​ផ្លូវ​កាយ​ដូច​ជា​ញៀន​គ្រឿង​ញៀន​​អាច​ផ្ដាច់​បាន​។ ប៉ុន្តែ​ញៀន​ផ្នែក​ផ្លូវ​ចិត្ត​មិន​ងាយ​ផ្ដាច់​បាន​​ ឬ​ផ្ដាច់​មិន​បាន​តែ​ម្ដង​។

លោក​ស្រី​ហាហ្វីត​ថ្លែង​ថា​កាល​ពី​មុន​នេះ​អ្នក​អាណាព្យាបាល​ ឬ​ឪ​ពុក​ម្ដាយ​របស់​ក្មេង​ខំ​តស៊ូ​តែ​ម្នាក់​ឯង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ឥទ្ធិ​ពល​អាក្រក់​របស់​បណ្ដាញ​សង្គម​មក​លើ​កូន​ៗ​របស់​ពួក​គេ​។ ប៉ុន្តែ​ពេល​នេះ ពួក​គេ​មិន​នៅ​តែ​ឯង​ទៀត​ទេ។ ពួកគេ​មាន​រដ្ឋាភិបាល​ចាំ​ជួយ​ជ្រោម​ជ្រែង​ពី​ក្រោយ​ខ្នង​។ រដ្ឋាភិបាល​ (ឥណ្ឌូណេស៊ី) ចាត់​វិធាន​ការ​នេះ​​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ទប់​ទល់​នឹង​ការ​ពង្រីក​ឥទ្ធិ​ពល​កាន់​តែ​ធំ​ឡើង​ៗ​របស់​ប្រព័ន្ធ​ឌីជី​ថល​ទៅ​លើ​អនាគត​របស់​កុមារ​៕ ប្រភព៖ អារ៉ាប់​ ញូស៍ (Arab News) និង​ប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ