នាយករដ្ឋមន្ត្រីកម្ពុជា ថារឿងឧក្រិដ្ឋកម្ម មិនមែនធ្វើដើម្បីតែធ្វើហើយរាយការណ៍នោះទេ
រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា រឿងឧក្រិដ្ឋកម្មនានា តាំងពី ស្កេមអនឡាញ…
រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា រឿងឧក្រិដ្ឋកម្មនានា តាំងពី ស្កេមអនឡាញ…
រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា រឿងឧក្រិដ្ឋកម្មនានា តាំងពី ស្កេមអនឡាញ គ្រឿងញៀន សម្អាតប្រាក់ គឺជាឧក្រិដ្ឋកម្ម ដែលប្រទាក់ក្រឡាគ្នា ហើយជាការទទួលខុសត្រូវរួមរបស់កម្ពុជា ។
សម្តេចធិបតី បានបញ្ជាក់អះអាងនៅពេលអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១១ ថារឿងឧក្រិដ្ឋកម្មទាំងនេះ សំខាន់ណាស់ វាពាក់ព័ន្ធនឹងអនាគតយុវជន សេដ្ឋកិច្ច និងសង្គមរបស់យើងតាំងមូល ។
សម្តេចធិបតី បានបញ្ជាក់ថា “ការបង្ក្រាប និងចាត់វិធានការច្បាប់ប្រឆាំងឧក្រិដ្ឋកម្មទាំងនេះ ជាការប្តេជ្ញាចិត្តធ្វើ ដើម្បីអនាគតជាតិរបស់យើងទាំងអស់គ្នា មិនមែនជាការធ្វើដើម្បីបានចុះ Check List ថាបានធ្វើនោះទេ” ។
សម្តេចធិបតី បានបញ្ជាក់ទៀតថា ស្ថានភាព នៃសកលលោកនាពេលបច្ចុប្បន្ន គឺនៅក្នុងបរិបទផុយស្រួយ ស្មុគស្មាញ និងការបន្តធ្លាក់ចុះនៃសណ្តាប់ធ្នាប់ពិភពលោក ដែលបង្ករជាឱកាសដល់ក្រុមឧក្រិដ្ឋជន បង្កើតកលល្បិច និងយុទ្ធសាស្ត្រ ទាំងប្រពៃណី និងមិនប្រពៃណីតាមគ្រប់រូបភាព ដូច្នេះយើងត្រូវតែពង្រឹងការបោសសម្អាត ។
សម្តេចធិបតី បានបញ្ជាក់ថា “នៅពេលនេះបើយើងមិនយកចិត្តទុកដាក់ធ្វើទេ យើងអាចរបួសហើយស្លាប់ ដូច្នេះវាចាំបាច់ត្រូវតែសម្អាតអ្វីដែលជាចំណុចខ្សោយ និងពង្រឹងអ្វីដែលជាចំណុចខ្លាំង” ។
សម្តេចធិបតី បានបន្តទៀតថា សេដ្ឋកិច្ចវាមានបីពណ៌ គឺខ្មៅ ប្រផេះ និងស ។ ខ្មៅគឺក្រុមឧក្រិដ្ឋជនបរទេស ដែលយកកម្ពុជា ជាឈ្នាន់ទៅទាញប្រយោជន៍ពីបរទេស ហើយប្រផេះ គឺក្រុមអ្នកដែលបានផលនៅក្នុងស្រុក ដូចជាក្រុមអ្នកជួលផ្ទះ អ្នកធ្វើការនៅក្នុងសេដ្ឋកិច្ចនេះ ខណៈដែលសេដ្ឋកិច្ចស គឺជាប្រព័ន្ធសេដ្ឋកិច្ចមានតាំងពីកសិកម្ម ទេសចរណ៍ សេវាកម្ម ។ល។
សម្តេចធិបតី បានបន្តថា យើងដាច់ខាតមិនអោយសេដ្ឋកិច្ចខ្មៅ និងប្រផេះទៅប្រឡាក់ប្រឡូសដល់សេដ្ឋកិច្ច ស ដែលពលរដ្ឋយើងរស់ដោយនិរន្តរភាពបានជាដាច់ខាត ៕




ចែករំលែកព័តមាននេះ