ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​ទឹកដូង​៖ តើមានអ្វីកើតឡើងចំពោះរាងកាយ បើញ៉ាំជាប់គ្នា ៣០ ថ្ងៃ?

7 ម៉ោង មុន

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ក្នុងសម័យកាលដែលមនុស្សងាកមកចាប់អារម្មណ៍សុខភាព ទឹកដូងត្រូវបានគេប្រសិទ្ធនាមថាជា “ភេសជ្ជៈអេឡិចត្រូលីតធម្មជាតិ” ដ៏បរិសុទ្ធបំផុត។ ប្រសិនបើអ្នកទទួលទានទឹកដូងស្រស់ ១ កែវជារៀងរាល់ថ្ងៃជាប់គ្នាពេញ ១…

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ក្នុងសម័យកាលដែលមនុស្សងាកមកចាប់អារម្មណ៍សុខភាព ទឹកដូងត្រូវបានគេប្រសិទ្ធនាមថាជា “ភេសជ្ជៈអេឡិចត្រូលីតធម្មជាតិ” ដ៏បរិសុទ្ធបំផុត។

ប្រសិនបើអ្នកទទួលទានទឹកដូងស្រស់ ១ កែវជារៀងរាល់ថ្ងៃជាប់គ្នាពេញ ១ ខែ រាងកាយនឹងទទួលបានការប្រែប្រួលជាវិជ្ជមានយ៉ាងច្រើន ចាប់តាំងពីការបង្កើនថាមពលភ្លាមៗក្រោយពេលហាត់ប្រាណ រហូតដល់ការជួយគ្រប់គ្រងទម្ងន់ដោយសារវាមានកាឡូរីទាប និងគ្មានជាតិខ្លាញ់។ ជាតិប៉ូតាស្យូមក្នុងទឹកដូងដើរតួជាអ្នកការពារបេះដូង និងគ្រប់គ្រងសម្ពាធឈាមឱ្យនៅធម្មតា ព្រមទាំងជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ កាត់បន្ថយអាការៈហើមពោះ និងច្រាលអាស៊ីតក្រពះយ៉ាងមានប្រសិទ្ធភាព។

ក្រៅពីសុខភាពខាងក្នុង ទឹកដូងក៏ជាអាថ៌កំបាំងនៃសម្រស់ផងដែរ ដោយវាជួយផ្ដល់សំណើមដល់កោសិកាស្បែកឱ្យភ្លឺថ្លាចេញពីខាងក្នុង កាត់បន្ថយហានិភ័យនៃក្រួសក្នុងតម្រងនោម និងជួយលាងសម្អាតមេរោគក្នុងផ្លូវទឹកនោម។

ទោះជាយ៉ាងណាក៏ដោយ អ្នកគួរដឹងពីចំណុចប្រុងប្រយ័ត្នមួយចំនួន ព្រោះសាច់ដូង និងខ្ទិះដូងមានជាតិខ្លាញ់ឆ្អែតខ្ពស់ដែលអាចធ្វើឱ្យឡើងកូឡេស្តេរ៉ុល ប្រសើញ៉ាំច្រើនជ្រុល។ ជាពិសេសសម្រាប់អ្នកជំងឺតម្រងនោម ត្រូវប្រុងប្រយ័ត្នចំពោះជាតិប៉ូតាស្យូមដែលអាចលើសក្នុងឈាម បង្កគ្រោះថ្នាក់ដល់ចង្វាក់បេះដូង។ បរិមាណដែលស័ក្តិសមបំផុតសម្រាប់មនុស្សទូទៅគឺ ១ កែវក្នុងមួយថ្ងៃ ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញដោយសុវត្ថិភាព៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ