ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារ​ធំ​ស្កឹមស្កៃ​របង​ថ្ម​កំពស់​ជាង​៥​ម៉ែត្រ មិន​មែន​​រោងចក្រ មិនមែន​គុ​.​ក​ទេ​…​សង្ស័យ​បង្កប់​ល្បែ​.​ងអន​ឡាញ

2 ថ្ងៃ មុន
  • តាកែវ

ខេត្តតាកែវ ៖ អគារ​ដ៏​ធំ​ស្កឹមស្កៃ​អម​ដោយ​របង​ថ្ម​ហ៊ុម​ព័ទ្ធ​ជិតឈឹង មាន​កម្ពស់​របង​៥​ម៉ែត្រ និង​មាន​កង​សន្តិសុខ​យាមកាម​យ៉ាង​តឹង​រឹង​មិន​ធ្លាប់​មាន ស្ថិត​នៅ​ឃុំ​លំពង់ ស្រុក​បាទី ខេត្តតាកែវ ត្រូវ​បាន​មហាជន​ដាក់​ការ​សង្ស័យ​ថា ជា​អគា​ភ្នាល់​ល្បែង​តាម​ប្រ​ព​ន្ធ័​អន​ឡាញ​ដ៏​សម្ងាត់​មួយ…

ខេត្តតាកែវ ៖ អគារ​ដ៏​ធំ​ស្កឹមស្កៃ​អម​ដោយ​របង​ថ្ម​ហ៊ុម​ព័ទ្ធ​ជិតឈឹង មាន​កម្ពស់​របង​៥​ម៉ែត្រ និង​មាន​កង​សន្តិសុខ​យាមកាម​យ៉ាង​តឹង​រឹង​មិន​ធ្លាប់​មាន ស្ថិត​នៅ​ឃុំ​លំពង់ ស្រុក​បាទី ខេត្តតាកែវ ត្រូវ​បាន​មហាជន​ដាក់​ការ​សង្ស័យ​ថា ជា​អគា​ភ្នាល់​ល្បែង​តាម​ប្រ​ព​ន្ធ័​អន​ឡាញ​ដ៏​សម្ងាត់​មួយ ។

យោង​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ទីតាំង​ខាងលើ​បានអោយ​ដឹង​ថា រាល់ថ្ងៃ​បើ​គេ​សង្កេត​មើលអគារ​ខាងលើ គឺ​ដូច​ជា​កាស៊ីណូ​សុទ្ធសាធ ព្រោះ​កង​សន្តិសុខ​ការពារ​យ៉ាង​តឹង​រឹ ង​ហើយ​ការ​ចេញចូល​គឺ​មានកា​ត្រួតពិនិត្យ​តឹង​រឹង ជា​ពិសេស ចេញចូល​បាន​តែ​ជនបរទេស​នោះ​ទេ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ចាប់ពី​ម៉ោង​១០​ព្រឹក គឺ​ឃើញ​មាន​តែ​រថយន្ត​តាក់ស៊ី​ដឹក​តែ​ភ្ញៀ​ង​បរទេស​នោះ​ទេ មក​ដាក់​មុខ​អគារ​ខាងលើ ហើយ​ជនបរទេស​ចូល​ទៅ​ក្នុង​ដោយ​រលូន​បាត់ ។ ចំណែក​តាក់ស៊ី​នៅ​ឈប់​តំរៀប​គ្នា​មុខ​អគារ​រង់ចាំ​ដឹក​ជនបរទេស​ទាំងនោះ​ជា​ភ្ញៀវ​ចេញ​ទៅ​វិញ​ភាគច្រើន​ជនជាតិ​ចិន ។

យោង​តាម​ប្រភព​ជឿជាក់​ពី​មន្ត្រី​សាលាស្រុក​បាទី សុំ​មិន​បញ្ចេញ​ឈ្មោះ​បានអោយ​ដឹង​ថា អគារ​ធំ​ខាងលើ មិនមែន​សាលារៀន​ដូច​គេ​ឆ្ងល់​ទេ គឺជា​ទីតាំង​ភ្នាល់​ល្បែង​អន​ឡាញ​គ្រប់​ប្រភេទ មាន​ចម្រុះ​ជាតិ​សាសន៍ ហើយ​បុគ្គលិក​បម្រើ​ការ​នៅ​ក្នុង​អគារ​មិន​បាន​អនុ​ញ្ញ​ត​អោយ​ចេញ​ក្រៅ​ផ្ដេសផ្ដាស​នោះ​ទេ​ស៊ី ដេក​នៅ​ទីនោះ ។

ចំណែក​លោក​ភួ​ន ឈឹ​ម អភិបាលស្រុក​បាទី​បានអោយ​កោះសន្តិភាព​ដឹង​តាម​ទូរស័ព្ទ​ថា អគារ​ខាងលើ គឺ​ដូច​ជា​រី​សត តែ​ធាតុ​ពិត​គឺជា​រោងចក្រ​នោះ​ទេ មិនមែន​ទីតាំង​ភ្នាល់​ល្បែង​អន​ឡាញ​ដូច​មហាជន​និយាយ​ឡើយ ។

តែ​ពេល​កោះសន្តិភាព​សួរ​លោក​អភិបាល​ថា តើ​រោងចក្រ​ខាងលើ ឈ្មោះ​អ្វី ផលិត​អ្វី លោក​មិន​បាន​ប្រាប់​ទេ ដោយ​លោក​លើក​ឡើង​ថា លោក​ជាប់រវល់​ប្រជុំ ។ អ្នកស្រុក​នៅ​ទីនោះ គេ​ឆ្ងល់​ណាស់ ហើយ​ម្នាក់​ៗ​និយាយ​ជា​ទូទៅ​ថា ជាទី​តាំង​ល្បែង​ដ៏​ធំ​មាន​មេ​ធំ​ណាស់​នៅ​ភ្នំពេញ​នៅ​ពីក្រោយ ។

ពេល​ណា​មាន​ប្រតិកម្ម យើង​នឹង​ផ្សាយ​ជូន​បន្ត​ទៀត​។ ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ