ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧទ្ទាម​ភូមា​អះ​អាង​ថា​ពួក​គេ​វា.យ​យ​ក​បាន​រដ្ឋ​រ៉ាក់​ខាញ​ស្ទើរ​តែ​ទាំង​ស្រុង

1 អាទិត្យ មុន

ទី​ក្រុង​រ៉ង់​ហ្គូន៖ ​ពួក​ចលនា​ប្រដាប់​អាវុធ​ដែល​ប្រឆាំង​នឹង​របប​សឹក​របស់​លោក​មីន​អុង​ឡាំង​នៅ​ប្រទេស​ភូមា​ប្រកាស​ថា​ខ្លួន​ទើប​តែ​វាយ​យក​បាន​មូល​ដ្ឋាន​ថ្មី​១​ទៀត​ពី​កណ្ដាប់​ដៃ​ពួក​យោធា​ភូមា​។ ទី​នេះ​ស្ថិត​នៅ​ភាគខាង​លិច​ប្រទេស​។ បើ​ដូច្នេះ​មែន វា​ជា​ការ​ទទួល​បាន​ជោគ​ជ័យ​​ដ៏​ធំ​មួយ​ទៀត​របស់​ពួក​គេ​។ ទន្ទឹម​នឹង​នោះ ក្រុម​ប្រទេស​ជិត​ខាង​ភូមា​ក៏​មិន​ចង់​ឃើញ​ការ​បង្ហូរ​ឈាម​នោះ​ទេ​។ ពួក​គេ​កំពុង​តែចូល​រួម​កិច្ច​​ប្រជុំ​នៅ​ប្រទេស​ថៃ​ដើម្បី​ជជែក​គ្នា​អំពី​ការ​បញ្ចប់​សង្គ្រាម​​ដោយ​សន្តិ​វិធី​។​ ការ​ដែល​កង​ទ័ព​អារ៉ាខាន​ (Arakan)…

ទី​ក្រុង​រ៉ង់​ហ្គូន៖ ​ពួក​ចលនា​ប្រដាប់​អាវុធ​ដែល​ប្រឆាំង​នឹង​របប​សឹក​របស់​លោក​មីន​អុង​ឡាំង​នៅ​ប្រទេស​ភូមា​ប្រកាស​ថា​ខ្លួន​ទើប​តែ​វាយ​យក​បាន​មូល​ដ្ឋាន​ថ្មី​១​ទៀត​ពី​កណ្ដាប់​ដៃ​ពួក​យោធា​ភូមា​។ ទី​នេះ​ស្ថិត​នៅ​ភាគខាង​លិច​ប្រទេស​។ បើ​ដូច្នេះ​មែន វា​ជា​ការ​ទទួល​បាន​ជោគ​ជ័យ​​ដ៏​ធំ​មួយ​ទៀត​របស់​ពួក​គេ​។ ទន្ទឹម​នឹង​នោះ ក្រុម​ប្រទេស​ជិត​ខាង​ភូមា​ក៏​មិន​ចង់​ឃើញ​ការ​បង្ហូរ​ឈាម​នោះ​ទេ​។ ពួក​គេ​កំពុង​តែចូល​រួម​កិច្ច​​ប្រជុំ​នៅ​ប្រទេស​ថៃ​ដើម្បី​ជជែក​គ្នា​អំពី​ការ​បញ្ចប់​សង្គ្រាម​​ដោយ​សន្តិ​វិធី​។​

ការ​ដែល​កង​ទ័ព​អារ៉ាខាន​ (Arakan) វាយ​យក​បាន​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​នៃ​​រដ្ឋ​រ៉ាក់​ខាញ​​មាន​ន័យ​ថា​ពួក​គេ​ជិត​វាយ​យក​បាន​រដ្ឋ​​នេះ​ទាំង​ស្រុង​​ហើយ​​​។ កាល​ពី​មុន​នេះ ពួក​ឧទ្ទាម​ភូមា​ដទៃ​ទៀត​ក៏ខិត​ខំ​វាយ​ដណ្ដើម​យក​ទី​នេះ​ដែរ​ ប៉ុន្តែ​មិន​បាន​សម្រេច​។ បើ​របប​សឹក​ភូមា​បាត់​បង់​មូល​ដ្ឋាន​យោធា​​​​នៅ​ភូមិ​ភាគ​ខាង​លិច​នេះ​​​មាន​ន័យ​ថា​ជា​សញ្ញា​ដើរ​ធាក់​ថយ​១​ជំហាន​​​​របស់​ពួក​គេ​​​។

កាល​ពី​ខែ​សីហា ពួក​ឧទ្ទាម​ចម្រុះ​ដែល​មាន​សមាស​ភាព​មក​ពី​​កង​ទ័ព​សម្ព័ន្ធ​ជាតិ​ប្រជា​ធិប​តេយ្យ​ភូមា​ (ក្រុម​គាំទ្រ​លោក​ស្រី​ស៊ូ​ជី) សហ​ការ​ជា​មួយ​ឧទ្ទាម​ជា​ច្រើន​ក្រុម​ទៀត​វាយ​ដណ្ដើម​បាន​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ភូមិ​ភាគ​​ឦសាន​ និង​ចូល​កាន់​កាប់​ទី​ក្រុង​ឡា​ស៊ី​អូ (Lashio)។ នៅ​ទូ​ទាំង​ប្រទេស​ភូមា​មាន​យោធ​ភូមិ​ភាគ​សរុប​ចំនួន​១៤​​​។ ដូច្នេះ​បាត់​ត្រឹម១​​ ឬ​ពីរ​គ្មាន​បញ្ហា​​ធំ​ដុំ​ទេ​។​

លោក​ខាញ​ទុក្ខា​ (Khaing Thukha) ជា​អ្នក​នាំ​ពាក្យ​កង​ទ័ព​អារ៉ាខាន​ប្រាប់​ថា​កង​ទ័ព​របស់​ខ្លួន​ចូល​​កាន់​កាប់​ភូមិ​ភាគ​ខាង​លិច​បាន​ទាំង​ស្រុង​​​កា​ល​ពីល្ងាច​ថ្ងៃ​សុក្រ​។ ទី​នេះ​ស្ថិត​នៅ​​ទី​ក្រុង​អាន (Ann)​ ​ដែល​​ត្រូវ​ពួក​គេ​វាយ​យក​បាន​ស្ទើរ​តែ​ទាំង​ស្រុង​តាំង​ពី​ពីរ​អាទិត្យ​មុន​។ ពួក​គេ​​​​ឡោម​ព័ទ្ធ​​បញ្ជា​ការ​ដ្ឋាន​នេះ​​​​ និង​ចូល​ចាប់​ខ្លួន​មេ​ទ័ពធំ​ៗ​ធ្វើ​ជា​ឈ្លើយ​សឹក​សុទ្ធ​តែ​កម្រិត​អនុ​ប្រធាន​ភូមិ​ភាគ​ពាក់​ផ្កាយ​ពីរ​ និងមេ​បញ្ជា​ការ​​ប្រតិ​បត្តិ​ការ​សឹកពាក់​ផ្កាយ​ពីរ​ដូច​គ្នា​។ ក្រៅ​ពី​នេះ​មាន​មេ​បញ្ជា​ការ​រាយ​រង​ជា​ច្រើន​ទៀត​។​

ពួក​អារ៉ាខាន​ច្រើន​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ធ្វើ​ជា​ប្រភព​ផ្សាយ​ដំណឹង​អំពី​លទ្ធ​ផល​នៃ​ប្រតិ​បត្តិ​ការ​សឹក​របស់​ខ្លួន​ និង​ជា​មធ្យោ​បាយ​ឃោសនា​ឱ្យ​កង​ទ័ព​នៅ​ទី​បញ្ជា​ការ​ដទៃ​ទៀត​ចុះ​ចូល​ខាង​ក្រុម​របស់​ខ្លួន​។ នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ដាច់​ដោយ​ឡែក​មួយ​ទៀត​នៅ​ឯ​​ទី​ក្រុង​បាងកក​ ប្រទេស​ថៃ​ឯណោះ​វិញ សមាជិក​អាស៊ាន​បាន​កោះ​ប្រជុំ​គ្នា​​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ភូមា​។​

រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ និង​​មន្ត្រី​ជាន់​ខ្ពស់​របស់​ប្រទេស​ទាំង​នោះ​បញ្ជាក់​ជា​ថ្មី​ថា​ពួក​គេ​គាំទ្រ​ផែន​ការ​សន្តិ​ភាព​៥​ចំណុច​ដែល​ព្រម​ព្រៀង​គ្នា​រវាង​របប​សឹក​របស់​លោក​មីន​អុង​ឡាំង​ ជា​មួយ​សមាគម​អាស៊ាន​​កាល​​ពី​ឆ្នាំ​២០២១​។​ ក្នុង​នោះ​មាន​​ការ​បញ្ចប់​អំពើ​ហិង្សា​ និង​អរិភាព​នៅ​ក្នុង​ចំណោម​ភាគី​ជម្លោះ​, ការ​អនុញ្ញាត​ឱ្យ​អង្គ​ការ​អន្តរ​ជាតិ​ដឹក​ជញ្ជូន​ជំនួយ​មនុស្ស​ធម៌​ចូល​ប្រទេស​ភូមា​ និង​ការ​ទទួល​យក​អ្នក​រាយ​ការណ៍​ពិសេស​របស់​អាស៊ាន​​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ