ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ជប៉ុន បន្ត​ពូន​ជ្រុំ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ ឱ្យ​កាន់តែ​រឹង​មាំ​ខ្លាំងក្លា​ថែម​ទៀត

19 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ ឯកឧត្តម AKIBA…

រាជធានី​ភ្នំពេញ ​៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ ឯកឧត្តម AKIBA Takeo ទីប្រឹក្សា​សន្តិសុខ​ជាតិ​ជប៉ុន ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​នៅ​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៤​ នៅ​វិមាន​សន្តិភាព​ ។

ក្នុង​ឱកាស​នៃ​ជំនួប​ ឯកឧត្តម​ទីប្រឹក្សា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីក​ចម្រើន​ នៃ​ទំនាក់​ទំ​ង និង​កិច្ច​សហប្រតិបត្តិការ​ជប៉ុន​-​កម្ពុជា ដោយ​ឯកឧត្តម​ បាន​គូសបញ្ជាក់​ថា កម្ពុជា​ជា​ដៃគូ​ដ៏​មាន​សារៈសំខាន់​របស់​ជប៉ុន ទាំង​នៅ​ក្នុង​ក្របខ័ណ្ឌ​ នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី​ ។

ឯកឧត្តម​ បាន​គោរព​ជម្រាប​ជូន​សម្ដេច​បវរ​ធិ​បតី​ថា រាជរដ្ឋាភិបាល​ជប៉ុន ​នឹង​បន្ត​ពូន​ជ្រុំ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ​ឱ្យ​កាន់តែ​រឹង​មាំ​ខ្លាំងក្លា​ថែម​ទៀត ស្រប​តាម​ស្មារតី ​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ជប៉ុន​-​កម្ពុជា ។

ជា​ការ​ឆ្លើយ​តប​ សម្ដេច​បវរ​ធិ​បតី បាន​សម្ដែង ​នូវ​ការ​អរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​ដ៏​មាន​សារៈសំខាន់​របស់​ជប៉ុន ​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ដំណើរការ​ស្វែងរក​សុខ​សន្ដិភាព​នៅ​កម្ពុជា​ ការ​ស្ដារ និង​កសាង​ប្រទេស​ឡើង​វិញ ព្រមទាំង​ការ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​រីក​ចម្រើន​ ។

សម្ដេច​បវរ​ធិ​បតី ​ក៏​បាន​សម្ដែង​នូវ​ការ​ពេញចិត្ត​ចំពោះ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ និង​រីក​ចម្រើន​លើ​គ្រប់​វិស័យ​រវាង​កម្ពុជា​-​ជប៉ុន ពិសេស​ភាព​រីក​ចម្រើន​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សន្ដិសុខ​ ។

សម្ដេច​បវរ​ធិ​បតី និង​ឯកឧត្តម​ទីប្រឹក្សា​ ក៏​បាន​ពិភាក្សា​អំពី​បញ្ហា​តំបន់ និង​អន្តរជាតិ​មួយ​ចំនួន ដែល​មាន​សារៈសំខាន់​ដល់​សន្តិភាព​ ស្ថេ​រ​ភាព និង​វិបុលភាព នៅ​ក្នុង​តំបន់ និង​ពិភពលោក ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ