ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្តស្វាយរៀង ទទួល​រថយន្ត​០២​គ្រឿង ជា​អំណោយ​របស់​ប្រទេស​កូរ៉េ

17 ម៉ោង មុន

ខេត្តស្វាយរៀង ៖ នៅ​រសៀល​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៤​នេះ លោក ប៉េង ពោធិ៍​សា អភិបាល នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង…

ខេត្តស្វាយរៀង ៖ នៅ​រសៀល​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៤​នេះ លោក ប៉េង ពោធិ៍​សា អភិបាល នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ និង​ទទួល​រថយន្ត ចំនួន​២​គ្រឿង ដែល​ជា​អំណោយ​របស់​ប្រទេស​កូរ៉េ តំណាង​ដោយ​លោក An Joong Hyun និង​ប្រតិភូ នៃ​អង្គការ Go and Do គឺ​រថយន្ត​គិលានសង្គ្រោះ​បន្ទាន់ ០១​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​០១​គ្រឿង ផ្តល់​ជូន​ដល់​រដ្ឋបាល​ខេត្តស្វាយរៀង សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ត្រៀម បង្ការ សង្គ្រោះ ឧបទ្ទវហេតុ​ផ្សេង​ៗ ក្នុង​គ្រា​មាន​អាសន្ន ដើម្បី​បម្រើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ​សាស្ត្រ​ខេត្ត ។

ពិធី​នេះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​អភិបាលរង​ខេត្ត លោកស្នងការ​រង​នគរបាល​ខេត្ត លោក​ប្រធាន​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្ត និង​លោក​នាយករង​រដ្ឋបាល​សាលាខេត្ត ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ។

ក្នុង​ឱកាស​នោះ​ដែរ លោក​អភិបាលខេត្ត ក៏​បាន​ថ្លែង​អំណ​គុណ​ដល់​រដ្ឋាភិបាល​កូរ៉េ ដែល​បាន​ផ្តល់​រថយន្ត​គិលានសង្គ្រោះ​បន្ទាន់ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ដល់​រដ្ឋបាល​ខេត្តស្វាយរៀង សម្រាប់​ប្រើប្រាស់​ក្នុង​គ្រា​មាន​អាសន្ន ជាយថាហេតុ ដើ​ម្បើ​បម្រើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្វាយរៀង​និង​ជូនពរ​ដល់​គណៈប្រតិភូ នៃ​អង្គការ GO and DO និង​ប្រជាពលរដ្ឋ​កូរ៉េ សូម​មាន​សុខភាព​ល្អ សម្រេច​បាន​ជោគជ័យ​គ្រប់​ភារកិច្ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ