ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ឆក់​ទូរសព្ទ​ពី​នារី​ជនបរទេស​បាន​សម្រេច ត្រូវ​កម្លាំងនគរបាល​ព្រហ្មទណ្ឌ ​តាម​បង្ក្រាប​បាន​២​នាក់​ភ្លាម​ៗ

19 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៤​នេះ​បានអោយ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ…

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៤​នេះ​បានអោយ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កាលពី​វេលា​ម៉ោង​២២​និង​២៥​នាទី​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៤ លោក​ឧត្តមសេនីយ៍ត្រី ប៊ុត វ​ណ្ណា​រដ្ឋ អនុប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​កម្លាំង​ជំនាញ ចុះ​ល្បាត​តាម​បណ្តោយ​ផ្លូវ​ប៉ាស្ទ័រ ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ក៏​ប្រទះ​ឃើញ​ជនសង្ស័យ ជិះ​ម៉ូតូ​១​គ្រឿង មាន​គ្នា​ចំនួន​២​នាក់ ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ​ដៃ​ពី​នារី​រង​គ្រោះ (​ជា​ជនជាតិ​អូស្ត្រាលី​) កំពុង​ដើរ​បាន​សម្រេច ។

នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ អោយ​ដឹង​បន្ត​ថា ភ្លាម​នោះ​កម្លាំង​ជំនាញ​បាន​ធ្វើការ​ប្រដេញ និង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ នៅ​ចំណុច​មុខ​សាលា​វ៉ា​ន់​ដា ផ្លូវ​កម្ពុជា​ក្រោម ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ។ ជនសង្ស័យ​ទាំង​២​នាក់ រួម​មាន ៖
ទី​១. ឈ្មោះ ចេ​ង លិ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីកន្លែង​ស្នាក់​នៅផ្ទះ​លេខ​១៧ ផ្លូវ​កម្ពុជា​ក្រោម សង្កាត់​មនោ​រម្យ​ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ (​ជា​អ្នក​បើក​)​។
និង​ទី​២. ឈ្មោះ នី តុង​វាសនា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិ​និ​ត​ប្រាកដ ទីកន្លែង​ស្នាក់​នៅផ្ទះ​លេខ​១១៣ ផ្លូវ​មិន​ចាំ​លេខ សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ (​ជា​ជន​ដៃដល់​) ។

កម្លាំង​ជំនាញ ដកហូត​បាន​សម្ភារ រួម​មាន ៖
-​ម៉ូតូ​ម៉ាក​ហុងដា​ឃ្លី​ក ពណ៌​ប្រផេះ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1LE-0061 (​របស់​ជនសង្ស័យ​)
-​ទូរ​សព្ទ​ដៃ​ម៉ាក I-PHONE 14 ពណ៌​ស្វាយ (​របស់​នារី​រង​គ្រោះ​)​។ ទូរ​សព្ទ​ដៃ​ខាងលើ កម្លាំង​ជំនាញ បាន​ប្រគល់​ជូន​បុរស​រង​គ្រោះ​វិញ ។

បច្ចុប្បន្ន កម្លាំង​ជំនាញ​បាន​នាំ​ជនសង្ស័យ​ខាងលើ​មក​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ