ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo មិន​បដិសេធ​ការ​ត្រឡប់​មក​ប្រកួត​នៅ UEFA Champions League សា​ជា​ថ្មី

2 អាទិត្យ មុន

ប្រទេស​ម៉ូ​ណា​កូ ៖ កំពូល​កីឡាករ​បាល់ទាត់ Cristiano Ronaldo បាន​បើកចំហ​ពី​បំណង​ត្រឡប់​ទៅ​កាន់ការ​ប្រកួត​ពានរង្វាន់ UEFA Champions League សា​ជា​ថ្មី​ម្តងទៀត…

ប្រទេស​ម៉ូ​ណា​កូ ៖ កំពូល​កីឡាករ​បាល់ទាត់ Cristiano Ronaldo បាន​បើកចំហ​ពី​បំណង​ត្រឡប់​ទៅ​កាន់ការ​ប្រកួត​ពានរង្វាន់ UEFA Champions League សា​ជា​ថ្មី​ម្តងទៀត នៅ​ថ្ងៃ​ណាមួយ​។ ការ​លើក​ឡើង​នេះ នៅ​ចំ​ថ្ងៃ​ដែល​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់ និង​ក្រុម Al Nassr នៅ​លី​គ​កំពូល​អា​រ៉ា​ប៊ី​សា​អូឌីត​រូប​នេះ ទទួល​ពានរង្វាន់​ក​ត្តិ​យស​ដ៏​ពិសេស​បំផុត​ពី​សហព័ន្ធ​បាល់ទាត​ទ្វីបអឺរ៉ុប UEFA កាលពី​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២៤​។ គួររំលឹកថា មក​ដឹង​ឱ្យ​ច្បាស់​ពី​ទម្រង់​ថ្មី​នៃ​ការ​ប្រកួត​ពានរង្វាន់ Champions League រដូវ​កាល​នេះ

អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម Sporting Lisbon, Manchester United, Real Madrid និង Juventus វ័យ​៣៩​ឆ្នាំ​រូប​នេះ ទទួល​បាន​ពានរង្វាន់​ក​ត្តិ​យស​ដ៏​ពិសេស​បំផុត​ពី UEFA ក្នុង​នាម​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ Champions League ពោល​ចំនួន ១៤០​គ្រាប់​។ មិនតែប៉ុណ្ណោះ ខ្សែប្រយុទ្ធ Cristiano Ronaldo និង​កំពូល​អ្នកចាំទី​អ៊ី​តា​លី Gianluigi Buffon ដើរតួ​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ចាប់ឆ្នោត​ពានរង្វាន់ UEFA Champions League រដូវ​កាល ២០២៤-២៥ ជា​លើក​ដំបូង​ក្រោម​ទម្រង់​ថ្មី ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង ម៉ូ​ណា​កូ កាលពី​ថ្ងៃ​ទី​២៩ សីហា កន្លង​ទៅ​។

អំឡុង​ពេល​ពិធី​ប្រគល់​ពាន​ក​ត្តិ​យស​នោះ លោក Aleksander Ceferin ប្រធាន UEFA បាន​និយាយ​បែប​លេងសើច​ទៅ​កាន់ Ronaldo ថា មិន​លេង​នៅ Champions League ទៀត​ទេ? ភ្លាម​ៗ Ronaldo មិន​បាន​បដិសេធ​ថា ថ្ងៃ​ណាមួយ​រូបគេ នឹង​ត្រឡប់​មក​កាន់ការ​ប្រកួត​ពានរង្វាន់​អឺរ៉ុប​មួយ​នេះ​វិញ​ទេ​។ ដោយ​ម្ចាស់​ពានរង្វាន់ Ballon d’Or ៥​សម័យកាល​រូប​នេះ បាន​និយាយ​ថា «​បច្ចុប្បន្ន​ខ្ញុំ​លេង​នៅ Asian Champions League កុំ​ភ្លេច​ណា​។ សម្រាប់​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​បាន​នៅ​ទី​នេះ UEFA Champions League​។ ហើយ​សូម​អរគុណ​សម្រាប់​ពានរង្វាន់​ដ៏​អស្ចារ្យ​នេះ វា​មាន​ន័យ​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ​។ ដូចដែល​អ្នក​បានដឹង​ហើយ​ថា UEFA Champions League គឺជា​ការ​ប្រកួត​បាល់ទាត់​ដ៏​ធំ​បំផុត​»​។

ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម Al Nassr ដែល​ធ្លាប់​ឈ្នះ​ជើងឯក UEFA Champions League ៥​ដង​ជាមួយ Man United និង Real Madrid រូប​នេះ​បន្ថែម​ថា «​ខ្ញុំ​មានឱកាស មិន​ត្រឹមតែ​កំណត់​ត្រា​ដែល​បញ្ជាក់​ដោយ​ខ្លួនឯង​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​រីករាយ​នៅ​ក្នុង​ការ​ប្រកួត​ពានរង្វាន់​នេះ ហើយ​វា​ជា​ការ​លើកទឹកចិត្ត​របស់​យើង​។ នៅ​ក្នុង​បាល់ទាត់ អ្នក​មិនដឹង​ថា​នឹង​មាន​អ្វី​កើតឡើង​នោះ​ទេ ដូច្នេះ​ចាំ​មើល​ថា តើ​អនាគត​នឹង​នាំ​មក​អ្វី​ទៀត0x017d7​»​។

នៅ​ក្នុង​កម្មវិធី​នោះ អតីត​កំពូល​អ្នកចាំទី​អ៊ី​តា​លី លោក Gianluigi Buffon ក៏​ទទួល​បាន​ពានរង្វាន់​ក​ត្តិ​យស​ពី UEFA ផង​ដែរ ស្នាដៃ​ឆ្នើម​ពោរពេញ​ដោយ​វិជ្ជាជីវៈ និង​គុណសម្បត្តិ​ផ្ទាល់ខ្លួន​ដែល​ជា​គំរូ​នៅ​ក្នុង​វិស័យ​បាល់ទាត់​។ Buffon បាន​បង្ហាញ​ទេព​កោសល្យ​ដ៏​អស្ចារ្យ​និង​ជាប់លាប់ ដោយ​ឆ្លងកាត់​អាជីព​គួរ​ឱ្យ​ភ្ញាក់ផ្អើល​រយៈពេល​២៨​ឆ្នាំ​៕ (​ប្រភព ៖ ESPN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ