ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ឱ្យ​ច្បាស់​ពី​ទម្រង់​ថ្មី​នៃ​ការ​ប្រកួត​ពានរង្វាន់ Champions League រដូវ​កាល​នេះ

2 អាទិត្យ មុន

ប្រទេស​ម៉ូ​ណា​កូ ៖ ការ​ចាប់ឆ្នោត​ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប សម្រាប់​ការ​ប្រកួត​ពានរង្វាន់ UEFA Champions League សម្រាប់​រដូវ​កាល ២០២៤-២៥ ជាមួយ​ការ​ប្រកួត​ទម្រង់​ថ្មី…

ប្រទេស​ម៉ូ​ណា​កូ ៖ ការ​ចាប់ឆ្នោត​ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប សម្រាប់​ការ​ប្រកួត​ពានរង្វាន់ UEFA Champions League សម្រាប់​រដូវ​កាល ២០២៤-២៥ ជាមួយ​ការ​ប្រកួត​ទម្រង់​ថ្មី ដែល​ត្រូ​បាន​ប្រកាស​ដោយ​សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប UEFA ចេញ​លទ្ធផល​ជា​ផ្លូវការ​ហើយ កាលពី​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២៤ កន្លង​ទៅ​។
https://editorial.uefa.com/resources/0290-1bbaa2451685-906c66b8c331-1000/format/wide1/fbl-eur-c1-draw.jpeg​?​imwidth=2048

ជាមួយនឹង​ទម្រង់​ប្រកួត​ថ្មី ដែល​ត្រូវ​បាន​ប្រកាស​ដោយ UEFA កាលពី​ពេល​កន្លង​មក​។ ការ​ប្រកួតប្រជែង​បាន​បន្ថែមចំនួន​ក្រុម​ពី ៣២ ដល់ ៣៦​ក្រុម នៅ​រដូវ​កាល ២០២៤-២៥ និង​លែង​មានការ​ប្រកួត​វគ្គ​ចែក​ពូ​លត​ទៅ​ទៀត​ហើយ ក្រោម​ទម្រង់​ថ្មី ក្រុម​ទាំង ៣៦ នឹង​ប្រកួត​តាម​ទម្រង់​ជាលី​គ​តែ​មួយ ដោយ​មាន​ចំណាត់ថ្នាក់ ដើម្បី​ស្វែងរក​ក្រុម​បន្ត​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ និង​បន្ត​រហូត​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​តែ​ម្តង​។

ក្រោម​ទម្រង់​ថ្មី ការ​ប្រកួត​ជាលី​គ​តែ​មួយ ក្រុម​នីមួយ​ៗ នឹង​ត្រូវ​លេង​៨​ប្រកួត​តទល់​នឹង ៨​ក្រុម​ផ្សេង​គ្នា ហើយ​៤​ប្រកួត​ក្នុងផ្ទះ និង​៤​ប្រកួត​ទៀត​ក្រៅ​ផ្ទះ ដោយ​លែង​ប្រកួត​ទល់​នឹង​៣​ក្រុម​ធ្វើ​ឡើង​២​ជើង ដូច​កាលពី​វគ្គ​ចែក​ពូ​លត​ទៅ​ទៀត​ហើយ​។ ដើម្បី​កំណត់​គូប្រកួត​៨​ក្រុម​ផ្សេង​គ្នា ក្រុម​ដំបូង​នឹង​ត្រូវ​បាន​ចាត់​ថ្នាក់​នៅ​ក្នុង Pot ចំនួន​៤​ផ្សេង​គ្នា ហើយ​ក្រុម​ផ្សេង​ៗ​ទៀត នឹង​ត្រូវ​បាន​ចាប់ឆ្នោត​ដើម្បី​បំពេញ Pot ទាំង​៤ ឱ្យ​គ្រប់ ៣៦​ក្រុម​។
https://talksport.com/wp-content/uploads/sites/5/2024/08/cristiano-ronaldo-portuguese-professional-928451724.jpg​?​strip=all&quality=100&w=1080&h=1080&crop=1

សម្រាប់​ក្រុម​រក​តំណែង​កំពូល​ពី​ចំណាត់ថ្នាក់​លេខ​១ ដល់​លេខ​៨ នឹង​ទទួល​បាន​កៅអី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ដោយ​ស្វ័យប្រវត្តិ​។ ក្រុម​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​៩ ដល់ លេខ​២៤ នឹង​ត្រូវ​លេង Play-Off ដែល​មាន​ពីរ​ជើង ដើម្បី​ឡើង​ទៅ​បំពេញ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​។ ចំណែក​ក្រុម​ស្ថិត​នៅ​ចំណាត់ថ្នាក់​ពី​លេខ​២៥ ដល់​លេខ​៣៦ ធ្លាក់​ចេញពី​ការ​ប្រកួត និង​គ្មាន​សិទ្ធិ​លេង​នៅ​ពានរង្វាន់ UEFA Europa League ឡើយ​។ ជាមួយ​គ្នា​នោះ​ផង​ដែរ ទម្រង់​ថ្មី​នេះ ក៏​ត្រូវ​ប្រើប្រាស់​សម្រាប់​ការ​ប្រកួត​ពានរង្វាន់ UEFA Europa League និង UEFA Conference League រដូវ​កាល ២០២៤-២៥ ផង​ដែរ​។
https://www.newsnationnow.com/wp-content/uploads/sites/108/2024/08/66d0d4d8dfdad5.11843719.jpeg​?​w=2560&h=1440&crop=1

ការ​ចាប់ឆ្នោត​ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប​បាន​ធ្វើ​ឡើង​ក្នុង​ទីក្រុង​ម៉ូ​ណា​កូ ប្រទេស​ម៉ូ​ណា​កូ កាលពី​ថ្ងៃ​ទី​២៩ ខែសីហា កន្លង​ទៅ ដោយ​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់ Cristiano Ronaldo គឺជា​អ្នក​ចុច​ប៊ូ​តុង ដើម្បី​បង្កើត​ក្បួន​ដោះស្រាយ​តាម​កុំព្យូទ័រ​កំណត់​កាលវិភាគ​ប្រកួត​របស់​ក្រុម​ទាំង ៣៦ តាម​ទម្រង់​ថ្មី​។ ហើយ​ការ​ប្រកួត​ចែក Pot ទៅ​ជាលី​គ​តែ​មួយ នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៤ ដល់​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៥ មុន​ឈាន​ដល់​វគ្គ​ជម្រុះ Play-Off ។

លទ្ធផល​ការ​ចាប់ឆ្នោត កាលពី​ថ្ងៃ​ទី​២៩ សីហា កន្លង​ទៅ ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ