ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​មាន​អត្ត​ព​លិ​ក​រុ​ស្ស៊ី និង​បេឡា​រុស ប្រកួត​នៅ​ប៉ា​រ៉ា​ឡាំ​ពិ​ក​ប៉ា​រី​ស​ឆ្នាំ ២០២៤ ដែរ​ឬទេ?

2 អាទិត្យ មុន

ទី​ក្រុងប៉ារីស ៖ គណៈកម្មាធិការ​ប៉ា​រ៉ា​ឡាំ​ពិ​ក​អន្តរជាតិ IPC កាលពី​ថ្ងៃ​ចន្ទ​ស​ប្តា​ហ៍​នេះ​បាន​ប្រកាស​ថា អត្ត​ព​លិ​ក​រុ​ស្ស៊ី​ចំនួន ៨៨​នាក់ និង​បេឡា​រុស​ចំនួន ៨​នាក់ នឹង​ចូលរួម​ប្រកួត​ក្រោម​ទង់ជាតិ​អព្យាក្រឹត…

ទី​ក្រុងប៉ារីស ៖ គណៈកម្មាធិការ​ប៉ា​រ៉ា​ឡាំ​ពិ​ក​អន្តរជាតិ IPC កាលពី​ថ្ងៃ​ចន្ទ​ស​ប្តា​ហ៍​នេះ​បាន​ប្រកាស​ថា អត្ត​ព​លិ​ក​រុ​ស្ស៊ី​ចំនួន ៨៨​នាក់ និង​បេឡា​រុស​ចំនួន ៨​នាក់ នឹង​ចូលរួម​ប្រកួត​ក្រោម​ទង់ជាតិ​អព្យាក្រឹត នៅ​ព្រឹត្តិការណ៍​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​រដូវក្តៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង​ឆ្នាំ ២០២៤ ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី ២៨ ខែសីហា ដល់​ថ្ងៃ​ទី ៨ ខែកញ្ញា ឆ្នាំ​២០២៤​។ គួររំលឹកថា «​អូ​ឡាំ​ពិ​ក​២០២៤»​នឹង​មាន​អត្ត​ព​លិ​ក​ឈ្នះ​មេ ដាយ តែ​មិន​បាន​រាប់​បញ្ចូល​ក្នុង​តារាង​ផ្លូវការ

ការ​ប្រកួត​ដែល​ចាប់ផ្តើម​ចាប់ពី​នៅ​ថ្ងៃ​ពុធ​ស​ប្តា​ហ៍​នេះ​តទៅ ក៏​នឹង​មាន​អត្ត​ព​លិ​ក​រុ​ស្ស៊ី និង​បេឡា​រុស​ចូលរួម ដូចនឹង​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ទី​ក្រុងប៉ារីស ឆ្នាំ​២០២៤ ដែល​ទើប​បញ្ចប់​កាលពី​ពេល​ថ្មី​ៗ​នេះ​ផង​ដែរ​។ ពួក​គេ​នឹង​មិន​អាច​តំណាង​ប្រទេស​កំណើត ប្រើប្រាស់​ទង់ជាតិ ឬ​ភ្លេងជាតិ​ប្រទេស​របស់​ពួក​គេ​បាន​ទេ ពួក​គេ​ក៏​ត្រូវ​តែ​ច្បាស់​ថា​មិនមែន​ជា​អ្នកគាំទ្រ​សង្គ្រាម​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។

ការ​ឈ្នះ​មេដាយ​ពួក​គេ​ទៀត​សោត ក៏​មិន​ត្រូវ​បាន​រាប់​បញ្ចូល ឬ​កត់ត្រា​ក្នុង​តារាង​មេដាយ​ផ្លូវការ​ផង​ដែរ​។ ដែល​ទាំង​អស់នេះ​ស្ថិត​ក្រោម​ទណ្ឌកម្ម ដែល​ជា​លទ្ធផល​នៃ​សង្គ្រាម​របស់​រុ​ស្ស៊ី​ឈ្លានពាន​អ៊ុយ​ក្រែ​ន ដែល​បាន​ចាប់ផ្តើម​ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ​២០២២ មក​ម្ល៉េះ​។ ដំណើរការ​ស្រ​ដៀង​គ្នា​នេះ​ត្រូវ​បាន​ប្រើ​រួច​មក​ហើយ ដោយ​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ IOC សម្រាប់​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ​នេះ លើ​អត្ត​ព​លិ​ក​អព្យាក្រឹត​ចំនួន ៣២​នាក់ មក​ពី​ប្រទេស​រុ​ស្ស៊ី និង​បេឡា​រុស​។

ទោះ​យ៉ាងណា​ក៏​ដោយ អត្ត​ព​លិ​ក​អព្យាក្រឹត​ប្រកួត​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​ឆ្នាំ​នេះ មាន​ចំនួន​ច្រើន​ជាង​អត្ត​ព​លិ​ក​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក ដែល​បាន​បញ្ចប់​ក្នុង​រដ្ឋធានី​បេះដូង​ប្រទេស​បារាំង កាលពី​ថ្ងៃ​ទី​១១ ខែសីហា កន្លង​ទៅ​ថ្មី​ៗ​នេះ​។ ជាក់ស្តែង អត្ត​ព​លិ​ក​អព្យាក្រឹត​ប៉ា​រ៉ា​ឡាំ​ពិ​ក​មាន​ចំនួន​សរុប​រហូត​ដល់​៩៦​នាក់​ឯណោះ​។

តាម​ពិត​ទៅ អត្ត​ព​លិ​ក​រុ​ស្ស៊ី​តម្រូវ​ឱ្យ​ប្រកួត​ក្នុង​នាម​អព្យាក្រឹត តាំងពី​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ឆ្នាំ ២០២០ មក​ម្ល៉េះ ព្រោះតែ​បម្រាម​ពាក់ព័ន្ធ​បញ្ហា​រឿងអាស្រូវ​សារធាតុ​ហាមឃាត់​អត្ត​ព​លិ​ក​របស់​ខ្លួន​។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​រដូវក្តៅ​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤ នឹង​ចាប់ផ្តើម​ដំណើរការ​ពី​ថ្ងៃ​ទី ២៨ ខែសីហា ដល់​ថ្ងៃ​ទី ៨ ខែកញ្ញា ឆ្នាំ​២០២៤ នឹង​ប្រមូលផ្តុំ​អត្ត​ព​លិ​ក​ចំនួន ៤,៤០០​នាក់ មក​ពី​ជុំវិញ​ពិភពលោក ដោយ​ប្រកួត​លើ​វិញ្ញាសា​សរុប​ចំនួន ៥៤៩ នៅ​ក្នុង​កីឡា​សរុប ២២​ប្រភេទ​។

ពិធី​បើក​នឹង​ប្រព្រឹត្តិ​ទៅ​នា​វេលា​ម៉ោង ០៨:០០​នាទី​យប់ ម៉ោង​ក្នុងស្រុក ដែល​ត្រូវ​ម៉ោង ០១:០០​នាទី​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២៤ ម៉ោង​នៅ​កម្ពុជា​៕ (​ប្រភព ៖ Inside The Games និង International Paralympic Committee)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ