ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​អូ​ឡាំ​ពិ​ក២០២៤»នឹង​មាន​អត្ត​ព​លិ​ក​ឈ្នះ​មេ ដាយ តែ​មិន​បាន​រាប់​បញ្ចូល​ក្នុង​តារាង​ផ្លូវការ

2 ខែ មុន

ប្រទេស​បារាំង ៖ ពិធី​បើក​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤ នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៤ ខណៈ​ដែល​ពិធី​បិទ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៤​។…

ប្រទេស​បារាំង ៖ ពិធី​បើក​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤ នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៤ ខណៈ​ដែល​ពិធី​បិទ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៤​។

ក្រៅពី​ពី​ទិដ្ឋភាព​នៃ​ពិធី​បើក និង​បិទក៏​ដូច​ជា​សកម្មភាព​ប្រកួតប្រជែង​របស់​អត្ត​ព​លិ​ក​ដ៏​ជក់ចិត្ត​នៅ​ព្រឹត្តិការណ៍​ឆ្នាំ​នេះ ដែល​គ្រប់​ទន្ទឹម​រង់ចាំ​ទស្សនា​នោះ​។ យើង​ក៏​នឹង​បានឃើញ​អត្ត​ព​លិ​ក ដែល​ប្រកួតប្រជែង​ដណ្តើម​បាន​មេដាយ ប៉ុន្តែ​មិន​ត្រូវ​បាន​រាប់​បញ្ចូល ឬ​កត់ត្រា​ក្នុង​តារាង​មេដាយ​ផ្លូវការ​។ ហើយ​នោះ​គឺជា​អត្ត​ពលិកម​ក​ពី​ប្រទេស​រុ​ស្ស៊ី និង​បេឡា​រុស​។

ប្រភព​ពី​សារព័ត៌មាន BBC កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៤ កន្លង​ទៅ បានឱ្យ​ដឹង​ថា អត្ត​ពលិកម​ក​ពី​ប្រទេស​រុ​ស្ស៊ី និង​បេឡា​រុស្ស​នឹង​ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ ២០២៤ នៅ​ក្នុង​នាម​អត្ត​ព​លិ​ក​អព្យាក្រឹត​បុគ្គល ឬ ឯកត្តជន ដែល​ហៅ​កាត់​ថា AIN ដោយ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បង្ហាញ និង​គោរព​ទង់ជាតិ ឬ​ភ្លេងជាតិ​ផ្លូវការ​របស់​ពួក​គេ​។ ថែម​ទាំង​មិន​អនុញ្ញាត​ឱ្យ​ចូលរួម​ពិធី​បើក និង​បិទ​ព្រឹត្តិការណ៍ ហើយ​ក្នុង​នោះ​ការ​ឈ្នះ​មេដាយ​របស់​ពួក​គេ​ទៀត​សោត ក៏​មិន​ត្រូវ​បាន​រាប់​បញ្ចូល ឬ​កត់ត្រា​ក្នុង​តារាង​មេដាយ​ផ្លូវការ​ផង​ដែរ​។

ប្រទេស​រុ​ស្សី និង​បេឡា​រុស ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​បញ្ជូន​ក្រុម​អត្ត​ព​លិ​ក​របស់​ពួក​គេ​ទៅ​អូ​ឡាំ​ពិ​ក​ឆ្នាំ​នេះ បន្ទាប់​ពី​រុ​ស្ស៊ី​ឈ្លានពាន​អ៊ុយ​ក្រែ​ន ហើយ​ត្រូវ​បាន​គាំទ្រ​ដោយ​បេឡា​រុស​។ ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​ទទួល​បានការ​អនុញ្ញាត​ឱ្យ​បញ្ជូន​អត្ត​ព​លិ​ក​ឯកត្តជន ដែល​បំពេញ​តាម​លក្ខណៈ​វិនិច្ឆ័យ​ដ៏​តឹង​រឹង​ដែល​ត្រូវ​បាន​កំណត់ ដោយ​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ ដែល​ហៅ​កាត់​ថា IOC​។ អត្ត​ព​លិ​ក​ទទួល​ការ​អនុញ្ញាត​ទៀត​សោត ត្រូវ​តែ​ប្រាកដ​ថា ពួក​គេ​មិន​គាំទ្រ​សង្គ្រាម ឬ​មាន​ទំនាក់ទំនង​យោធា​។

ប្រទេស​រុ​ស្សី​បាន​បញ្ជូន​អត្ត​ព​លិ​ក​ឆ្នើម​ៗ​មួយ​ចំនួន​របស់​ខ្លួន ទៅ​ចូលរួម​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ​នេះ រួម​ទាំង​កីឡាករ​វាយ​តេ​នី្ន​ស Daniil Medvedev អតីត​ម្ចាស់​ចំណាត់ថ្នាក់​លេខ​១​ពិភពលោក ដែល​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​បំផុត​របស់​រុ​ស្ស៊ី​។ IOC បាន​អញ្ជើញ​អត្ត​ព​លិ​ក​រុ​ស្សី ៣៦​នាក់ និង​បេឡា​រុស្ស ២៤​នាក់ ស្ថិត​ក្រោម​សិទ្ធិ​អនុគ្រោះ ប៉ុន្តែ​ក្នុង​នោះ​មាន​តែ​អត្ត​ព​លិ​ក​រុ​ស្ស៊ី ១៥​នាក់ បេឡា​រុស ១៧​នាក់​ប៉ុណ្ណោះ ដែល​ទទួលយក​ការ​អញ្ជើញ​នេះ​។

ដ្បិត​កាលពី​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​នៅ​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​រុ​ស្ស៊ី​បាន​បញ្ជូន​អត្ត​ព​លិ​ក ៣៣៥​នាក់ ហើយ​បេឡា​រុស​បាន​បញ្ជូន ១០១​នាក់ ខណៈ​ដែល​ប្រទេស​រុ​ស្ស៊ី​បាន​អះអាង​ថា ខ្លួន​មិន​មាន​គម្រោង​ធ្វើ​ពហិការ​នៃ​កីឡា​នោះ​ទេ​។ បើ​ទោះបីជា​ប្រទេស​រុ​ស្ស៊ី​ចូលរួម​ប្រកួត​នៅ​ក្នុង​នាម​ជា​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​រុ​ស្ស៊ី ដោយ​ប្រើ​អក្សរ​កាត់ ROC ព្រោះតែ​បម្រាម​ពាក់ព័ន្ធ​បញ្ហា​រឿងអាស្រូវ​សារធាតុ​ហាមឃាត់​អត្ត​ព​លិ​ក​របស់​ខ្លួន យ៉ាងណា​ក៏​ដោយ​។

ក្រៅ​អំពី​លក្ខណៈ​វិនិច្ឆ័យ​ដ៏​តឹងរ៉ឹង​លើ​អត្ត​ព​លិ​ក រដ្ឋាភិបាល ឬ​មន្ត្រី​រដ្ឋ​របស់​រុ​ស្ស៊ី និង​បេឡា​រុស មិន​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម ឬ​ការ​ទទួលស្គាល់​ណាមួយ សម្រាប់​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ ២០២៤ នោះ​ទេ​៕ (​ប្រភព ៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ