សេណារីយ៉ូដែលអាចកើតមាននាំឱ្យព្រឹត្តិការណ៍ Wolrd Cup 2026 ត្រូវពន្យារពេល
សហរដ្ឋអាមេរិក ៖ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០២៦ អាចត្រូវបានពន្យារពេល ប្រសិនបើជម្លោះនៅមជ្ឈិមបូព៌ារីករាលដាលដល់តំបន់អឺរ៉ុប…
សហរដ្ឋអាមេរិក ៖ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០២៦ អាចត្រូវបានពន្យារពេល ប្រសិនបើជម្លោះនៅមជ្ឈិមបូព៌ារីករាលដាលដល់តំបន់អឺរ៉ុប…
សហរដ្ឋអាមេរិក ៖ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០២៦ អាចត្រូវបានពន្យារពេល ប្រសិនបើជម្លោះនៅមជ្ឈិមបូព៌ារីករាលដាលដល់តំបន់អឺរ៉ុប ឬអាមេរិកខាងជើង ដែលបង្កើតហានិភ័យសន្តិសុខធ្ងន់ធ្ងរដល់ការប្រកួតកីឡាដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រមួយនេះ។
បើយោងតាមសាស្ត្រាចារ្យ Simon Chadwick អ្នកជំនាញដែលបានចូលរួមក្នុងការវាយតម្លៃ និងស្រាវជ្រាវលើព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ បានលើកឡើងថា សេណារីយ៉ូនៃការពន្យារពេលការប្រកួតគឺមិនទំនងទាល់តែសោះ។ លោកជឿជាក់ថា ការផ្លាស់ប្តូរកាលវិភាគនៃព្រឹត្តិការណ៍កីឡាសកលទ្រង់ទ្រាយធំមួយក្នុងរយៈពេលប៉ុន្មានខែមុនពេលបើកការប្រកួត នឹងបង្កើតបញ្ហាប្រឈមដ៏ធំសម្បើមទាំងផ្នែកភស្តុភារ ហិរញ្ញវត្ថុ និងនយោបាយ។
ទោះជាយ៉ាងណាក៏ដោយ លោក Chadwick ក៏បានសង្កត់ធ្ងន់ផងដែរថា ស្ថានភាពអាចកាន់តែអាក្រក់ទៅៗ ប្រសិនបើជម្លោះរីករាលដាលដល់អឺរ៉ុប ឬអាមេរិកខាងជើងបណ្តាលឱ្យមានការរំខានដល់ការធ្វើដំណើរតាមផ្លូវអាកាស ឬប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការផ្គត់ផ្គង់ប្រេង ហើយនៅពេលនោះ សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) អាចបង្ខំឱ្យពិចារណាពន្យារពេលព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦។
ភាពតានតឹងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ បានបង្កើនការព្រួយបារម្ភអំពីផលប៉ះពាល់នៃជម្លោះទៅលើព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦។ មន្ត្រីបាល់ទាត់អ៊ីរ៉ង់មួយចំនួនបានលើកឡើងថា ក្រុមជម្រើសជាតិពួកគេអាចពិបាកក្នុងការចូលរួមព្រឹត្តិការណ៍ដែលសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិកធ្វើជាម្ចាស់រួមគ្នា ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១១ ខែមិថុនា រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។
នៅក្នុងវគ្គចែកពូល អ៊ីរ៉ង់ត្រូវតទល់នឹងនូវែលសេឡង់ បែលហ្ស៊ិក និងអេហ្ស៊ីប ដែលការប្រកួតធ្វើឡើងទឹកដីសហរដ្ឋអាមេរិក។ នេះបង្កើនក្តីបារម្ភពីសន្តិសុខ និងការរឹតបន្តឹងការធ្វើដំណើរ ដោយសារពលរដ្ឋអ៊ីរ៉ង់បច្ចុប្បន្នត្រូវបានរឹតត្បិតមិនឱ្យចូលទឹកសហរដ្ឋអាមេរិក ក្រោមគោលនយោបាយគ្រប់គ្រងការធ្វើដំណើរមួយចំនួនរបស់រដ្ឋបាលលោក ត្រាំ។
បើទោះបីជាការលើកឡើងបែបនេះ ប៉ុន្តែដោយមើលទៅលើកាលៈទេសៈបច្ចុប្បន្ន ភាគដ៏ខ្ពស់នៃលទ្ធភាពព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ នឹងដំណើរការទៅតាមការគ្រោងទុក។ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ លោក JT Batson នាយកប្រតិបត្តិបាល់ទាត់សហរដ្ឋអាមេរិកបានប្រាប់កាសែត Sky News ថា «លោក Gianni Infantino ប្រធាន FIFA បានចែករំលែកកាលពីអំពីចេតនានៃព្រឹត្តិការណ៍ World Cup ដ៏មានសុវត្ថិភាព ដែលក្រុមទាំងអស់កំពុងចូលរួម ហើយយើងពិតជាគាំទ្រយ៉ាងខ្លាំងចំពោះរឿងនោះ»។
ការប្រកួតបើកឆាកត្រូវបានគ្រោងទុកនឹងធ្វើឡើងនៅទីក្រុងម៉ិកស៊ិកស (Mexico City) នៅពេលម្ចាស់ផ្ទះម៉ិកស៊ិកត្រូវតទល់ជាមួយអាហ្វ្រិកខាងត្បូង ខណៈការប្រកួតសរុបចំនួន ១០៤ នឹងត្រូវធ្វើឡើងនៅទូទាំងប្រទេសសហម្ចាស់ផ្ទះទាំង ៣ ដោយកសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះចំនួន ៧៨ ប្រកួត រួមទាំងវគ្គផ្តាច់ព្រ័ត្រផងដែរ៕ ប្រភព ៖ SPORTbible និង Znews



ចែករំលែកព័តមាននេះ