រាជធានីភ្នំពេញ ៖ កញ្ញា ហែមថុន វិទិនី គ្រូជំនួយក្រុមជម្រើសជាតិហែលទឹកកម្ពុជា បានបញ្ចប់វគ្គបំប៉នសមត្ថភាពគ្រូបង្វឹកកម្រិតអន្តរជាតិ International Coaching Enrichment Certificate Program (ICECP) ដោយជោគជ័យ។
វគ្គសិក្សានេះរៀបចំឡើងដោយសហការគ្នារវាងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC), គណៈកម្មាធិការអូឡាំពិក និងប៉ារ៉ាឡាំពិកសហរដ្ឋអាមេរិក (USOPC) និងសាកលវិទ្យាល័យ Delaware នៅសហរដ្ឋអាមេរិក ។ ការចូលរួមរបស់កញ្ញា វិទិនី ធ្វើឡើងស្របតាមការឯកភាពពីក្រសួងអប់រំ, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងសហព័ន្ធខ្មែរកីឡាហែលទឹក ដើម្បីពង្រឹងសមត្ថភាពគ្រូបង្វឹកជម្រើសជាតិ។
អតីតកីឡាការិនីហែលទឹកឆ្នើមរបស់កម្ពុជារូបនេះក៏ត្រូវបានគណៈកម្មាធិការអូឡាំពិកអន្តរ
ជាតិ (IOC) អញ្ជើញឱ្យចូលរួមចុះហត្ថលេខាលើជញ្ជាំងអូឡាំពិកនៅទីស្នាក់ការកណ្តាល IOC
ក្នុងនាមជាអត្តពលិកអូឡាំពិក និងទទួលបានសញ្ញាបត្រអត្តពលិកអូឡាំពិក“Olympian” ដែលទទួលស្គាល់ដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។
សម្រាប់វគ្គសិក្សាបំប៉នសមត្ថភាពគ្រូបង្វឹកអន្តរជាតិ ICCEP Program (International Coaching Enrichment Certificate Program) នេះ មានរយៈពេល១០ខែ ដោយត្រូវចាប់សិក្សានៅសាកលវិទ្យាល័យ Delaware សហរដ្ឋអាមេរិក និងបញ្ចប់ការសិក្សានៅទីក្រុង Lausanne ប្រទេសស្វីស ៕



ចែករំលែកព័តមាននេះ