ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រដាល់​ជើង​ខ្លាំង​ក្របីព្រៃ​ពេជ្រ សម្បត្តិ​ ផ្ដួល​កីឡាករ​ម៉ុង​ហ្គោ​លី​ ឱ្យ​ចុះចាញ់​នៅ​ត្រឹម​ទឹក​ទី​៣

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​កំពូល​ជើង​ខ្លាំង​ក្របីព្រៃ​ពេជ្រ សម្បត្តិ​បាន​ប្រើ​កណ្ដាប់ដៃ​វាយ​កីឡាករ​B.AMGALANBAYAR​ មក​ពី​ប្រទេស​ម៉ុង​ហ្គោ​លី ឱ្យ​បោះបង់​ការ​ប្រកួត​នៅ​ត្រឹម​ទី​៣ ក្នុង​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ពិភពលោក​នៅ​ល​សង្វៀន​ទូរទស្សន៍​ថោ​ន​កាលពី​ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ២០២៦ ។…

រាជធានី​ភ្នំពេញ​ ៖ ​កំពូល​ជើង​ខ្លាំង​ក្របីព្រៃ​ពេជ្រ សម្បត្តិ​បាន​ប្រើ​កណ្ដាប់ដៃ​វាយ​កីឡាករ​B.AMGALANBAYAR​ មក​ពី​ប្រទេស​ម៉ុង​ហ្គោ​លី ឱ្យ​បោះបង់​ការ​ប្រកួត​នៅ​ត្រឹម​ទី​៣ ក្នុង​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ពិភពលោក​នៅ​ល​សង្វៀន​ទូរទស្សន៍​ថោ​ន​កាលពី​ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ២០២៦ ។

គូ​នេះ​ប្រកួត​គ្នា​នៅ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ដែល​ធ្វើ​ឡើង​មាន​រយៈពេល​៥​ទឹក​។​ប៉ុន្តែ​ក្របីព្រៃ​ពេជ្រ សម្បត្តិ​បាន​ប្រើ​ធម៌​ក្ដៅ​វាយបំបាក់​ធ្មុង​អ្នក​ប្រដាល់​ជើង​ខ្លាំង​មក​ពី​ប្រទេស​ម៉ុង​ហ្គោ​លី​ម្នាក់​នេះ​ឱ្យ​បោះបង់​ការ​ប្រកួត​នៅ​ត្រឹម​ទឹក​ទី​៣ ដើម្បី​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​។

តាម​ការ​ឱ្យ​ដឹង​ពី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​រវាង​គេ​ទាំង​ពីរ​ធ្លាប់​បាន​ប៉ះ​គ្នា​ម្ដង​រួច​មក​ហើយ កាលពី​វគ្គ​ប្រកួត​វិល​ជុំ​ដែល​មាន​គ្នា​៨​នាក់​។​ប៉ុន្តែ​កាល​ណោះ​ពេជ្រ សម្បត្តិ​បាន​ត្រឹម​យកឈ្នះ​ពិន្ទុ​ប៉ុណ្ណោះ​។​ហេតុ​ដូចនេះ​ហើយ​ទើប​ធ្វើ​ឱ្យ​កីឡាករ​ម៉ុង​ហ្គោ​លី​ម្នាក់​នេះ​នៅ​មិន​ទាន់​អស់ចិត្ត​បាន​មក​សំ​ប្រកួត​សងសឹក ជម្រះបញ្ជី​គ្នា​ម្ដងទៀត​។​

តាម​ពិត​កីឡាករ​B.AMGALANBAYAR​ជនជាតិ​ម៉ុង​ហ្គោ​លី​ម្នាក់​នេះ​ថ្វីដៃ​ប្រកួត​របស់​គេ​ក៏​មិនជា​អន់​នោះ​ដែរ គេ​បាន​វាយ​សម្រុក​យ៉ាង​សន្ធាប់​ទៅ​លើ​កីឡាករ​ពេជ្រ សម្បត្តិ​តាំងពី​ទឹក​ទី​១ ធ្វើ​ឱ្យ​ពេជ្រ សម្បត្តិ​ជា​ពិសេស​ស្នៀត​កែង​កីឡាករ​ម៉ុង​ហ្គោ​លី​បាន​បុក​ត្រូវ​ក្បាល​ពេជ្រ សម្បត្តិ​ឱ្យ​បែក​ឈាម​ហូរ​ពេញ​មុខ​។​ប៉ុន្តែ​ស្នៀត​កណ្ដាប់ដៃ​ពេជ្រ សម្បត្តិ​ក៏​មិន​អន់​នោះ​ដែរ​បាន​វាយបក​សង​វិញ​ភ្លាម​ៗ​។ចូល​ដល់​ទឹក​ទី​២​កីឡាករ​ម៉ុង​ហ្គោ​លី​ម្នាក់​នេះ​នៅ​តែ​សម្រុក​ទាត់​និង​បុក​ស្នៀត​ជង្គង់​កាន់តែ​សាហាវ ។

​កីឡាករ​ពេជ្រ សម្បត្តិ​ដែល​មាន​ឈាម​ហូរ​ពេញ​មុខ​នោះ​បាន​ព្យាយាម​វាយបក​សង​វិញ មិន​ទុក​ឱ្យ​កីឡាករ​ម៉ុង​ហ្គោ​លី​ម្នាក់​នេះ​បាន​សុខ​ស្រួល​ឡើយ​។​និយាយ​រួម​នៅ​ក្នុង​ទឹក​ទី​២​គេ​ទាំង​ពីរ​វាយបក​សង​ទៅ​វិញ​ទៅ​មក​កាន់តែ​សាហាវ​លើស​ដើម​។​ទោះជា​យ៉ាងណា​ចូល​ដល់​ទឹក​ទី​៣​ពេជ្រ សម្បត្តិ​បាន​បញ្ជូន​ស្នៀត​កណ្ដាប់​ដៃស្ដាំ​យ៉ាង​ធ្ងន់​វាយ​ចូល​គល់​ធ្គា​ម​ខាងឆ្វេង​កីឡាករ​B.AMGALANBAYAR​ធ្វើ​ឱ្យ​កីឡាករ​ម៉ុង​ហ្គោ​លី​ម្នាក់​នេះ​បោះបង់​ចោលការ​ប្រកួត​តែ​ម្ដង​។​ភ្លាម​ៗ​នោះ​កីឡាករ​ម៉ុង​ហ្គោ​លី​ម្នាក់​នេះ​ត្រូវ​បាន​លោកគ្រូ​ពេទ្យ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់ បន្ទាប់​ពី​បាន​ពិនិត្យ​ឃើញ​ថា​គល់​ធ្គា​ម​ឆ្វេង​បាន​បាក់​។

កីឡាករ​ពេជ្រ សម្បត្តិ​ដែល​ត្រូវ​បាន​អ្នក​តាមដាន​ការ​ប្រកួត​ភាគច្រើន​មានការ​ពេញចិត្ត​បំផុត​នោះ​គឺ​ស្នៀត​កណ្ដាប់ដៃ​នេះ​តែ​ម្ដង​។​ការ​យកឈ្នះ​និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​ជា​ហូរហែ​មក​នោះ​គឺ​គ្មាន​អ្វី​ក្រៅពី​ស្នៀត​កណ្ដាប់ដៃ​របស់​គេ​នោះ​ទេ​។​ជាក់ស្ដែង​ជ័យជម្នះ​របស់​គេ​លើក​នេះ​គឺ​ការ​ប្រើ​ស្នៀត​កណ្ដាប់​ដៃស្ដាំ​បំបាក់​កីឡាករ​ម៉ុង​ហ្គោ​លី​ដើម្បី​បាន​គ្រង​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ទម្ងន់​៦០​គីឡូក្រាម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ