ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ​!​ កម្ពុជា​ក្លាយជា​ប្រទេស​សមាជិក​អាស៊ាន​មុនគេ​ដែល​ឈ្នះ​មេដាយ​កីឡា​ឆ្នេរ​ខ្សាច់​ប្រចាំ​ទ្វីប​អា​ស៊ី​

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​៤​ប្រភេទកីឡា​ដែល​កម្ពុជា​បាន​បញ្ជូន​ឱ្យទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់​ជើងឯក​អាស៊ី​លើក​ទី​៦(6th Asian Beach Games)​នៅ​ទីក្រុង Sanya ប្រទេស​ចិន កម្ពុជា​ដណ្ដើម​បាន​មេដាយ​ប្រាក់​១​គ្រឿង​លើ​វិញ្ញាសា​ឯកត្តជន​នារី​កីឡា​អាគ័​រ​ត្លុង​Women Individual…

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​៤​ប្រភេទកីឡា​ដែល​កម្ពុជា​បាន​បញ្ជូន​ឱ្យទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់​ជើងឯក​អាស៊ី​លើក​ទី​៦(6th Asian Beach Games)​នៅ​ទីក្រុង Sanya ប្រទេស​ចិន កម្ពុជា​ដណ្ដើម​បាន​មេដាយ​ប្រាក់​១​គ្រឿង​លើ​វិញ្ញាសា​ឯកត្តជន​នារី​កីឡា​អាគ័​រ​ត្លុង​Women Individual Aquathlon(​រត់​និង​ហែល​) កាលពី​ថ្ងៃ​ទី​២៣ ខែមេសា ។

កីឡាការិនី Margot Morokot​ ដែល​ជា​កូនកាត់​ខ្មែរ​-​បារាំង​ ជា​អ្នក​ដណ្ដើម​បាន​មេដាយ​ខាងលើ​ឱ្យ​កម្ពុជា​ ក្នុង​ចំណោម​កីឡាការិនី​២៧​រូប​មក​ពី​១៥​ប្រទេស​។ ការ​ឈ្នះ​មេដាយ​១​គ្រឿង​ពេល​នេះ​ជា​រឿង​គួរ​ឱ្យ​អបអរ​ខ្លាំង​ណាស់​ ដោយសារ​វា​បាន​ធ្វើ​ឱ្យ​កម្ពុជាក្លាយជា​ប្រទេស​សមាជិក​អាស៊ាន​មុនគេ​ដែល​ឈ្នះមេដាយ​កីឡា​ឆ្នេរ​ខ្សាច់​ប្រចាំ​ទ្វីប​អា​ស៊ី​។

ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី​លើក​ទី​៦​ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទីក្រុង​Sanya ប្រទេស​ចិនប្រភេទ​កីឡា​ជឺ​ជិត​ស៊ូ​បាន​ឡើង​ទៅ​ដល់​វគ្គ​១៦​ក្រុម​ហើយ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ឯកឧត្តម​វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ដែល​ជា​ប្រធាន​ប្រតិភូ​ដឹកនាំ​អត្ត​ព​លិ​ក​ជម្រើសជាតិ​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​។

ក្នុង​ព្រឹត្តិការណ៍​កីឡា​ខាងលើ កម្ពុជា​បាន​បញ្ជូន​ប្រតិភូ គ្រូបង្វឹក គ្រូ​ជំនួយ និង​កីឡាករ កីឡាការិនី​៤​ប្រភេទ​កីឡា​ដែល​មាន​ចំនួន​៣២​រូប​ឱ្យទៅ​ចូលរួម​ប្រកួត​មាន​ជឺ​ជី​តស៊ូ ទ្រី​អា​ត្លុង បាល់ទាត់​លើ​តុ និង​ចំបាប់ ។ ប្រទេស​ចិន​ដែល​ជា​ម្ចាស់ផ្ទះ​បាន​ដាក់​១៤​ប្រភេទ​កីឡា​ឱ្យ​កីឡាករ​-​កីឡាការិនី​ចំនួន​៣៧៩៨​នាក់​មក​ពី​៤៥​ប្រទេស​ប្រកួតប្រជែង​ដណ្ដើម​មេដាយ​ចាប់ពី​ថ្ងៃ​ទី​២២​ដល់​៣០ មេ​សា ឆ្នាំ​២០២៦​។

ឯកឧត្ដម វ៉ា​ត់ ចំរើន បន្ត​ថា នេះ​ជា​លើក​ទី​៦​ហើយ​ដែល​ក្រុម​អត្ត​ព​លិ​ក​ជម្រើសជាតិ​កម្ពុជា​បាន​ចូលរួម​ព្រឹត្តិការណ៍​កីឡា​លើ​ឆ្នេរ​ខ្សាច់​។ អ្វីដែល​ខុស​ប្លែក​ពី​លើក​មុន​ៗ គឺ​ការ​ចូលរួម​ឆ្នាំ​នេះមជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា និង​អគ្គនាយកដ្ឋា​ន​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សម្រេច​បញ្ជូន​អត្ត​ព​លិ​ក​តែ​៤​ប្រភេទ​កីឡាប៉ុណ្ណោះ ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​កាត់​បន្ថយ​ចំណាយ ។ ឯកឧត្ដម​សង្ឃឹមថា កម្ពុជា​នឹង​អាច​ទទួល​បាន​លទ្ធផល​ជាទី​គាប់ចិត្ត​វិល​ត្រឡប់​មក​មាតុភូមិ​វិញ​។

ឯកឧត្ដម វ៉ា​ត់ ចំរើន បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល និង​ឯកឧត្ដម​បណ្ឌិត​សភាចា​រ្យហង់​​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​ផ្ដល់​ឱកាស​ដល់​ក្រុម​អត្ត​ព​លិ​ក​ចូលរួម​ប្រកួត ទោះបី​កាលៈទេសៈ​សេដ្ឋកិច្ច​សកល​មិនសូវ​អំណោយផល ដើម្បី​រក្សា​បាន​នូវ​សិទ្ធិ​ជា​សមាជិកភាព​របស់​ចលនា​អូ​ឡាំ​ពិ​ក​អាស៊ី ហើយ​ក៏​នឹង​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ចូលរួម​នៅ​៤​ឆ្នាំ​ទៀត នៅ​ក្រុង Cebu ប្រទេស​ហ្វី​លី​ពី​ន​។

សូម​រំលឹក​ថា ក្នុង​ការ​ចូលរួម​លើក​ចុង​ក្រោយបង្អស់ កម្ពុជា​ទទួល​បាន​មេដាយមាស​៦​គ្រឿង ប្រាក់​៦​គ្រឿង និង​សំរឹទ្ធ​៩​គ្រឿង​ពី​ព្រឹត្តិការណ៍​កីឡា​លើ​ឆ្នេរ​ខ្សាច់​ជើងឯក​អាស៊ី កាលពី​ឆ្នាំ​២០១៦ ដែល​ពេល​នោះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្រុង Da Nang ប្រទេស​វៀតណាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ