ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវា​រត់ប្រណាំង​ភ្នំពេញ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​ឆ្នាំ​នេះ រំពឹង​មាន​អ្នក​ចុះ​ឈ្មោះ​ចូលរួម​លើស​ពី​ ៥​ពាន់​នាក់

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទិវា​រត់ប្រណាំង​ភ្នំពេញពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​លើក​ទី​១៤ ឆ្នាំ២០២៦ រំពឹង​មាន​អ្នក​ចុះ​ឈ្មោះ​ចូលរួម​រត់​លើស​៥​ពាន់​នាក់ ។ ជាមួយ​គ្នា​នេះ​ក៏​មានកម្ម​វិធី​ពិសេស​ៗ​ជា​ច្រើន​ដើម្បី​អបអរ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម សម្ដេចព្រះ​មហាក្សត្រី នរោត្ដម មុនិនាថ…

រាជធានី​ភ្នំពេញ ៖ ទិវា​រត់ប្រណាំង​ភ្នំពេញពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​លើក​ទី​១៤ ឆ្នាំ២០២៦ រំពឹង​មាន​អ្នក​ចុះ​ឈ្មោះ​ចូលរួម​រត់​លើស​៥​ពាន់​នាក់ ។ ជាមួយ​គ្នា​នេះ​ក៏​មានកម្ម​វិធី​ពិសេស​ៗ​ជា​ច្រើន​ដើម្បី​អបអរ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម សម្ដេចព្រះ​មហាក្សត្រី នរោត្ដម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ គម្រប់​ព្រះ​ជន្ម ៩០ យាង​ចូល ៩១ ព្រះ​វស្សា​។

ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា មាន​ប្រសាសន៍​ថា ដោយសារ​ឆ្នាំ​នេះ​ជា​ឆ្នាំ​ដ៏​ធំ គណៈកម្ម​ការ​រៀបចំ​បាន​ត្រៀម​កម្មវិធី​ពិសេស​ដោយមាន​ចម្រៀង​ថ្វាយព្រះពរ និង​សកម្មភាព ពិសេស​ៗជា​ច្រើន​ទៀត​។

សូម​បញ្ជាក់​ថា ទិវា​រត់ប្រណាំង​ភ្នំពេញ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ ២០២៦ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃអាទិត្យ ទី​១៤ ខែមិថុនា ។ ចំណែក​ទីតាំង​ចេញដំណើរ​និង​បញ្ចប់​ទី នៅ​មុខ​វត្ត​បទុម​វ​តី​។

ឯកឧត្ដម វ៉ា​ត់ ចំរើន បញ្ជាក់​បន្ថែម​ថា ទិវា​កម្រិត​អន្តរជាតិ​នេះ​ធ្វើ​ឡើង​ដើម្បី​អបអរ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម សម្ដេចព្រះ​មហាក្សត្រី នរោត្ដម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ និង​បន្តសកម្មភាព​សប្បុរសធម៌​ដោយ​ស្វែងរក​មូលនិធិ​ជួយ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​។ ក្នុង​នោះ​ដែរ គណៈកម្មការ​ត្រៀម​ប្រគល់​ជូន​ថវិកា​ចំនួន​៥០០០​ដុល្លារ​អា​មេ​រិ​ក​។ គោលបំណង​ពិសេស​មួយទៀត គឺ​ផ្សព្វផ្សាយ​ពី​កេរ្ដិ៍ឈ្មោះ​និង​ទេសចរណ៍​ក្នុង​រាជធានី​ភ្នំពេញ ក៏​ដូច​ជំរុញ​សកម្មភាព​កីឡា​ដើម្បី​សុខភាព​។​

លោក សែ​ម ផល្លា នាយ​បច្ចេកទេស​ម៉ា​រ៉ា​តុងនៅ​កម្ពុជា មាន​ប្រសាសន៍​ថា ព្រឹត្តិការណ៍​ឆ្នាំ​នេះ​នឹង​មានការ​ចូលរួម​វាស់វែង​ផ្លូវ​ពី​គណៈកម្មការ​ម៉ា​រ៉ា​តុង​ពិភពលោក និង​ទទួលស្គាល់​ពី​សហព័ន្ធ​កីឡាអត្តពលកម្ម​អន្តរជាតិ​។

សម្រាប់​ចម្ងាយ​ផ្លូវ​មាន​ដូច​ជា ២១​គីឡូម៉ែត្រ ១០​គីឡូម៉ែត្រ ៥​គីឡូម៉ែត្រ និង​២,៥​គីឡូម៉ែត្រ​។ គិត​មក​ទល់​ពេល​នេះ មាន​អ្នក​ចុះ​ឈ្មោះ​ចូលរួម​ប្រមាណ​ជាង​៣០០០​នាក់​ហើយ ហើយ​គណៈកម្មកា​រៀបចំ​រំពឹង​ថា នឹង​មាន​អ្នក​រត់​ដល់​ទៅ​ខ្ទង់​៥​ទៅ​៦​ពាន់​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ