ហាប់គីដូ បញ្ជូនអត្តពលិកជម្រើសជាតិ១៤រូប ទៅចូលរួមប្រកួតជើងឯកអាស៊ីនៅប្រទេសចិន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សហព័ន្ធខ្មែរកីឡាហាប់គីដូកម្ពុជា បានបញ្ជូនប្រតិភូ គ្រូបង្វឹក គ្រូជំនួយ អត្តពលិកជម្រើសជាតិរបស់ខ្លួនចំនួន១៨រូបក្នុងនោះអត្តពលិកចំនួន១៤រូប ឱ្យទៅចូលរួមប្រកួតជើងឯកអាស៊ីនៅទីក្រុងហុងកុងប្រទេសចិន។ក្រុមប្រតិភូកីឡាហាប់គីដូកម្ពុជា បានចេញដំណើរពី អាកាសយានដ្ឋានអន្តរជាតិតេជោកាលពីព្រឹកថ្ងៃទី១៣ខែសីហាឆ្នាំ២០២៦។
លោកគង់ ចាន់ធីណាគ្រូបង្វឹកសហព័ន្ធកីឡាហាប់គីដូកម្ពុជា បានឱ្យដឹងថា ការទៅបំបេសកកម្មប្រកួតនៅលើឆាកអន្តរជាតិនាពេលនេះពិតជាមានសារសំខាន់ខ្លាំង គ្មានអ្វីក្រៅពីចង់ពង្រីកសក្ដានុពលវិស័យកីឡាហាប់គីដូ ក៏ដូចជាការស្វែងរកឧត្តមភាពទាំងនៅក្នុងប្រទេសនិងនៅលើឆាកអន្តរជាតិបន្ថែមមួយកម្រឹតទៀត។លោកបានបន្តឱ្យដឹងទៀតថាការចេញដំណើរទៅចូលរួមប្រកួតក្នុងក្របខណ្ឌអាស៊ី នៅទីក្រុងហុងសាធារណរដ្ឋប្រជាមានិតចិនលើកនេះ បានការគាំទ្រពីក្រសួងអប់រំយុវជនិងកីឡានិងគណៈកម្មាធិការជាតិអូឡាំពិកផងដែរ។
លោកបានបន្តឱ្យដឹងទៀតថានេះជាលើកទី១ហើយសម្រាប់កីឡាហាប់គីដូដែលបានទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ី នេះជាលើកទី៣ហើយដែលកីឡាហាប់គីដូបានចូលរួមប្រកួតលើឆាកអន្តរជាតិខណៈពីរលើកកន្លងធ្លាប់ចូលរួមក្នុងព្រឹត្តិការណ៍ពិភពលោកនិងជើងឯកអាស៊ីអាគ្នេយ៍។ទោះជាយ៉ាងណាសម្រាប់ការទៅចូលរួមប្រកួតនៅទីក្រុងហុងកុងប្រទេសចិនលើកនេះ កីឡាករ កីឡាការិនីជម្រើសជាតិហាប់គីដូបានត្រៀមខ្លួនរួចរាល់ក្នុងការហ្វឹកហាត់បង្កើនសមត្ថភាពបច្ចេកទេស កម្លាំងកាយអស់រយៈពេល១ឆ្នាំមកហើយ ដើម្បីដណ្ដើមលទ្ធល្អជូនប្រទេសជាតិ។ទន្ទឹមជាមួយគ្នានេះដែរការទៅចូលរួមប្រកួតក្នុងកម្រឹតអាស៊ីនៅប្រទេសចិនលើកនេះគឺស្របទៅតាមផែនការយុទ្ធសាស្ត្រប្រចាំឆ្នាំរបស់សហព័ន្ធខ្មែរកីឡាហាប់គីដូ ក្នុងគោលបំណងពង្រឹងនិងពង្រីកវិស័យកីឡាហាប់គីដូកម្ពុជា ឱ្យកាន់តែមានការទទួលស្គាល់និងការក៏សាងកេរឈ្មោះនៅលើឆាកអន្តរជាតិ។
លោកគង់ ចាន់ធីណាសម្រាប់ការទៅចូលរួមប្រកួតលើកនេះលោកបានដាក់ក្ដីសង្ឃឹមយ៉ាងមុតមាំទៅលើវិញ្ញសាលោតកម្ពស់និងលោកចម្ងាយក្នុងការដណ្ដើមយកមេដាយជូនជាតិ ខណៈការប្រកួតបានបញ្ចប់នៅត្រឹមថ្ងៃទី១៧ខែសីហាឆ្នាំ២០២៦៕


ចែករំលែកព័តមាននេះ