ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​៣​ពាន់​នាក់​ ចូលរួម​រួម​ក្នុង​ព្រឹត្តិការណ៍​រត់ប្រណាំង​ ក្រោម​ប្រធានបទ​លើកកម្ពស់​ការ​យល់​ដឹង​ និង​ទប់ស្កាត់«​មហារី.ក​សុដ.ន់»

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទិវា​រត់ប្រណាំង​ចម្ងាយ​១០​គីឡូម៉ែត្រ ក្រោម​ប្រធានបទ​លើកកម្ពស់​ការ​យល់​ដឹង​និង​ទប់ស្កាត់​ជំងឺមហារីក​សុដន់​លើក​ទី​៥​ដែល​បាន​ធ្វើ​ឡើង​នៅ​វត្ត​បទុម​វ​តី​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា មាន​អត្ត​ព​លិ​ក​ចូលរួម​ប្រមាណ​២៩៤០​នាក់ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ឯកឧត្តម​បណ្ឌិត​ថោ​ង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​។

ឯកឧត្តម​បណ្ឌិត​ថោ​ង ខុន បាន​មាន​ប្រសាសន៍ឱ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោម​អ្នក​រត់​ចំនួន​២៩៤០​នាក់​នេះ មាន​អត្ត​ព​លិ​ក​កម្ពុជា​២៥៣៥​នាក់ និង​ភ្ញៀវ​បរទេស​ចំនួន​៤០៥​នាក់​មក​ពី​៣៦​ប្រទេស ក្នុង​នោះ​ប្រទេស​ដែល​ចូលរួម​ច្រើន​ជាងគេ​មាន​ហ្វី​លី​ពី​ន សហ​រដ្ឋអាមេរិក ចក្រភព​អង់គ្លេស ជប៉ុន​និង​អូ​ស្ត្រា​លី ​។ ជាមួយ​គ្នា​នេះ ឯកឧត្តម​សូម​ថ្លែងអំណរគុណ​ដល់​សាលា​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​បាន​សហការ ជួយ​រក្សា​សន្តិសុខ ការ​សង្គ្រោះ និង​សុវត្ថិភាព​ចរាចរណ៍​ក្នុង​ព្រឹត្តិការណ៍​រត់ប្រណាំង​នេះ​។

ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បានឱ្យ​ដឹង​ថា ទោះបី​ឆ្នាំ​មាន​អ្នក​ចុះ​ឈ្មោះ​ចូលរួម​រត់​មាន​ចំនួន​តិច​ជាង​ឆ្នាំ​មុន​បន្តិច​មែន ប៉ុន្តែ​សម្រាប់​ការ​រៀបចំ​ទាំង​ចរាចរណ៍ សណ្ដាប់ធ្នាប់​នៅ​តាមផ្លូវ​រត់​គឺ​ធ្វើ​បាន​ល្អ​ជាង​ឆ្នាំ​មុន ។ ទន្ទឹម​គ្នា​នេះ​ដែរ​ឯកឧត្តម​បាន​អំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ចុះ​ឈ្មោះ​ចូលរួម​រត់​ឱ្យ​បាន​ច្រើន​ដើម្បី​លើក

កម្ពស់​សុខុមាលភាព ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ឱ្យ​កាន់តែ​ល្អ​។ សម្រាប់​ឆ្នាំ​ក្រោយ ឯកឧត្តម​ដាក់​ការ​រំពឹង​ទុក​ថា​នឹង​មាន​អ្នក​ចុះ​ឈ្មោះ​រត់​ដល់​៥​ពាន់​នាក់​។ ចំពោះ​យុទ្ធនាការ​នៃ​ការ​រៀបចំ​នឹង​អាច​ធ្វើ​ឡើង​មុន​រយៈពេល​កន្លះ​ឆ្នាំ​មុន និង​ធ្វើ​ឱ្យ​កាន់តែ​ល្អ​ជាង​នេះ ៕